Tuesday, July 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៉ូលិសខណ្ឌសែនសុខ ដេញស្ទាក់ចាប់ចោរឆក់ទូរស័ព្ទដៃ២នាក់ រួមនឹងអាវុធខ្លី១ដើម

ភ្នំពេញ ៖ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ នៅថ្ងៃទី០២មិនាឆ្នាំ២០២៣ វេលាម៉ោង១១ និង ០៥នាទី បានឃាត់ខ្លួនជនសង្ស័យ ០២នាក់ ករណីលួចមានស្ថានទម្ងន់ទោសដោយប្រព្រឹត្តអំពើហិ.ង្សាឆក់យកទូរស័ព្ទដៃ និងប្រើប្រាស់អាវុធគ្មានការអនុញ្ញាត នៅចំណុចមុខក្លោងទ្វារវត្តក្រាំងធ្នង់ ផ្លូវ១៩៦២ ភូមិត្រពាំងមាន សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ បង្កដោយជនសង្ស័យ០២នាក់ មធ្យោបាយម៉ូតូ ០១គ្រឿង។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ខាងលើមានឈ្មោះ៖ ១-ឈ្មោះ សួង សៀម ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិស្រែជះ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ (មានសារធាតុញៀន) , ២-ឈ្មោះ ផា សុវណ្ណារាជ ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ (មានសារធាតុញៀន) បាន ជិះម៉ូតូ ០១គ្រឿង សេ១២៥ ព៍ណខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1AE-8856 ប្រដាប់ដោយអាវុធជ័រ ០១ដើម ធ្វើសកម្មភាព ឆក់យកទូរស័ព្ទដៃ ០១គ្រឿង ម៉ាកអាយហ្វូន១១ប្រូ ពីជនរងគ្រោះឈ្មោះ ហួន សារ៉ាត់ ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅផ្ទះលេខ១៣៤ ផ្លូវលេខ១៦៩ ភូមិខ៤ សង្កាត់វាលវង់ ខណ្ឌ៧មករា ។

សម្ភារៈបាត់បង់ គ្មាន , សម្ភារៈបន្សល់ទុក ម៉ូតូ០១គ្រឿង សេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ1AE-8856 , អាវុធជ័រ ០១ដើម របស់ជនសង្ស័យ , ទូរស័ព្ទដៃ ០១គ្រឿងម៉ាកអាហ្វូន១១ប្រូ ប្រគល់ឲ្យជន រងគ្រោះវិញ ។ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការចាត់ការតាមនិតិវិធី៕ រក្សាសិទ្ធិដោយ ៖ សួង សាម

×