Tuesday, December 30, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រប់គ្នា​ភ្ញាក់ផ្អើល! ពេល​ឃើញ «ស្រី​ស្អាត» ធ្វើ​ការ​ធ្ងន់​ៗ​គ្មាន​ថ្នមខ្លួន សូម្បី​លី​ធុង​ហ្គាស តែ​មិន​នឹកស្មាន​ថា​នា​ង​ជា…

វីដេអូដែលកំពុងរីករាលថ្មីមួយ បានធ្វើឲ្យអ្នកលេងបណ្តាញសង្គម TikTok ជាច្រើន ភ្ញាក់ផ្អើល និងសរសើរយ៉ាងខ្លាំង ខណៈបានឃើញស្រីស្អាតម្នាក់ ធ្វើការងារយ៉ាងស្វាហាប់មិនចាញ់មនុស្សប្រុសទេ ដែលផ្ទុយពីស្រីស្អាតដទៃ ថ្នមខ្លួននោះ។

តាមរយៈវីដេអូ ដែលត្រូវបានបង្ហោះដោយគណនី TikTok ឈ្មោះ nuchiiee បានបង្ហាញសកម្មភាពស្រីស្អាតនោះ លីឆ័ត្រ, លីបាវស្ករស និងធ្វើការងារផ្សេងៗទៀតយ៉ាងរលូន មុនពេលបើកតូបលក់បង្អែមរបស់នាង ដែលត្រូវបានដឹងថា នៅក្នុងផ្សារ JJ Night Plaza ក្នុងខេត្ត Kanchanaburi ។

តែអ្វីដែលធ្វើឲ្យគ្រប់គ្នាមិននឹកស្មានដល់នោះ គឺនៅពេលដែលវីដេអូនៃសកម្មភាពរបស់ស្រីស្អាតរូបនេះ ត្រូវបានចែករំលែកទទួលបានការចាប់អារម្មណ៍ រហូតមានអ្នកចូលមើលដល់ទៅ ២.៣​ លានដង នៅលើ TikTok ក៏មានអ្នកបញ្ចេញឲ្យដឹងថា តាមពិតទៅ ស្រីស្អាតនៅក្នុងឃ្លីបនោះ គឺជាកញ្ញា Bambam Duangrak ដែលជាបវរកញ្ញាជាប់​ចំណាត់​ថ្នាក់​លេខ​២ Miss Grand Chiang Rai 2022។

គួរបញ្ជាក់ថា នេះមិនមែនជាលើកទី១ទេ ដែលវីដេអូឃ្លីបរបស់ BamBam ត្រូវបានគេចែកចាយតៗគ្នា ដែលបង្ហាញពីសកម្មភាពដ៏រឹងមាំរបស់នាង។ ជាក់ស្តែង ឃ្លីបមុននេះ ក៏បានបង្ហាញស្រីស្អាត «ចង្កេះស្តើង» រូបនេះ លីធុងហ្គាសយ៉ាងរំភើយ និងសូម្បីលើករបស់របរធ្ងន់ៗ នៅក្នុងផ្សារទៀតផង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×