Saturday, July 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កក្កដា សោភ័ណ្ឌ យំផ្អើលឆាក ម្តងហើយម្តងទៀត ក្រោយពេលប្រកាសឈ្នះតំណែង និងចូលបានTop 8

spot_img

ភ្នំពេញ ៖ ព្រឹត្តិការណ៍ប្រកួតស្វែងរកមកុដMiss Queen Cambodia 2023 បានបិទបញ្ចប់ហើយកាលពីយប់ថ្ងៃទី៨ មីនា ឆ្នាំ២០២៣ ស្ថិតនៅផ្សារទំនើប អូឡាំព្យារាជធានីភ្នំពេ នាឱកាសអបអរទិវា ៨មីនា សិទ្ឋិ នារីអន្តរជាតិ។ រដូវកាលទី៣នេះ មានបេក្ខនារី ដល់១២រូប បានផ្តល់សិទ្ឋិអោយជាប់វគ្គផ្តាច់ព្រ័ត្រ ដើម្បីដណ្តើមសមត្ថភាពពិត ប្រកួតគ្នាលើឆាកយកមកុដតួឯកពិត។ ក្នុងចំណោមបេក្ខនារី ជាភេទទី៣ ឃើញតារាហ្វេសប៊ុក កក្កដា សោភ័ណ្ឌ ចូលប្រកួត ហើយខាងកម្មវិធីបានលេងចាស់ដៃ ផ្អើលឆាកតែម្តងដោយ ផ្តល់ឱកាសអោយ តារាហ្វេសប៊ុកល្បីឈ្មោះ បានជាប់មុខងារតំណែងផ្សេងៗ រហូតជាប់បានTop 8 ធ្វើអោយនាងឡើងយំម្តងហើយម្តងទៀត ព្រោះមិនសង្ឃឹមមុនថាបានជាប់ និងគេមើលឃើញ។

ស្ទើរមិនគួរអោយជឿ ព្រោះ ការប្រកួតមួយនេះ របស់កក្កដា សោភ័ណ្ឌ ត្រូវបានអ្នកលេង ហ្វេសប៊ុកខ្លះឡកឡឺយ ពេបជ្រាយ ចំពោះមុខមាត់ និងរូបរាងធាត មិនសមលក្ខណៈជាបវរកញ្ញាភេទទី៣ ដែលមានរាងស្ទីម សម្រស់ និងដើមទ្រូងស្រស់ស្អាត រំលេចជាមួយដំណើរដ៍ស្អាត។ ប៉ុន្តែនៅទីបំផុត កក្កដា សោភ័ណ្ឌត្រូវបានគណៈកម្មា យល់ឃើញថា ជាបេក្ខភាព ដែលអត់ធ្មត់ តស៊ូ ទោះជួបព្យុះជួបភ្លៀង មានមតិរិះគន់ បែបនេះ បែបណា មិនបាក់ទឹកចិត្ត រហូត សម្រេចតតាំង និងខំប្រកួតទាល់តែឈ្នះជ័យលាភី។ ចងក្រោយ កក្កដា សោភ័ណ្ឌ បានឈ្នះតំណែង បវរកញ្ញាទទួលបានប្រជាប្រិយភាពចាប់អារម្មណ៍ តាមប្រព័ន្ឋមេឌារ និងសង្គម។ ២ទៀតឈ្នះមកុដ តំណាងអោយក្រុមហ៊ុនសម្រស់មួយ ហើយចូលដល់កំពូលទាំង៨រូប ទាំងអររំភើប ធ្វើឲ្យនាងយំម្តងហើយម្តងទៀត នឹកមិនដល់ដោយសារតែ មានមនុស្សមួយចំនួន មិនអោយតម្លៃខ្លួនពេលប្រឡងមួយនេះទេ សម្បូរតែអ្នករិះគន់។ ជាលទ្ឋផលដែលបាននេះធ្វើអោយនាង បានឆ្លើយតម មតិខ្លះដែលមិនពេញចិត្ត បានយល់ថាអ្វីៗ មិនថិតលើសម្បកក្រៅ ហើយកើតចេញពីការតតាំង និងរឹងមាំយកឈ្នះឧបសគ្គ។

នាពេលមុនប្រកួតកើតឡើង ពិធីជួបសម្ភាសន៍រៀងៗខ្លួន នៃបន្ទប់បិទជិត កក្កដា សោភ័ណ្ឌបាន ទម្លាយជីវិតពិត នៃភាពជាក្មេងកំព្រាដែលតស៊ូ។ ភ្លាមៗប្រធានសមាគម សិល្បករ អ្នកនាង ចន ច័ន្ទលក្ខិណា បានតបសារថា «បើទោះជា កក្កដា សោភ័ណ្ឌ អត់ម៉ែ អត់ឪ រើសពីធុង សម្រាម បែបណា ក៍នាងខំតស៊ូ រើបម្រះរៀនរស់ដោយខ្លួនឯង ហើយតស៊ូសព្វយ៉ាងសម្រេចក្តីស្រម៉ៃ របស់ខ្លួន។ ចុងក្រោយនាងតស៊ូ ដើម្បីអោយគេមើលឃើញ តាមរយៈប្រកួតបវរកញ្ញាដែលនាងជម្នះពាក្យនិន្ទាជាច្រើន»។

បើតមការបង្ហោះ ពីកក្កដា សោភ័ណ្ឌវិញ បាន បញ្ជាក់ថា «ខ្ញុំជាក្មេងអត់ម៉ែអត់ឪតាំងពីក្មេងគេចោលខ្ញុំនៅធុងសំរាម ហើយខ្ញុំតស៊ូរស់នៅម្នាក់ឯងតាំងពីក្មេងរហូតមកដល់ពេលនេះ មិនមែនងាយស្រួលទេហើយ ខ្ញុំចង់ដើរតាមក្តីស្រមៃខ្លួនឯងនិងខុសដែលមែនបងប្អូន? សូមកុំយករឿងចាស់ៗ(កាលនៅជាលោក) មកនិយាយទៀតបានអត់? សូមមេត្តាផង»។

ចំពោះ កក្កដា សោភ័ណ្ឌ វិញ ក្រោយជាប់បានបង្ហោះសារថា «ក្តីស្រមៃទី១ ធ្វើវាបានហើយហើយក្តីស្រមៃទី២របស់ខ្ញុំនោះ គឺសង្ឃឹមថានិងបានទៅប្រកួតលើឆាកអន្តរជាតិ។ ដើម្បីឲ្យក្មេងៗជំនាន់ក្រោយដែលពួកគាត់ស្រលាញ់ភេទដូចគ្នា និងហើយជាក្មេងកំព្រាដូចខ្ញុំនិងកុំអស់សង្ឃឹម ត្រូវរៀនតស៊ូដើម្បីដើរតាមក្តីស្រមៃដែលខ្លួនចង់បាន»។

ចំពោះចំណាត់ថ្នាក់ទាំង ៥ មាន កញ្ញាMiss Queen Cambodia 2022 MQC017 Maiya 1st Runner Up MQC 012 Devina 2nd Runner up MQC016 Davikah 3rd Runner Up MQC001 Slerk Chher 4th Runner Up MQC023 Phim Phim ៕ រក្សាសិទ្ធិដោយ ៖ សំណាងSV

spot_img
×