ថ្មីៗនេះ នារីជនជាតិម៉ាឡេស៊ីម្នាក់ បានចេញវីដេអូបង្ហោះនៅលើគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់នាង ដើម្បីរៀបរាប់ពីបទពិសោធន៍ដ៏អាក្រក់ ដែលនាងបានជួបពេលកំពុងសិក្សា ដើម្បីទទួលបានអាជ្ញាប័ណ្ណមុជទឹករបស់នាង នៅឯមជ្ឈមណ្ឌលមុជទឹក នៅលើកោះ Tioman ។
នៅក្នុងវីដេអូដែលចែករំលែកនៅលើបណ្តាញសង្គម Instagram នាងបានរៀបរាប់ពីរបៀបដែលនាងត្រូវបានយាយីដោយគ្រូមុជម្នាក់ នៅមជ្ឈមណ្ឌលមុជទឹកនោះ និងរបៀបដែលនាងបានកត់សម្គាល់ឃើញថា មានស្ត្រីជាច្រើនផ្សេងទៀត ក៏បានចែករំលែកពីបទពិសោធន៍ស្រដៀងគ្នានេះផងដែរ។
ចំណងជើងនៃវីដេអូសរសេរថា «អ្នកមុជទឹក ជៀសវាង (ឈ្មោះគ្រូ) នេះ មកពី (ឈ្មោះមជ្ឈមណ្ឌលមុជទឹក) នេះ។ សូមចែករំលែកវាជាមួយមិត្តភក្តិមុជទឹករបស់អ្នក ជាពិសេសនារីក្មេងៗ។ ព្រោះថា រឿងនេះមិនមែនបានកើតឡើងចំពោះខ្ញុំនោះទេ វាជាករណីដែលបានកើតឡើងចំពោះក្មេងស្រីមួយចំនួន ដែលមានន័យថា វាជាគំរូដដែលៗ។ បុរសនេះមិនឈប់បៀតបៀនផ្លូវភេទទេ ជាពិសេសអ្នកធ្វើដំណើរជាស្ត្រីទោលតែម្តង»។
នៅក្នុងវីដេអូរបស់នាង នាងបានចែករំលែកថា នាងបានទៅមជ្ឈមណ្ឌលមុជទឹកនៅ Tioman កាលពីខែសីហា ឆ្នាំ ២០២២ ហើយថា គ្រូប្រុសម្នាក់នេះ បានធ្វើទង្វើដ៏មិនសមរម្យ មកលើរូបនាងតែម្តង។
នាងបានពន្យល់ថា៖ «ខ្ញុំត្រូវចាកចេញពីកន្លែងនោះ ដោយមិនបានបញ្ចប់អាជ្ញាប័ណ្ណមុជទឹករបស់ខ្ញុំ»។
នាងបានរៀបរាប់បន្តថា នាងបានរាយការណ៍អំពីអាកប្បកិរិយាមិនសមរម្យនេះ ទៅកាន់បុគ្គលិកផ្សេងទៀត នៃមជ្ឈមណ្ឌលមុជទឹកថា អាកប្បកិរិយារបស់គ្រូ គឺមិនសមរម្យ។ នាងក៏សង្ឃឹមថា ពួកគេនឹងឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ ចំពោះអ្នកដំណើរជាស្រ្តីផ្សេងៗទៀតនៅទីនោះ ព្រោះវានៅតែកើតឡើងចំពោះក្មេងស្រីផ្សេងទៀត»។
បន្ទាប់មក នាងបានចែករំលែកថា នាងបានកត់សម្គាល់ឃើញថា អ្នកដំណើរជាស្ត្រីផ្សេងទៀត ក៏បានចាកចេញពីបទពិសោធន៍អវិជ្ជមានរបស់ពួកគេ អំពីកន្លែងនេះនៅលើ Google ហើយពួកគេមួយចំនួនបានត្អូញត្អែរ ជាពិសេសអំពីគ្រូបង្រៀនដូចគ្នា។
ជាមួយគ្នានេះដែរ ស្ត្រីអ្នកធ្វើដំណើរម្នាក់ទៀត ក៏បានចែករំលែកពីរបៀបដែលគាត់ចាប់ផ្តើមជាមួយនឹងការនិយាយដែលហាក់ដូចជាគ្មានគ្រោះថ្នាក់ ប៉ុន្តែមិនសមរម្យ ដែលនៅទីបំផុត នាងត្រូវតែគេចចេញពីស្ថានភាពដែលធ្វើឱ្យនាងភ័យខ្លាច និងឆ្លងកាត់ផ្លូវរាងកាយ។
ស្រ្តីនោះនិយាយថា៖ «វាបានកើតឡើងចំពោះស្ត្រីពីរនាក់ដែលស្នាក់នៅ/មុជទឹកនៅទីនោះក្នុងពេលតែមួយ ហើយនាងនិងខ្ញុំ ត្រូវរត់គេចពីទីតាំង និងកោះ ដើម្បីមានសុវត្ថិភាព»។
នាងបានបន្ថែមថា នៅពេលរាយការណ៍បញ្ហានេះទៅសមាគមវិជ្ជាជីវៈគ្រូមុជ (PADI) គេបែរជានិយាយថា គ្រូបង្រៀននេះមិនមែនជាគ្រូ PADI ដែលទទួលមានសិទ្ធិធ្វើការនៅទីនោះទេ។
ទោះជាយ៉ាងណា នាងក៏បានផ្តាំថា «កុំទៅកន្លែងនោះទៀត! ហើយប្រសិនបើអ្នកឃើញបុរសម្នាក់នេះ សូមដាល់គាត់ឲ្យចំកណ្តាលមុខជំនួសខ្ញុំផង!»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង






