Tuesday, December 30, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូនក្រមុំ ដើរ​ជូត​ទឹកភ្នែក​ម្នាក់​ឯង ទាំង​កណ្តាល​យប់ ទៅផ្ទះ​ម្តាយ​វិ​ញ ចម្ងាយផ្លូវ​ជាង ៧ គីឡូ រី​ឯ​មូលហេតុ​លឺ​ហើយ​ខ្លោចចិត្ត…

រូបភាពនារីម្នាក់ ស្ថិតក្នុងសម្លៀកបំពាក់រ៉ូបកូនក្រមុំ ដើរ​ជូត​ទឹកភ្នែក​នៅ​កណ្តាល​ផ្លូវ​ទាំង​កណ្តាល​យប់​ បានធ្វើឲ្យអ្នកលេង​អ៊ីនធឺណិត​នៅ​ប្រទេស​វៀតណាម ភ្ញាក់ផ្អើល​ និងអាណិតអាសូរជាខ្លាំង បន្ទាប់ពីបានដឹងរឿងរ៉ាវរបស់នាង ដែលត្រូវបានលាតត្រដាង។

នេះបើតាមគេហទំព័រ SAOstar នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ បានបញ្ចេញរឿងរ៉ាវរបស់នារីជាកូនម្នាក់ ឲ្យដឹងថា បន្ទាប់ពីពិធីមង្គលការត្រូវបានបញ្ចប់ កូនក្រមុំមកពី Ninh Binh បានដឹងថា ប្តីរបស់នាងដែលទើបបានស្បថស្បែ គឺគ្រាន់តែជាបោកប្រាស់ចិត្តនាងប៉ុណ្ណោះ ព្រោះរូបគេជាកូនកំលោះបានទៅដេកជាមួយមិត្តស្រីរួមការងារ មុនថ្ងៃរៀបការតែ១ថ្ងៃប៉ុណ្ណោះ។

ក្រោយពីបានដឹងរឿងដ៏ខ្លោចចិត្តនេះរួចហើយ នារីជាកូនក្រមុំ មិនបាននិយាយអ្វីទាំងអស់ និងសម្រេចចិត្តចាកចេញពីរោងការ វិល​ត្រឡប់​ទៅ​ផ្ទះ​ម្ដាយ​ខ្លួន​វិញ ទោះ​ត្រូវ​ដើរ​ចម្ងាយ​ផ្លូវជាង ៧​គីឡូម៉ែត្រ​ ទាំង​កណ្ដាល​យប់ សូម្បី​តែ​សម្លៀក​បំពាក់​អាពាហ៍ពិពាហ៍​ ក៏​មិន​បាន​ផ្លាស់​ប្ដូរ។

ទន្ទឹមនឹងរូបភាពដ៏គួរឲ្យស្រណោះនេះផងដែរ ឃើញថាបានធ្វើឲ្យអ្នកលេងអ៊ីនធើរណែតជាច្រើន សម្តែងក្តីអាណិតអាសូរ ដោយក្នុងនោះ អ្នកលេងបណ្តាញសង្គមម្នាក់ បានបញ្ចេញមតិលើកឡើងជាមួយកំហឹងឈឺចាប់ជំនួសថា៖ «សំណាង​ខ្លាំងណាស់ ​ដែល​នាង​មិន​ទាន់​ចាប់​ផ្ដើម​រស់​នៅ​ជាមួយមនុស្សប្រុសម្នាក់នេះ ហើយ​គ្មាន​កូន​នៅ​ជាមួយ​គ្នា បើ​ឆ្លង​កាត់​រហូត​ដល់​មាន​កូន វា​នឹង​ឈឺចាប់​ទាំង​ម្តាយ​ទាំង​កូនហើយ។

រីឯអ្នកដទៃទៀត ដែលមាន​ការ​ព្រួយ​បារម្ភពីសុវត្ថិភាពរបស់នាង បានលើកឡើងថា ​«កូនក្រមុំ​គួរ​រក​ឡាន​ជិះ ជំនួស​ការដើរនៅលើដង​ផ្លូវទាំងកណ្តាល​យប់បែបនេះ ព្រោះវា​មើល​ទៅ​ ពិតជាប្រឈមនឹងគ្រោះថ្នាក់ណាស់!»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×