Tuesday, December 30, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រោយ​រង​ការ​រិះ​គន់​ផ្ទួន​ៗ មាស សុខ​សោភា ប្រកាស​ថា ខ្លួន​ប្រហែល​មិន​អាច​បន្ត​អាជីព​ជា​អ្នកចម្រៀង​បា​ន​ត​ទៀត​ទេ ដោយសារ​មូល​ហេតុ​​មួយ​នេះ…

ប្រិយមិត្ត និងមហាជន ពិតជាបានស្គាល់រួចហើយ ពីកំពូលតារាចម្រៀងស្រីរាជនីសម្លេង មាស សុខសោភា។ ហើយពិតណាស់ បើទោះជាបានចូលប្រឡូកក្នុងវិស័យសិល្បៈ អស់រយៈពេលជាច្រើនឆ្នាំ ឬអាចនិយាយថាជាតារាចាស់វស្សាក្តី តែតារាចម្រៀងស្រីដ៏មានប្រជាប្រិយភាពរូបនេះ គឺនៅតែទទួលបានសន្ទុះនៃការគាំទ្រខ្លាំដដែល មិនចាញ់សិល្បករជំនាន់ក្រោយនោះឡើយ។ នោះក៏ព្រោះតែទឹកដមសម្លេងរបស់តារាស្រីរូបនេះ ពីរោះផ្អែមស្រទន់ ដែលធ្វើឱ្យអ្នកស្ដាប់បានស្លាប់ហើយ ដកក្នុងអារម្មណ៍មិនចេះជិនណាយ។

តែដោយឡែក ថ្មីៗនេះ មហាជនអ្នកគាំទ្រ ពិតជាមានអារម្មណ៍តក់ស្លុត និងគួរឲ្យស្រណោះជាខ្លាំង ក្រោយពីបានឃើញគណនី TikTok មួយ បានបង្ហោះវីដេអូបង្ហាញអ្នកនាង មាស សុខសោភា ចូលរួមការប្រគុំតន្រ្តី (Concert) មួយ ដោយក្នុងនោះ តារាចម្រៀងស្រីរូបនេះ បាននិយាយសម្លេងស្អកៗគួរឲ្យចម្លែក ប្រាប់ទៅកាន់អ្នកគាំទ្រក្នុងទឹកមុខស្ងួតថា​ «សុំអធ្យាស្រ័យមែនទែន ថ្ងៃនេះស្អកកខ្លាំងហ្មង ហើយក៏មិនដឹងថា ខ្ញុំអាចច្រៀងបានតទៀតអត់ទេ…»។ អ្នកនាង មាស សុខសោភា ក៏បានបញ្ជាក់ឲ្យដឹងថា បញ្ហាសំឡេងនេះគឺធ្ងន់ធ្ងរខ្លាំង ដែលអ្នកនាងពុំដែលធ្លាប់ជួបពីមុនមក។

ជាក់ស្តែង បើតាមអ្នកគាំទ្រម្នាក់ បានប្រាប់ឲ្យដឹងថា «ស្ដាប់គាត់ច្រៀងនៅ concerts ម្សិលមិញ គាត់ប្រឹងច្រៀងណាស់ សំលេងគាត់ស្អកកខ្លាំងណាស់ គាត់ពិបាកស្រែកពេលតុងឡើង គាត់ប្រឹងស្រែក តែសំលេងគាត់ស្រែកអត់ចេញទេ»។

ក្រោយបានឃើញវីដេអូនេះភ្លាម ធ្វើឱ្យមហាជនជាពិសេសអ្នកគាំទ្ររបស់អ្នកនាងផ្ទាល់ មានការព្រួយបារម្ភ និងបានជូនពរសុំឱ្យអ្នកនាងឆាប់ជាពីជំងឺផងដែរ។ ក្នុងនោះ ពួកគេបានខមិនយ៉ាងដូច្នេះថា៖ «ជូនពរអោយ Idol ឆាប់ជាសះស្បើយ, ជូនពរបងឆាប់ជា ព្រោះចង់ឲ្យបងមានបទឲ្យច្រើនទុកឲ្យហ្វេនជំនាន់ក្រោយគាត់ចាក់ស្តាប់, ជូនពរអោយអាដលឆាប់ជា ខ្ញុំពិតជាមិនចង់បាត់បង់សំលេងដ៏ល្អរបស់គាត់ទេ, ស្ដាប់ហើយអួលដើមក,…»។

ទោះជាយ៉ាងណា ហ្វេនៗដទៃ ជឿជាក់ថា បញ្ហាសុខភាពរបស់អ្នកនាង មាស សុខសោភា ដែលអាចបណ្តាលមកពីរលាកបំពង់ក នឹងជាសះស្បើយឆាប់ៗ ព្រោះថា នៅក្នុងថ្ងៃប្រគុំតន្រ្តីនោះ គេក៏បានដឹងថា អ្នកនាង ឱក សុគន្ធកញ្ញា ក៏ឈឺកស្របពេលជាមួយគ្នានេះផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×