Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្លែកៗ និងចំណេះដឹង៖ ហាមធ្វើតាមដាច់ខាត! បុរសឥណ្ឌាម្នាក់ ហូបតែផ្លែដូង ១មុខគត់ ២៨ឆ្នាំ តែនៅរឹងប៉ឹងល្អដដែល

spot_img

បា-ឡា-គ្រិ-ស្មាន់ ប៉ា-ឡា-យី បុរសជនជាតិឥណ្ឌា មកពីរដ្ឋ ក្រេ-ឡាក់ ក្នុងប្រទេសឥណ្ឌា ទើបតែបានឡើងទំព័រមុខនៃសារព័ត៌មាន និងល្បីល្បាញទូទាំងប្រទេសឥណ្ឌា បន្ទាប់ពីគាត់បានអះអាងថា គាត់មិនបានហូបអ្វីផ្សេងឡើយ ក្រៅតែពីផ្លែដូង អស់រយៈពេល ២៨ឆ្នាំមកហើយ ដើម្បីព្យាបាលអាការអាស៊ីតហូរបញ្ច្រាស់ក្នុងក្រពះ។

ថយត្រឡប់ទៅកាលពីអាយុ ៣៥ឆ្នាំ បាឡាគ្រិស្មាន់ ដែលជាកីឡាករបាល់ទាត់របស់ក្លិប១ក្នុងប្រទេស បានទទួលការវិនិច្ឆ័យរោគថា រូបគាត់កើតអាការអាស៊ីតហូរបញ្ច្រាស់ក្នុងក្រពះ។ គ្រប់ពេលដែលគាត់ហូបបាយ អាហារនឹងបញ្ជូនបញ្ច្រាស់ពីក្រពះ ចូលមកបំពង់អាហារ និងធ្វើឱ្យគាត់ក្អួតចេញមកវិញ រហូតដល់ចំណុចមួយដែលគាត់លែងមានកម្លាំងកំហែង និងមិនអាចធ្វើការងារអ្វីបានឡើយ។

គាត់ព្យាយាមគ្រប់គ្រងចំណីអាហារជាច្រើនយ៉ាង តែ សាច់ដូង និងទឹកដូង គឺជាអាហារតែ ១គត់ ដែលធ្វើឱ្យគេមានអារម្មណ៍ថាស្រួលខ្លួន ទើបមិនបង្អង់យូរឡើយ គេក៏សម្រេចចិត្តថា នឹងហូបតែផ្លែដូងតែម្យ៉ាងគត់រហូតតែម្ដង។

សេណាស ដែលជា អ៊ីន-ហ៊្វ្លូ-អេន-ស៊ើរ បានរៀបរាប់ក្នុងអំឡុងពេលសម្ភាស បាឡាគ្រិស្មាន់ ថា “ផ្លែដូងមានសារធាតុរ៉ែជាច្រើន ដូចជាកាល់ស្យូម ម៉ាញេស្យូម សូដ្យូម និងប៉ូតាស្យូម ទាំងអស់នេះបានជួយឱ្យគេរឹងមាំខ្លាំងឡើង…ពេលនេះ គេក៏មានសុខភាពរឹងមាំល្អឡើងវិញដែរ ហើយគេតឹងរ៉ឹងណាស់ ក្នុងរឿងការហូបចុក ដោយហូបតែចំណីអាហារ ដែលមានចំណែកផ្សំពីផ្លែដូងតែប៉ុណ្ណោះ”

ចំណែក បាឡាគ្រិស្មាន់វិញ បាននិយាយថា “ខ្ញុំហូបដូងរាល់ថ្ងៃ ក្រុមគ្រួសាររបស់ខ្ញុំ ក៏ប្ដូរអាជីព នាំគ្នាទៅដាំដើមដូងដូចគ្នា ខ្ញុំរស់នៅបែបហ្នឹង ២៨ឆ្នាំមកហើយ”

ក្នុងវ័យ ៦៣ឆ្នាំ បាឡាគ្រិស្មាន់ មានសុខភាពរឹងប៉ឹងជាងមនុស្សក្នុងវ័យដូចគ្នាមួយចំនួនធំ យ៉ាងមិនគួរឱ្យជឿ។ គាត់ធ្វើការនៅក្នុងកសិដ្ឋានចិញ្ចឹមសត្វរបស់ក្រុមគ្រួសារ គាត់ហែលទឹក និងហាត់ប្រាណរៀងរាល់ថ្ងៃ រួមទាំងមិនដែលមានបញ្ហាសុខភាពធ្ងន់ធ្ងរម្ដងណាឡើយ។

ទោះជាលទ្ធផលដ៏គួរឱ្យនឹកស្ងើចរបស់គាត់គួរឱ្យចាប់អារម្មណ៍មែន តែអ្នកជំនាញការខាងសុខភាព និងចំណីអាហារ បានណែនាំថា ក្នុងករណីរបស់បាឡាគ្រិស្មាន់នេះ មិនដូចអ្នកដទៃទេ ដូច្នេះយើងមិនណែនាំឱ្យអ្នកណាធ្វើតាមជាដាច់ខាត៕

spot_img
×