អ្នកមុជទឹកម្នាក់បានប្រទះឃើញ iPhone X នៅបាតទន្លេ Arizona សហរដ្ឋអាមេរិច បន្ទាប់មកគាត់ក៏យកវាទៅសម្ងួត ប៉ុន្តែអ្វីដែលធ្វើឲ្យគាត់ភ្ញាក់ផ្អើល និងនឹកស្មានមិនដល់នោះគឺថា iPhone X ដែលស្ថិតនៅបាតទន្លេអស់ជិតកន្លះខែ នៅដំណើរការធម្មតា។
ជារឿយៗ អ្នកមុជទឹកម្នាក់ម្នាក់ឈ្មោះ Dallas មុជទឹកទៅ បាតទន្លេ ដើម្បីស្វែងរកវត្ថុមានតម្លៃ។ គាត់តែងតែរកបានរបស់មានតម្លៃមួយចំនួនដូចជា វ៉ែនតា និងគ្រឿងអលង្ការ ចិញ្ជៀនជាដើម។ ប៉ុន្តែថ្ងៃមួយ គាត់បានឃើញ iPhone X នៅបាតទន្លេ ហើយវាធ្វើឲ្យ
គាត់ភ្ញាក់ផ្អើលយ៉ាងខ្លាំង។
បុរសដែលជាតារា Youtube ដែលមាន Channel ឈ្មោះថា Man + River បានយក iPhone X នោះទៅសម្ងួតក្នុងគ្រាប់ស៊ីលីកូនអស់រយៈពេល ៣ថ្ងៃ។
គាត់មិនមានសង្ឃឹមច្រើនសោះថា វានឹងដំណើរការវិញ ប៉ុន្តែ iPhone X នោះមានចេញភ្លើងនៅពេលគាត់ដោតសាកថ្ម។ គាត់ក៏ភ្ញាក់ផ្អើលកាន់តែខ្លាំងផងដែរ នៅពេលឃើញវាដំណើរការល្អធម្មតា។
ការរើសបាន iPhone X គឺជារឿងសំណាងណាស់ ប៉ុន្តែបុរសម្នាក់នេះមិនមានចិត្តលោភលន់ទេ ដោយគាត់បានស្វែងរកម្ចាស់របស់វាវិញ ដោយគាត់បានយកស៊ីមកាតរបស់គាត់ដាក់ក្នុង iPhone X នោះ រួចស្វែងរកម្ចាស់ និងបានដឹងថា ម្ចាស់របស់វាឈ្មោះ Alyssa King។ លោក Dallas បានផ្ញើសារឲ្យអ្នកម្ចាស់ទូរស័ព្ទ ដោយប្រាប់ថា គាត់រើសបាន iPhone X របស់នាង។
ថ្ងៃបន្ទាប់ម្ចាស់ទូរស័ព្ទបានតេមកគាត់។ ម្ចាស់ទូរស័ព្ទមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយនាងបានប្រាប់ថា នាងបានបាត់ទូរស័ព្ទនោះអស់រយៈពេល ២សប្តាហ៍មកហើយ តែវានៅតែដំណើរការវិញធម្មតា៕ សុភ័ក្ត្រ