Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រោះ​មិន​ចង់​ឲ្យ​គេ​ស្គាល់ និង​ខ្លាច​មាន​បញ្ហា អតីត​មិត្ត​ប្រុស​សម្រេច​ស្លៀក​បែ​បនេះ ទៅ​ចូលរួម​មង្គលការ​អតីត​មិត្ត​ស្រី តែ​ចុងក្រោយ​ផ្អើ​ល…

spot_img

បុរសម្នាក់នៅក្នុងប្រទេសឥណ្ឌូណេស៊ី ពិតជាមានការស្ទាក់ស្ទើរចិត្តជាខ្លាំង ដើម្បីទៅអបអរសាទរមង្គលការរបស់អតីតមិត្តស្រី បន្ទាប់ពីនាងបានអញ្ជើញឲ្យចូលរួម ព្រោះគាត់ខ្លាចក្រែងថា នឹងមានបញ្ហា រួមទាំងការនិយាយដើមផ្សេងៗ ហើយណាមួយទៀត ក៏មិនចង់ឲ្យគេស្គាល់អត្តសញ្ញាណផងដែរ។ ទោះជាយ៉ាងណា គាត់បាននឹកឃើញវិធីតែមួយគត់នេះ ដោយស្លៀកពាក់ជា “សត្វអណ្តើកនីនចា” ដែលគាត់បានជួលក្នុងតម្លៃ ១១ ដុល្លារ សម្រាប់រយៈពេល ៦ ម៉ោង។

នៅក្នុងវីដេអូ លោក Amat Darobi ដែលជាអតីតមិត្តប្រុស បាននិយាយថា គាត់ពិតជាមានការភ័យខ្លាច និងខ្មាសអៀនក្នុងការស្លៀកសំលៀកបំពាក់ ប៉ុន្តែមានអារម្មណ៍ថា វាជាវិធីដ៏ល្អបំផុតក្នុងការចូលរួមពិធីមង្គលការដោយមិនបង្កបញ្ហាអ្វីឡើយ។

ជាងថតរូបវ័យ ២៨ ឆ្នាំ រូបនេះ បានពន្យល់ថា «ដំបូងឡើយ ខ្ញុំកំពុងគិតអំពីរបៀបចូលរួមពិធីមង្គលការរបស់នាង ព្រោះខ្ញុំដឹងថា នឹងមានមនោសញ្ចេតនាជាប់ពាក់ព័ន្ធ ហើយខ្ញុំមិនអាចនៅយូរពេកទេ។ ខ្ញុំ​មាន​គំនិត​មួយ​នៅ​ពេល​ក្រោយ ដូច្នេះ​ខ្ញុំ​បាន​ជួល​សំលៀកបំពាក់​នេះ​រយៈពេល​ប្រាំមួយ​ម៉ោង»។

ពិតណាស់ គ្មាននរណាម្នាក់នៅក្នុងពិធីមង្គលការ បានស្គាល់អត្តសញ្ញាណពិតរបស់គាត់ទេ គឺរហូតទាល់តែមិត្តភក្តិរបស់អតីតមិត្តស្រីរបស់គាត់ ដែលស្គាល់ច្បាស់បានប្រាប់ ទើបគ្រប់គ្នាភ្ញាក់ផ្អើល។

តែថ្វីបើមានការភ្ញាក់ផ្អើល និងច្របូកច្របល់ដំបូងក៏ដោយ Darobi បាននិយាយថា កូនក្រមុំ និងកូនកំលោះយល់ចិត្តគ្នា ហើយថែមទាំងបានថតរូបជាមួយគាត់ មុនពេលគាត់ចាកចេញពីពិធីមង្គលការវិញ។

អតីត​មិត្ត​ប្រុសរូបនេះ ក៏បានឲ្យដឹងថា៖ «ពួកយើងបានរួមរស់ជាមួយគ្នាតាំងពីឆ្នាំ ២០១៥ មុនពេលបែកគ្នាកាលពីឆ្នាំមុន។ ជោគវាសនាបានកំណត់នាងឱ្យរៀបការជាមួយអ្នកផ្សេងនៅថ្ងៃនេះ។ ខ្ញុំបានទទួលយកឆន្ទៈរបស់ព្រះ និងចែករំលែកវីដេអូនេះនៅលើបណ្តាញសង្គម ដើម្បី​​រក្សា​វា​ទុក​ជា​ការ​ចង​ចាំ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

@encik_dobi Tanda HADIR ✅ undangan walimatulurus EX🙂🙂 #fypシ #fyppppppppppppppppppppppp #majliskahwin #tiadajodoh #perancanganallahlebihbaik #srikandisurprise ♬ Dj Tiktok Viral Terbaru 2022 – Yandi Biansyah
spot_img
×