Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្លែកៗ និងចំណេះដឹង៖ អស្ចារ្យហ្មង!! កូនក្រមុំគាំងបេះដូងស្លាប់កណ្ដាលពិធីមង្គលការ ឪ-ម៉ែចាប់ប្អូនស្រីកូនក្រមុំ មកឱ្យរៀបការជំនួស…

spot_img

ក្រោយពីកូនក្រមុំគាំងបេះដូងស្លាប់យ៉ាងទាន់ហន់ភ្លាមៗក្នុងថ្ងៃរៀបការ ជំនួសឱ្យការផ្អាកពិធីមង្គលការដ៏គួរឱ្យសោកសៅនោះ ក្រុមគ្រួសាររបស់កូនក្រមុំ បែរជាសម្រេចចិត្តយ៉ាងគួរឱ្យភ្ញាក់ផ្អើល ដោយការយកប្អូនស្រីកូនក្រមុំ មកឱ្យរៀបការជំនួសភ្លាម ឯគ្រួសារខាងកូនកំលោះក៏យល់ស្របទៀត។

ពិធីមង្គលការ គឺជាពិធីសំខាន់បំផុតសម្រាប់កូនកំលោះ-កូនក្រមុំ តែមិនមែនថាគ្រប់ពីធីមង្គលការទាំងអស់នោះ សុទ្ធតែដំណើរការទៅតាមផែនការដែលបានរៀបចំទុកដោយរលូននោះឡើយ។ ថ្មីៗនេះមានកើតហេតុការណ៍ដ៏គួរឱ្យរញ្ជួយចិត្តមួយបានកើតឡើងនៅក្នុងពិធីមង្គលការរបស់គូស្នេហ៍ជនជាតិឥណ្ឌា ដែលបានរៀបចំឡើងនៅក្នុងរដ្ឋ ឃុត-ឆា-រ៉ាត។ កាលពីថ្ងៃទី២៧ កុម្ភៈកន្លងមក ក្នុងខណៈដែលពិធីកំពុងតែជិតចាប់ផ្ដើម សុខៗស្រាប់តែកូនក្រមុំរអ៊ូថ្ងូរដដែលៗថា មានអារម្មណ៍ថាវិលមុខ ហើយភ្លាមៗនោះ នាងក៏សន្លប់បាត់បង់ស្មារតីទៅ។ បងប្អូនសាច់ញាតិក៏ប្រញាប់បញ្ជូននាងទៅមន្ទីរពេទ្យ តែពេលទៅដល់ គ្រូពេទ្យបែរជាផ្ដល់ដំណឹងថា នាងបានស្លាប់ទៅហើយ ដោយសារអាការគាំងបេះដូង។

ដោយសារតែកូនក្រមុំវ័យក្មេងត្រូវស្លាប់យ៉ាងទាន់ហន់ភ្លាមៗ គេនាំគ្នាគិតថា ពិធីរៀបមង្គលការនេះ គួរតែត្រូវផ្អាកទាំងអស់សិន ហើយក្រុមគ្រួសារត្រូវងាកទៅរៀបចំពិធីបុណ្យសពដ៏សែនឈឺចាប់ និងសោកស្ដាយនោះជំនួសវិញ តែការពិតនៅពេលនោះ វាបែរជាមិនមែនដូច្នោះឡើយ។ ក្រុមគ្រួសារម្ចាស់ដើមការ នៅតែតាំងចិត្ត និងព្យាយាមធ្វើឱ្យពិធីមង្គលការដំណើរការទៅមុខ ដោយយកប្អូនស្រីបង្កើតរបស់កូនក្រមុំដែលទើបនឹងស្លាប់នោះ មកធ្វើជាកូនក្រមុំម្ដង និងបំពេញតួនាទីជាភរិយារបស់កូនកំលោះជំនួសបងស្រីខ្លួន ដោយមានឪពុករបស់កូនក្រមុំ ជាអ្នកយកសំណើនេះទៅនិយាយជាមួយក្រុមគ្រួសារកូនកំលោះ ព្រោះថាគាត់នៅមានកូនក្រមុំម្នាក់ទៀត ដែលអាចបំពេញតួនាទីជាកូនក្រមុំជំនួសបាន និងរឹតតែគួរឱ្យចម្លែកចិត្តខ្លាំងទៅទៀត នៅពេលខាងក្រុមគ្រួសាររបស់កូនកំលោះ ក៏យល់ឃើញដូចគ្នាដែរ ធ្វើឱ្យពិធីមង្គលការនៅតែដំណើរការបន្តទៅទៀត ក្នុងខណៈដែលសាកសពរបស់អតីតកូនក្រមុំ កំពុងតែត្រូវបានរក្សាទុកនៅក្នុងសាលតម្កល់សពរបស់មន្ទីរពេទ្យ រហូតទាល់តែពិធីមង្គលការត្រូវបញ្ចប់។

បន្ទាប់ពីសារព័ត៌មានបានរាយការណ៍ពីហេតុការណ៍នេះចេញទៅ ក៏បានបង្កឱ្យកើតមានភាពច្របូកច្របល់ និងប្រកែកតវ៉ាគ្នានៅក្នុងក្រុមប្រជាជនក្នុងតំបន់។ មនុស្សជាច្រើនមិនចង់ជឿថា ហេតុអ្វីបានឪពុកកូនក្រមុំធ្វើព្រងើយកន្តើយជាមួយកូនស្រីដែលបានស្លាប់ទៅហើយដល់ថ្នាក់នោះ?។ ក្រៅពីនេះ អ្នកលេងបណ្ដាញសង្គមជាច្រើន ថែមទាំងបានបង្ហាញពីក្ដីសោកស្ដាយចំពោះកូនក្រមុំសំណាងអាក្រក់ ដែលបានស្លាប់ទាំងខ្លួននៅក្មេងនោះទៀតផង៕

spot_img
×