ជាធម្មតា មនុស្សនឹងត្រូវឆ្លងកាត់ដំណើរការនៃការជំនួសធ្មេញទារក ដោយធ្មេញអចិន្ត្រៃយ៍។ បាតុភូតនេះកើតឡើងដោយធម្មជាតិ ជាពិសេសចំពោះកុមារអាយុចន្លោះពី ៦ ទៅ ១២ ឆ្នាំ។ ប៉ុន្តែ ក្មេងប្រុសហ្វីលីពីនអាយុ ៩ឆ្នាំ ម្នាក់ មានធ្មេញដ៏ចម្លែកជិត ៣០០ ពេញក្នុងមាត់តែម្តង។
ក្មេងប្រុសរូបនេះដែលមានឈ្មោះថា Johncris Carl Quirante រស់នៅក្នុង Barangay Looc ខេត្ត Dumanjug ក្នុងទីក្រុង Cebu ក្នុងប្រទេសហ្វីលីពីន ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ -ទីកន្លែងដែលគ្រួពេទ្យរកឃើញមាន «កូន» ធ្មេញជិត ៣០០ នៅក្នុងមាត់របស់គេ។ ទន្ទឹមនឹងនោះ គ្រូពេទ្យរកឃើញមានឆ្មេញរលូតលាស់ធម្មតារបស់កុមារនេះ គឺត្រឹមតែ 20 ប៉ុណ្ណោះ។
ក្មេងប្រុសនេះ ក៏បានបង្ហាញសញ្ញាថាមានធ្មេញដុះបន្ថែមមួយចំនួន នៅពេលគាត់នៅក្មេង។ ប៉ុន្តែឪពុកម្តាយមិនបានដឹងថា កូនប្រុសរបស់ពួកគេ មានជំងឺម្យ៉ាងឈ្មោះថា Hyperdontia នេះនោះទេ។
នេះគឺជាជំងឺដ៏កម្រមួយ ដែលមានតែប្រហែល ១ ទៅ ៤% នៃប្រជាជនដែលមានជំងឺនេះ ហើយតែងតែកើតមានចំពោះបុរស។
ទោះជាយ៉ាងណា អ្នកវិទ្យាសាស្ត្រមិនទាន់បានពន្យល់ពីស្ថានភាពនៃជំងឺនេះនៅឡើយទេ ប៉ុន្តែពួកគេជឿថា កត្តាហ្សែន និងបរិស្ថាន ក៏បូកផ្សំច្រើនដែរ។ យោងតាមការអភិវឌ្ឍន៍ធម្មតារបស់កុមារ នោះការជំនួសឱ្យការមានធ្មេញទារក ២០, Johncris មាន ៥០ នៅក្នុងមាត់របស់គេ។ ហើយឪពុកម្តាយរបស់ក្មេងប្រុសនេះ ក៏មិនអាចមានលទ្ធភាពបញ្ជូនកូនប្រុសរបស់ពួកគេ ទៅពេទ្យធ្មេញបាននោះទេ។
នៅពេលក្មេងប្រុសនេះមានអាយុ ៥ ឆ្នាំ ចំនួនធ្មេញដែលដុះដល់ ១៥០ ត្រូវបានរកឃើញដោយលទ្ធផលកាំរស្មីអ៊ិច។ ស្ថានភាពរបស់ Johncris កាន់តែអាក្រក់ទៅៗ នៅពេលដែលឆ្នាំបន្តបន្ទាប់ ធ្មេញបានកកកុញនៅក្នុងប្រអប់មាត់។
វេជ្ជបណ្ឌិតបានជួយ Johncris ដោយធ្វើការវះកាត់ដកធ្មេញ ៤០ ដោយជោគជ័យ ហើយក្មេងប្រុសនោះបានជាសះស្បើយយ៉ាងឆាប់រហ័ស។ ប៉ុន្តែ ដើម្បីដកធ្មេញទារកចេញទាំងអស់ Johncris ត្រូវធ្វើការវះកាត់ចំនួន ៧ ដងទៀត ដើម្បីដកធ្មេញទារកចេញរហូតដល់មាត់របស់គេត្រឡប់មកដូចដើមវិញ។
វេជ្ជបណ្ឌិតបាននិយាយថា ដំណើរការនៃការដកធ្មេញបន្ថែមទាំងអស់របស់ Johncris គឺចំណាយពេលរហូតដល់ ៤ ឆ្នាំ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង



