វីដេអូស្ត្រីជនជាតិអូស្ត្រាលីម្នាក់ឈ្លោះជាមួយប៉ូលីសចរាចរណ៍នៅកោះបាលី បន្ទាប់ពីនាងត្រូវបានបញ្ឈប់ដោយសារមិនពាក់មួកសុវត្ថិភាព បានកំពុងរីករាលដាល ដោយអ្នកនិយមលេងអ៊ីនធឺណិតឥណ្ឌូនេស៊ី បានសម្តែងការហួសចិត្តយ៉ាងខ្លាំង ចំពោះអាកប្បកិរិយារបស់នាង។
យ៉ាងណាមិញ ហេតុការណ៍នេះ ត្រូវបានគេរាយការណ៍ថា បានថតនៅទីក្រុង Canggu កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ ដោយអ្នកប្រើប្រាស់ Instagram ឈ្មោះ greatestescape_bali បានចែករំលែកវាជាមួយគណនីសហគមន៍ជាច្រើន។
នៅក្នុងវីដេអូនោះ បានបង្ហាញស្ត្រីដែលប៉ូលិសកំណត់ថា ជាជនជាតិអូស្ត្រាលី អាចត្រូវបានគេឃើញស្លៀកសម្លៀកបំពាក់ហាត់ប្រាណពណ៌ផ្កាឈូក កាបូបស្ពាយ និងកាសស្តាប់ ខណៈពេលដែលនាងជិះម៉ូតូ Vespa ។ នាងត្រូវបានគេមើលឃើញថា បានឈ្លោះប្រកែកជាមួយប៉ូលីសដែលបញ្ឈប់នាងនៅលើផ្លូវ សម្រាប់ការមិនពាក់មួកសុវត្ថិភាព។
នៅពេលប៉ូលិសទទួចថា «យើងត្រូវអនុត្តតាមច្បាប់» ស្រ្តីរូបនោះ បានឆ្លើយតបជាភាសាឥណ្ឌូណេស៊ីថា «ខ្ញុំបាននៅទីនេះអស់រយៈពេល ២៣ ឆ្នាំហើយ!» និងលើកហេតុផលថា មួកសុវត្ថិភាពរបស់នាង ត្រូវបានគេលួចកាលពីយប់មិញ។
នៅពេលប៉ូលិសព្យាយាមនាំយកម៉ូតូរបស់នាងចេញពីផ្លូវមមាញឹក ដើម្បីចតអែបខាងផ្លូវ ស្រ្តីស្បែកសរូបនេះ ក៏បានស្រែកដាក់ប៉ូលិសជាភាសាអង់គ្លេសថា «កុំប៉ះរបស់របស់ខ្ញុំ!»។
ទោះជាយ៉ាងណា ការប្រកែកគ្នាបានបន្ត ខណៈស្ត្រីរូបនេះនៅតែបន្តបន្លឺសំឡេងខ្លាំង ជាមួយកាយវិការខឹងយ៉ាងខ្លាំង ទៅកាន់មន្ត្រីប៉ូលិសទាំងនោះ។
អ្នកនាំពាក្យប៉ូលិសកោះបាលី លោក Stefanus Satake Bayu Setianto បានប្រាប់ Coconuts Bali ថា ករណីនេះបានកើតឡើងកាលពីថ្ងៃទី៩ ខែមីនា នៅម៉ោងប្រហែល ១ និង ៣០ នាទី រសៀល ស្ថិតនៅលើផ្លូវ Tibubeneng ក្នុង North Kuta, Badung។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ប៉ូលិសដែលទទួលបានដោយ Coconuts ស្ត្រីជនជាតិអូស្ត្រាលីរូបនេះ ត្រូវបានគេកំណត់អត្តសញ្ញាណមានឈ្មោះថា Marita Leaning Daniell ។
ទោះជាយ៉ាងណា ប៉ូលិសក៏បានបញ្ជាក់ថា ស្រ្តីជនជាតិអូស្ស៊ីរូបនេះ ត្រូវបានពិន័យផងដែរ។ យោងតាមច្បាប់ចរាចរណ៍របស់ប្រទេសឥណ្ឌូណេស៊ី ការបើកបរម៉ូតូដោយមិនពាក់មួកសុវត្ថិភាព គឺជាបទល្មើសដែលត្រូវផ្តន្ទាទោសពិន័យជាប្រាក់ IDR250K (១៦.៦ ដុល្លារអាមេរិក)៕ រក្សាសិទ្ធិដោយ៖ លឹម ហុង






"Saya disini 23 tahun!"
— Tukang Sayat Kulit (@akuluka) March 9, 2023
Just another entitled bule in Canggu. 💁🏽♂️ pic.twitter.com/sQRjfJEXFx