ប្រិយមិត្តជាច្រើនប្រាកដជាបានឃើញរួចហើយ ចំពោះវីដេអូឃ្លីបដ៏គួរឲ្យរន្ធត់ បង្ហាញពីខណៈពេលក្រុមបក្ខពួកប្រុសស្នេហ៍របស់នារីជាប្រពន្ធផិតក្បត់ឈ្មោះថា អូនលក្ខណ៍ បានចាក់ប្រហារបុរសជាប្តីគ្មានញញើតដៃ បណ្តាលឲ្យដេកដួលស្លាប់នៅនឹងកន្លែងដ៏គួរឲ្យអាសូរខ្លាំងបំផុត ស្ថិតនៅក្នុងផ្ទះជួលពលករខ្មែរមួយកន្លែង នៅក្នុងទីក្រុងថេប ប្រទេសថៃ កាលពីយប់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅនេះ។
ជាមួយគ្នានោះ អ្វីដែលធ្វើឲ្យមហាជនផ្ទុះកំហឹងយ៉ាងខ្លាំងបំផុតនោះ គឺត្រង់ថា នៅពេលបុរសជាប្តីត្រូវបានបក្ខពួកប្រុសស្នេហ៍ខ្លួន នារីជាប្រពន្ធផិតក្បត់នេះ ពុំអើពើជួយសង្គ្រោះប្តីទេ តែបែរជាដើរតាមប្រុសស្នេហ៍ បើទោះជាបុរសជាប្តីខំព្យាយាមស្រែកហៅឲ្យជួយហៅឡានពេទ្យយ៉ាងណាក៏ដោយ។
ទោះជាយ៉ាងណា ក្រោយហេតុការណ៍នេះបានកើតឡើង ក្រុមបក្ខពួកបុរសជាប្រុសស្នេហ៍ដែលជាពលករខ្មែរ ធ្វើការនៅក្នុងប្រទេសថៃ ចំនួន៣នាក់ ត្រូវបានសមត្ថកិច្ចថៃចាប់ខ្លួនភ្លាមៗ រួមជាមួយនារីជាប្រពន្ធឈ្មោះ អូនលក្ខណ៍ រូបនេះផងដែរ។ ប៉ុន្តែ បុរសជាប្រុសស្នេហ៍ ដែលមានឈ្មោះ សុខ វីត សមត្ថកិច្ចថៃមិនអាចចាប់ខ្លួនបាននោះទេ ដោយជនរូបនេះនៅអាចបន្តគេចខ្លួនមានសេរីភាពមកទល់ពេលនេះ។
តែយ៉ាងណាមិញ អ្វីដែលមហាជនគ្រប់គ្នារំពឹងថា នារីជាប្រពន្ធផិតក្បត់រូបនេះ ដែលបើកដៃឲ្យក្រុមប្រុសស្នេហ៍ចាក់សម្លាប់ប្តីគ្មានស្រណោះ នឹងប្រាកដជាមិនអាចរួចផុតពីទោសទណ្ឌ ឥឡូវនេះ បានដឹងច្បាស់ហើយ គឺរូបនាងពុំត្រូវបានជាប់ពាក់ព័ន្ធនឹងអំពើឃាតកម្មនេះទេ។
ជាក់ស្តែង កាលពីវេលាម៉ោង ១២ យប់រំលងអាអ្រាតឈានចូលថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ នាង លក្ខណ៍ បានចេញវីដេអូប្រាប់ឲ្យដឹងថា សម្រាប់រឿងហេតុដែលបានកើតឡើង រូបនាងនឹងបកស្រាយទាំងអស់ ក្រោយពេលឡើងតុលាការ និងបញ្ជាក់ប្រាប់ទៅអ្នកគិតថារូបនាងជាប់គុកឲ្យដឹងច្បាស់ថា រូបនាងពុំបានជាប់គុកតាំងពីចូលប៉ុស្តិ៍ប៉ូលិសថៃដំបូងមកម្ល៉េះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង








@fb.oun.leak.1 @OUN LEAK លក់ខោអាវនៅថៃ #🙏🏻🙏🏻🙏🏻🙏🏻 ♬ เสียงต้นฉบับ – FB Oun Leak 🇹🇭

