Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ៖ ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២២ ការអនុវត្តការលក់លេខចុះបញ្ជីរថយន្ត បានចំនួន១១៨.០៥២លេខ និងទទួលបានចំណូលសរុបចំនួន ៥៤.៦៣៣.២៦៧ ដុល្លារ

spot_img

ភ្នំពេញ ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា ដោយគិតចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២២ ការអនុវត្តការលក់លេខចុះបញ្ជីរថយន្ត បានចំនួនសរុប១១៨.០៥២លេខ និងទទួលបានចំណូលសរុបចំនួន ២១៨.៥៣៣.០៧០.៨០០រៀល ស្មើនឹង ៥៤.៦៣៣.២៦៧ ដុល្លារ ក្នុងនោះរួមមាន៖ (១)លេខពិសេស លក់បានចំនួន ១០១.៩២០លេខ ទទួលបានចំណូលសរុបស្មើនឹង ២៥.៩៥៧.៧៣៣ដុលា្លរ (២) លេខពិសេសផ្ទាល់ខ្លួន លក់បានចំនួន ១៦.១៣២លេខ ទទួលបានចំណូលសរុបស្មើនឹង ២៨.៦៧៥.៥៣៤ដុល្លារ។

ពិធីបើកព្រឹត្តិការណ៍ «អបអរសាទរ ខួប៣ឆ្នាំ លេខពិសេសផ្ទាល់ខ្លួន» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានប្រព្រឹត្តទៅ កាលពីព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ នៅសួនច្បារមុខវត្តបទុមវតី រាជធានីភ្នំពេញ ជាមួយនឹងវត្តមានយ៉ាងកុះករពីសំណាក់ថ្នាក់ដឹកនាំ ភ្ញៀវកិត្តិយស និងតំណាងស្ថាប័នដៃគូ “លេខពិសេសផ្ទាល់ខ្លួន” ជាសេវាសាធារណៈថ្មីមួយ ដែលស្ថិតនៅក្នុងទិសដៅកំណែទម្រង់តាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ក្នុងការផ្តល់សេវាសាធារណៈប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងគណនេយ្យភាព។ បងប្អូនអាចចូលរួមគាំទ្របន្ថែមទៀត ក្នុងការប្រើប្រាស់ផ្លាកលេខពិសេស ពិសេសផ្ទាល់ខ្លួន ដោយធ្វើការបញ្ជាទិញលេខរថយន្ត ដែលស្រលាញ់ពេញចិត្តសម្រាប់រថយន្តបាន តាមរយៈការទិញ ស្នើទិញ ឬដេញថ្លៃជាសាធារណៈ ក្នុងប្រព័ន្ធស្វ័យប្រវត្តិកម្មរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។ ជាមួយនឹងប្រព័ន្ធស្វ័យប្រវត្តិកម្ម Online របស់ក្រសួង ក្នុងការស្នើសុំសេវាសាធារណៈផ្សេងៗ ដូចជា ប្រព័ន្ធចុះបញ្ជីរថយន្ត ត្រួតពិនិត្យលក្ខណៈបច្ចេកទេសរថយន្ត ឬប្រឡងយកបណ្ណបើកបរជាដើម បងប្អូនអាចធ្វើបានដោយខ្លួនឯង ដោយងាយស្រួល មិនស្មុគស្មាញ ចំណាយពេលវេលា និងកាត់បន្ថយការ ចំណាយក្រៅផ្លូវការ។

ដោយគិតចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២២ ការអនុវត្តការលក់លេខចុះបញ្ជីរថយន្ត បានចំនួនសរុប១១៨.០៥២លេខ និងទទួលបានចំណូលសរុបចំនួន ២១៨.៥៣៣.០៧០.៨០០រៀល ស្មើនឹង ៥៤.៦៣៣.២៦៧ ដុល្លារ ក្នុងនោះរួមមាន៖ (១)លេខពិសេស លក់បានចំនួន ១០១.៩២០លេខ ទទួលបានចំណូលសរុបស្មើនឹង ២៥.៩៥៧.៧៣៣ដុលា្លរ (២) លេខពិសេសផ្ទាល់ខ្លួន លក់បានចំនួន ១៦.១៣២លេខ ទទួលបានចំណូលសរុបស្មើនឹង ២៨.៦៧៥.៥៣៤ដុល្លារ។ ដោយឡែក លទ្ធផលនៃការប្រមូលចំណូលឆ្នាំ២០២២ ពីការលក់លេខចុះបញ្ជីរថយន្ត សម្រេចបានចំណូលសរុបចំនួន ៨៣.៤៥៩.០៤៣.៥០០រៀល ស្មើនឹង ២០.៨៦៤.៧៦១ ដុល្លារ មានការកើនឡើងចំនួន២២% ធៀបទៅនឹងចំណូលរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២១ នេះជាការបញ្ជាក់ក្នុងរបាយការណ៍ ជម្រាបទៅកាន់អង្គពិធី របស់ លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការអន្តរក្រសួងគ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្ត។

សូមជម្រាបជូនដែរថា៖ កម្មវិធីនៃការរៀបចំព្រឹត្តិការណ៍ អរបអរសារទរ ខួប៣ឆ្នាំ លេខពិសេសផ្ទាល់ខ្លួននេះ និងមានការដាក់តាំងនូវផ្លាកលេខពិសេស ពិសេសផ្ទាល់ខ្លួន ការលក់លេខចុះបញ្ជី ការទទួលចុះបញ្ជីរថយន្តភ្លាមៗ ព្រមទាំងមានការចូលរួមពីគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដើម្បីផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សាលារាជធានីភ្នំពេញ មន្ទីរពេទ្យគន្ធបុប្ផា មន្ទីរពេទ្យកុមារជាតិ វិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន យុវជន សសយក វិស័យសាធារណការ និងដឹកជញ្ជូន ក្រុមសិល្បករ សិល្បការី ក្រុមហ៊ុនលក់រថយន្ត គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងក្រុមហ៊ុនធានារ៉ាប់រង។ ក្នុងនោះមានស្តង់ពិព័រណ៍ចំនួន ១៤ និងមានការប្រគំតន្រ្តី នៅល្ងាចថ្ងៃទី០៨ ខែមីនា ដែលអាចឱ្យសាធារណជនចូលរួមទស្សនាកំសាន្តដោយសេរី ផងដែរ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី

spot_img
×