Tuesday, May 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហួសចិត្ត​ខ្លាំង! បុរស​ខ្មែរ​ម្នាក់ ជា​ពលករ​នៅ​ថៃ ត្រូវ​បាន​គេ​បញ្ចេញ​ចេញពី​កា​រងា​រ បន្ទាប់​គាត់​រិះគន់​ជនជាតិ​ថៃ​រឿង «គុន​ខ្មែរ»

ថ្មីៗនេះ មានរឿងដ៏មិននឹកស្មាន និងហួសចិត្តយ៉ាងខ្លាំងតែម្តង នៅពេលដែលបានដឹងថា​ បុរសខ្មែរម្នាក់ ដែលកំពុងធ្វើការនៅក្នុងប្រទេសថៃ ស្រាប់តែត្រូវបានគេបញ្ចេញចេញពីការងារ បន្ទាប់ពីគាត់បានរិះគន់យ៉ាងចាស់ៗដៃ ទៅលើប្រជាជនថៃ ទាក់ទងអំពី «គន់ខ្មែរ»។

មូលហេតុ ដែលធ្វើឲ្យគាត់ត្រូវបានបណ្តេញចេញពីការងារ គឺដោយសារ គាត់បាននិយាយថា គ្រាន់តែកម្ពុជា ផ្តាស់ប្តូរពី Muay Thai ទៅជា Kun Khmer ហេតុអ្វីពួកអ្នកមិនបញ្ចប់រឿងនេះ?។

យោងតាមគេហទំព័រ Kapook បានចុះផ្សាយឲ្យដឹងថា រឿងរ៉ាវនេះ បានក្លាយជាប្រធានបទក្តៅគគុក នៅក្នុងពិភពអនឡាញថៃ បន្ទាប់ពីបុរសខ្មែរម្នាក់បានចេញវីដេអូនៅលើ TikTok ធ្វើការព្រលះទៅលើប្រជាជនថៃថា «តើគុនខ្មែរ ខុសអ្វី ដែលគ្រាន់តែប្តូរពី Muay Thai មក Kun Khmer! ហេតុអ្វីពួកអ្នកឯងមិនឈប់លើកឡើងអំពីរឿងនេះ? ប្រសិនពួកអ្នកឯង មិនចង់ចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះខាងមុខនេះ ដួច្នេះ ពួកអ្នកឯង មិនបាច់មកទេ ហើយក៏មិនសំខាន់ បើគ្មានប្រទេសអ្នកឯង ដែលខ្ញុំកំពុងស្នាក់នៅ!»។

ទោះជាយ៉ាងណា ថ្មីៗនេះ (ថ្ងៃទី៩ ខែមីនា ឆ្នាំ ២០២៣) ពិភពសង្គម បានចែករំលែកការបង្ហោះហ្វេសប៊ុករបស់ពលករខ្មែររូបនេះ ដែលបានដាក់ Capiton ថា “Goodbye Thailand” មុន​ពេល​មាន​អ្នក​មក​ទម្លាយ​ថា បុរស​នោះ​ត្រូវ​បាន​គេ​បណ្តេញ​ចេញ​ពី​ការងារ​ហើយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

@sinakbuy1 ตอบกลับ @kyeonjeehyun #กุนขแมร์ ♬ เสียงต้นฉบับ – 𝙈𝙇🌑1997
×