ក្មេងប្រុសរៀនថ្នាក់ទី៦ម្នាក់ បាននិងកំពុងក្លាយជាព័ត៌មានធំ នៅលើទំព័រកាសែតជាច្រើននៅក្នុងប្រទេសចិន ដោយសារកម្ពស់ដ៏មហិមារបស់គេរហូតដល់ ២ ម៉ែត្រ ទៅលើមិត្តភក្តិរួមថ្នាក់ ។
Xiaoyu កើតក្នុងឪពុកម្តាយសុទ្ធតែខ្ពស់ ដោយឪពុករបស់គាត់មានកម្ពស់ ១.៨ ម៉ែត្រ ខណៈម្តាយ និងជីតារបស់គាត់មានកម្ពស់ ១.៩ ម៉ែត្រ ។
ប៉ុន្តែ ក្មេងប្រុសសិស្សសាលាបឋមអាយុ ១១ ឆ្នាំ នេះ ក៏បានជើងរាបស្នើ ដែលជាលក្ខខណ្ឌមួយត្រូវបានចាត់ទុកថាខ្វះផ្នែកខូងនៃបាតជើង ។ ករណីនេះធ្វើឲ្យការដើរ និងចលនាដទៃទៀត ដែលពាក់ព័ន្ទនឹងជើងមិនស្រួល ឬ ឈឺចាប់ ។
ចំពោះហេតុផលនេះ Xiaoyu ត្រូវច្រានចោលគ្រូបង្វឹកបាល់បោះក្នុងតំបន់ជាច្រើន ដែលបានអញ្ជើញរូបគេឲ្យលេងកីឡា ។
តាមការប្រៀបធៀប នោះក្មេងអាយុ ១១ ឆ្នាំ ជាមធ្យមមានកម្ពស់ ១.៤៥៣ ម៉ែត្រ ប៉ុណ្ណោះ, នេះយោងតាមស្ថិតិជាតិ ។
Xioau ត្រូវតែធ្វើការវះកាត់ចំនួន ៤ លើក ដើម្បីកែតម្រូវបាតជើងរាបស្មើរបស់គេ ។ ហើយក្មេងប្រុសនេះ ក៏ត្រូវបានគេរំពឹងថា នឹងក្លាយជាក្មេងជំទង់ដ៏ខ្ពស់បំផុត នៅក្នុងកំណត់ត្រាពិភពលោកហ្គីណេស ។
China Daily បានដកស្រង់សម្តី Xiaoyu ដោយនិយាយថា៖ «ខ្ញុំសង្ឃឹមថាកម្ពស់របស់ខ្ញុំនឹងមិនកើនឡើងខ្លាំងជាងហ្នឹងទៀតទេ ។ ខ្ញុំចង់បានកម្ពស់ត្រឹមគ្រប់គ្រាន់ចូលក្នុងកំណត់ត្រាពិភពលោកហ្គីណេសប៉ុណ្ណោះ ប៉ុន្តែ មិនចូលចិត្តការរំខានរៀងរាល់ថ្ងៃ ដោយសារតែកម្ពស់របស់ខ្ញុំទេ» ។
កំណត់ត្រាហ្គីណេសបច្ចុប្បន្ន កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់ក្មេងប្រុសឈ្មោះ Brandon Marshall អាយុ ១៦ ឆ្នាំ ដែលមានកម្ពស់រហូតដល់ ២.២៥ ម៉ែត្រ និងកំពុងរស់នៅក្នុងប្រទេសអង់គ្លេស ៕ ឧត្តម