រហូតមកដល់ពេលនេះ អ្នកស្លាប់នៅក្នុងហេតុការណ៍គ្រោះរញ្ជួយដី នៅតំបន់ព្រំដែនចន្លោះ ប្រទេសអ៊ឺរ៉ាក់ និងអ៊ឺរ៉ង បានកើតឡើងដល់ចំនួន ជាង 400 នាក់ហើយ។
គ្រោះរញ្ជួយដីរង្វាស់ ៧,៣រិចទ័រ ដែលកើតឡើងកាលពីថ្ងៃអាទិត្យ បណ្តាលឲ្យមនុស្សស្លាប់ច្រើនជាងគេបង្អស់ក្នុងឆ្នាំ ២០១៧នេះ។
បើតាមសេចក្តីរាយការណ៍របស់ទូរទស្សន៍រដ្ឋរបស់អ៊ឺរ៉ងបានឲ្យដឹងថា មនុស្សចំនួន 7000 នាក់ផងដែររងរបួសនៅក្នុងគ្រោះមហន្តរាយនោះ។
ចំនួននៃការស្លាប់យ៉ាងច្រើនពីគ្រោះរញ្ជួយដីនេះ បានលើសចំនួនអ្នកស្លាប់ពីគ្រោះរញ្ជួយដីក្នុងទីក្រុងមិចស៊ិចកូកាលពីខែកញ្ញាកន្លងទៅ ដែលកាលនោះមានមនុស្សស្លាប់តែ ៣៦៩នាក់ស្លាប់ប៉ុណ្ណោះ។
ភ្នាក់ងារសារព៌តមាន Mehr បានរាយការណ៍ថា មនុស្សប្រហែល ១០០នាក់ត្រូវបានគេជឿជាក់ថាស្លាប់នៅក្នុងក្រុងមួយ ស្ថិតក្នុងខេត្ត Kermanshah ប្រទេសអ៊ឺរ៉ង។
បើតាមសេចក្តីរាយការណ៍ អ្នកស្លាប់ នៅអ៊ឺរ៉ងមានចំនួន ៣៩៥នាក់ និងរបូស ៦.៦៥០នាក់ ចំនែកនៅអ៊ឺរ៉ាក់ មានអ្នកស្លាប់ ៧នាក់ និងអ្នករបួសចំនួន ៥៣៥នាក់។
អាជ្ញាធរនៅក្នុងប្រទេសទាំងពីរកំពុងផ្តើម និងបន្តប្រតិបត្តិការជួយសង្គ្រោះ។
ប្រទេសអ៊ឺរ៉ងក៍បានប្រកាសកាន់ទុក្ខរយៈពេល ៣ថ្ងៃផងដែរ៕ សុភ័ក្ត្រ