ភ្នំពេញ ៖ ក្រោយមិនបានជាប់ តំណែងជាម្ចាស់ជ័យលាភី មកុដ បវរកញ្ញាភេទទី៣ កម្ពុជា ២០២៣ របស់ដាវីណា បង្កអោយក្រុមអ្នកលេងបណ្តាញសង្គមមានការមិនអស់ចិត្ត និងនៅតែមើលឃើញថា ដាវីណា ក៍សមក្លាយជាតួឯករដូវកាលនេះ។ អ្វីៗបានកើតឡើងហើយ ដោយលទ្ឋផល ប្រកាសពេញទូទាំងប្រទេស ម្ចាស់មកុដធំបានទៅលើ កញ្ញាម៉ៃ យ៉ា ដែលមានប្រវត្តិតស៊ូប្រកួតប៉ុន្មានដង ហើយខិតខំ៣ឆ្នាំទម្រាំឃើញស្នាមញញឹមពិតប្រាកដ។ តាមតម្រុយ បវរកញ្ញាលំដាប់រងទី១ ដាវីណា ក៍មានសញ្ញា ពីអ្នករៀបចំ នឹងបញ្ជូននាងឲ្យ ប្រកួតកម្មវិធីលំដាប់អន្តរជាតិ យោងទៅលើសមត្ថភាពដ៍ពូកែរបស់នាង។

អ្វីដែល ចាប់អារម្មណ៍ គឺ កញ្ញា ដាវីណា ពាក់ស្លាលេខ 12. ធ្វើអ្នកវិភាគ លាន់មាត់សរសើរនាងថា៩០%ដូច មនុស្សស្រីពិតៗមើល មួយភ្លែតថាស្រីសុទ្ឋ ហើយទម្រង់មុខដងខ្លួន ដៃជើងរាងរៅ ដំណើរ សមជាមនុស្សស្រីពិតៗ។ម្ល៉ោះហើយ នាងបានក្លាយជាដៃគូ ប្រកួត ប្រជែង ដ៍សំខានមួយ ជាមួយ កញ្ញាម៉ៃ យ៉ា ដែលពេលនេះ បានឈ្នះមកុដ បវរកញ្ញាភេទទី៣កម្ពុជាឆ្នាំ២០២៣ បាត់ទៅហើយ។ បែបនេះហើយ អ្នកខ្លះពិតជាមិនអស់ចិត្តនោះទេ ដែល ដាវីណា មិនបានមកុដធំ ហើយនៅតែពោលពាក្យស្តាយ ហើយស្តាយទៀត។ ម្យ៉ាងនាង ក៍ពូកែ ក្រៅពីដំណើរសមសួន ក៍មានសមត្ថភាពប្រើប្រាស់ កម្រិតភាសាអង់គ្លេស បានគាប់ប្រសើរ ត្រូវចិត្តមហាជន។ យ៉ាងណា ការប្រឡងរមែង មានឈ្នះមានចាញ់ ភ្នំមួយខ្ពស់នៅ មានភ្នំមួយខ្ពស់ទៀត ហើយ ដាវីណា ក៍ឈ្នះមកុដ លំដាប់រងទី១ និងឈ្នះ តំណែងជាច្រើនទៀត ដែលបេក្ខនារីខ្លះ មិនបានជាប់ផង។

ដាវីណា កំពុង លេចឭថា មានការលួងចិត្តនាងឲ្យមានឱកសទៅប្រឡងនៅក្រៅប្រទេស ក្នុងកម្មវិធី សំខាន់លេចធ្លោបន្តទៀត មិនអោយចាញ់ម្ចាស់មកុដនោះទេ។ បវរកញ្ញាមុខស្រស់រូបនេះ នៅតែធ្វើអោយ គេមិនអាចមើលរំលងពីទេពកោសល្យបាននោះទេ។ ចំពោះការបំពាក់មកុដ មិនមែនជានាង ក៍ជាស្ថានភាពតានតឹង បំផុត ខណៈសន្ទុះ អ្នកគាំទ្រ មានច្រើនលើសលុបដូចគ្នា។ អ្វីៗបានសម្រេចដោយចេញពិន្ទុពីគណៈកម្មាការ។ ទោះមិនបានមកុដ ហ្វេនៗ ដាវីណា នៅតែ រំពឹងថា បើបានប្រកួតនៅក្រៅប្រទេស នាងប្រាកដជាលេចធ្លោ ហើយទាក់ទាញ និងល្បីល្បាញ ព្រោះនាងមើលទៅចុះចំណោមគេច្រើន៕ រក្សាសិទ្ធិដោយ ៖ ឧត្តម














