Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្ញាក់ផ្អើល! ខ្ញុង លេចវត្តមានសម្តែងថ្មីនៅក្នុងវង់ល្ខោនបាសាក់ខេត្តកំពង់ចាម

spot_img

ភ្នំពេញ ៖ មហាជន ជាពិសេសបណ្តាអ្នកលេងបណ្តាញសង្គមបានសម្តែងការភ្ញាក់ផ្អើល ក្នុងពេលដែលគេបានឃើញវត្តមានដ៏កម្ររបស់តារាកំប្លែងនាង ខ្ញុង នៅក្នុងវង់ល្ខោនមួយនាខេត្តកំពង់ចាម ខណះពេលដែលគេមិនធ្លាប់បានឃើញ និងដឹងនាងចេះសម្តែងល្ខោនពីមុនមកនោះឡើយ។
យ៉ាងណាអាចនិយាយបានថា នេះជាការបង្កើតអាជីពថ្មីមួយទៀតសម្រាប់អ្នកនាង ខ្ញុង បន្ទាប់ពីអាជីពកំប្លែង ច្រៀង និងការliveលក់ឥវ៉ាន់ និងគ្រឿងសម្អាងតាមអនឡាន។

ជាមួយនឹងរូបភាពប៉ុន្មានសន្លឹកអំឡុងពេលចូលរួមសម្តែងល្ខោននោះអ្នកនាង ខ្ញុង បានភ្ជាប់ជាមួយនឹងសារថា ខានឡាយប៉ុន្មានថ្ងៃនឹកខ្ញុំទេបងប្អូនរវល់ទៅលេងល្ខោននៅកំពង់ចាមខានបានឡាយលក់ដូរបាត់មូយទៅណាអស់ហើយ។
តាមរយៈសកម្មភាពមួយនេះអាចបញ្ជាក់ថា អ្នកនាង ខ្ញុង បានងាកមកចាប់អាជីពសម្តែងល្ខោនបាសាក់មួយបន្ថែមទៀត លើអាជីពសិល្បះដែលនាងមានស្រាប់។

យ៉ាងណាមហាជន ជាពិសេសបណ្តាអ្នកគាំទ្ររូបនាងបានសម្តែងការគាំទ្រ និងអបអរនៅពេលដែលគេបានឃើញនាងបានខិតខំបង្កើនការងារនៅក្នុងអាជីពសិល្បៈ ដែលជាផ្នែកមួយនៃការរកប្រាក់ដើម្បីដោះបំណុលគេយ៉ាងច្រើនសន្ធឹកសន្ធាប់។
កាលពីពេលថ្មីៗនេះអ្នកនាង ខ្ញុង បានបង្ខំចិត្តលក់ផ្ទះដែលនាងរស់នៅរាល់ថ្ងៃ ដើម្បីយកប្រាក់ទៅដោះបំណុលគេ ក្នុងពេលដែលនាងមិនអាចរកប្រាក់បានទាន់ពេលវេលា។

ទោះជាយ៉ាងណា បើទោះបីជាជួបរឿងលំបាកផ្ទួនៗបែបនេះក៏ដោយ តារាកំប្លែងអ្នកនាង ខ្ញុង នៅតែបង្ហាញនូវភាពរឹងមាំរបស់ខ្លួននៅក្នុងការតស៊ូក្នុងជីវិតនាពេលនេះ ដើម្បីគ្រួសារ និងអនាគតកូនដែលនៅតូចៗនាពេលនេះ៕ រក្សាសិទ្ធិដោយ ៖ សំណាង SV

spot_img
×