ថ្មីៗនេះទៀតហើយ ធ្វើឲ្យមហាជនអ្នកលេងបណ្តាញសង្គម ផ្ទុះការភ្ញាក់ផ្អើល និងហួសចិត្តខ្លាំងតែម្តង ក្រោយពីបានឃើញតារា TikTok សក់ឆេះជាអ្នកខេត្តតាកែវដ៏ព្រហើនម្នាក់ បានចេញវីដេអូបង្ហាញពីមោទនភាពម៉ូតូទ្រីមមសង់០២៣ បំពាក់កាងបំពង់ស៊ីម៉ាំងដ៏ពិសេស ជាមួយ «ពូថៅដងដែក» យ៉ាងសង្ហារ។
តាមរយៈវីដេអូរយៈពេល១នាទី អ្នកនិយមលេងបណ្តាញសង្គម TikTok រូបនេះ បានថតបង្ហាញ «ពូថៅដងដែក» ស្តែងៗ ដាក់សៀតជាប់នឹងកាងបំពង់ស៊ីម៉ាំងម៉ូតូ Dream សង់ស៊េរី023 ១គ្រឿង ដោយនិយាយយ៉ាងដូច្នេះថា៖ «២៣ ខេត្តណាមិនដឹងទេ តែ២៣ខេត្តតាកែវ ជិះបានតែចឹងទេ ហើយ២៣ខេត្តតាកែវ ប្លែកបន្តិច គឺប្លែកត្រង់ថាកាងស៊ីម៉ាំងវាអ៊ីចិ… ២៣ស្រុកខ្ញុំជិះបានតែចឹង ជិះកាងហ្ស៊ីនដូចគេ អត់ឡូយទេ….»។
អ្នកក្លាហានសក់ឆេះ លេងសាក់រូបសត្វខ្លែងស្រាកចំកណ្តាលដើមទ្រូងដ៏ធំរូបនេះ ក៏បានបញ្ជាក់លក្ខណៈឌឺបែបនេះថា «អាសង់២៣នេះ គឺសម្រាប់ជិះបានពេលយប់… ហេតុនេះ ពេលជិះឃើញអា២៣នេះ សូមទុកមុខទុកមាត់ ទុកផ្លូវឲ្យដើរផង! ក្រែងលោពូថៅហោះអត់ស្គាល់!»។
ក្រោយពីបានឃើញបែបនេះ ឃើញថាមានអ្នកលេងបណ្តាញសង្គមជាច្រើន បានឆ្លើយតបទៅកាន់តារាសក់ឆេះរូបនេះថា៖ «តាកែវស្រុក ណា អាប្អូនប្រុស, រកកន្លែងដេកគុកឃើញហើយ, មមាចវាមិនទាន់ស្គាល់ភ្លើង ហ្អែងគង់មានថ្ងៃបាយស្រាប់ទេអាឈឹម,…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង


