គួរបញ្ជាក់ថា កាលពីអំឡុងដើមឆ្នាំ២០២៣ បានកើតមានសង្គ្រាមពាក្យសម្តីបានផ្ទុះឡើង ខណៈដែលសហព័ន្ធកីឡាកម្ពុជា និងថៃ បានប្រទាំងប្រទើសគ្នា ជុំវិញរឿងខាងកម្ពុជាយើង សម្រេចដាក់ឈ្មោះ «គុនខ្មែរ» នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមខាងមុខ មិនមែនជាឈ្មោះ «Muay Thai» នោះឡើយ។
ទោះជាយ៉ាងណា ដោយសារតែខាងថៃ ហាក់គ្មានមូលដ្ឋានក្បាច់គុនច្បាស់លាស់ រឿងរ៉ាវនេះក៏បានស្ងប់ស្ងាត់ ស្របពេលដែលសូម្បីកាសែតដ៏ធំរបស់ចិន South China Morning Post ក៏បានសរសេរថា ដើមកំណើតក្បាច់ប្រដាល់ «Muay Thai» នេះ គឺចេញពីគុនខ្មែរតែម្តង។
ដោយឡែក ថ្មីៗនេះ មានរឿងធ្វើឲ្យពលរដ្ឋខ្មែរយើងជាអ្នកប្រើប្រាស់បណ្តាញសង្គម នាំគ្នាវែកញែកដេញដោលគ្នាទៀតហើយ បន្ទាប់ពីមានផេកមួយឈ្មោះថា «មណ្ឌលវប្បធម៌» បានចែករំលែកនូវដំណឹងដ៏ល្អមួយ ទាក់ទងទៅនឹង «គុនខ្មែរ» ដែលត្រូវបានស្គាល់ដោយអង្គការយូនីស្កូ ដោយផេកនោះបានលើកឡើងថា «បងប្អូនភាគច្រើនគិតថាក្បាច់គុណល្បុក្កតោតែមួយទេដែលបានចុះបញ្ជីទទួលស្គាល់ដោយ UNESCO តែពាក្យ KUN KHMER ក៌មានរួមបញ្ចូលនៅក្នុងនោះផងដែរ នេះបញ្ជាក់ថា ទាំងក្បាច់គុណល្បុក្កតោនឹងប្រដាល់KUN KHMER គឺស្ថិតក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោករួចទៅហើយ»។
ផេកខាងលើ ក៏បានបញ្ជាក់ឲ្យដឹងទៀតថា «ប្រទេសជិតខាង muay thai និង muay laos គឺមានប្រភពចេញពី ល្បុក្កតោ ឬ kun khmer ដែលពួកគេជាប្រភេទប្រដាល់ដូចគុនខ្មែរដែរ»។
ទាក់ទងរឿងនេះផងដែរ នៅពេលព្រះសង្ឃមួយអង្គបានសួរថា «ចឹងមានន័យថា Kun Khmer ក៏បានបញ្ចូល UNECOO ដែរមែនបងៗ?» ក្នុងនោះ ក៏មានគណនីឈ្មោះ Sie Vortana បានធ្វើការពន្យល់ថា៖ «គុណម្ចាស់ គុនល្បុក្កតោជាឬសគល់របស់ប្រដាល់គុនខ្មែរ ហើយទាំងអស់គ្នាហៅប្រដាល់ថាគុនខ្មែរហៅកាត់ដើម្បីអោយបរទេសស្រួលចាំ។ ចុះបញើគុនល្បុក្កតោហើយជាប់ពាក្យគុនខ្មែរទៀតយើង Full options ។ មិនដែលអ្នកធ្វើប្លង់រឹងដីផ្សេងផ្ទះផ្សេងទេ ព្រោះផ្ទះនៅលើដី។ ករុណាម្ចាស់»។
ចំណែកគណនីមួយឈ្មោះ Bona Keo ក៏បានពន្យល់បន្ថែមថា៖ «UNESCO សរសេរច្បាស់ៗហើយ ថា គុនល្បុក្កតោ អាចហៅឈ្មោះផ្សេង គុនខ្មែរ ឬក្បាច់គុនខ្មែរ បានដូចគ្នា។ នេះមានន័យថា គុនខ្មែរ ចូលUNESCOដូចតែគ្នា។ ហើយគេ ក៏សរសេរថា មួយថៃនឹងមួយឡាវ ជាក្បាច់គុនកើតចេញពីគុនខ្មែរ នៅសម័យអាណាចក្រខ្មែរ Khmer Empire»។
ដោយឡែក នៅពេលគណនីមួយ នៅតែកើតចម្ងល់ថា «តែថៃវាថាគុនខ្មែរអត់មានទេ», គណនីហ្វេសប៊ុកឈ្មោះ Ah Len ក៏បានប្រាប់ថា «វាថាតាមតែមាត់វាហ្នឹងបង.. វាដាក់អីទៅ UNESCO អត់ដែលបានទេ ព្រោះអត់មានតឹកតាងគ្រប់គ្រាន់ចាញ់ខ្មែររហូត»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង






