Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋសភា​នឹង​កាត់ផ្តាច់​ប្រាក់ខែ​តំណាងរាស្ត្រ ជំនួយការ ទីប្រឹក្សា នៅពេល​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​រំលាយ​

spot_img

​ភ្នំពេញ​៖ ពាក់ព័ន្ធ​នឹង​ប្រាក់ខែ របស់​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន​៥៥​រូប ដែល​ប្រឆាំង​មួយ​នេះ នឹងត្រូវ​រំលាយ នា​ថ្ងៃទី​១៦ ខែវិច្ឆិកា ខាងមុខនេះ ត្រូវបាន​លោក​ឡេង ប៉េងឡុង អ្នកនាំពាក្យ​រដ្ឋសភាជាតិ បាន​ថ្លែងប្រាប់​អ្នកកាសែត​ថា ករណីនេះ នៅពេល​បក្សប្រឆាំង​ត្រូវ​រំលាយ ប្រាក់ខែ​ក៏ត្រូវ​រំលាយ​ដូចគ្នា មិនអាច​បើក​ជូន ដល់​អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ទៀត​ទេ​។ លោក​ឡេង ប៉េងឡុង បាន​ថ្លែង​បែបនេះ ក្រោយពេល​ប្រកាស​លទ្ធផល​នៃ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា​
​ព្រឹក​ថ្ងៃ​ចន្ទ ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៧​។​

លោក​ឡេង ប៉េងឡុង អ្នកនាំពាក្យ​រដ្ឋសភាជាតិ

​លោកអ្នក​នាំពាក្យ បានន​បញ្ជាក់​បន្ថែមថា “​រឿង​ប្រាក់ខែ របស់​គណ​សង្គ្រោះ​ជាតិ ត្រូវបាន​កាត់ផ្តាច់​ហើយ ពីព្រោះ បក្ស​រលាយ​ហើយ អត់​មាន​ប្រសិទ្ធភាព អត់​មាន​សុពលភាព អត់​មានគុណ​សម្បត្តិ អត់​មាន​តំណាង​រា​ស្ត្រី​អី​ទៀត​ទេ ។ អីចឹង​ហើយ ត្រូវ​លុបឈ្មោះ ចេញពី​បញ្ជី​ឈ្មោះ​ក្នុង​រដ្ឋសភា ហើយ​បើកាលណា​លុបឈ្មោះ​ហើយ អត់​មាន​ប្រាក់ខែ​អី​ទៀត​ទេ ។ ចំណែក​ឯក​ទីប្រឹក្សា ជំនួយការ របស់​គណបក្សប្រឆាំង​ទាំងអស់ ក៏ត្រូវ​លុបចោល​ទាំងអស់​ផងដែរ​”​។​

​ពាក់ព័ន្ធ​នឹង​ឯកសារ​ផ្លូវច្បាប់ នៃ​ការ​លុប​ប្រាក់ខែ តំណាងរាស្ត្រ ជំនួយការ ទីប្រឹក្សា របស់​គណបក្ស​សង្គ្រោះ​ជាតិ​នោះ ត្រូវបាន​លោកអ្នក​នាំពាក្យ អះអាងថា នៅពេលនេះ​រដ្ឋសភា មិនទាន់​គិតគូរ​នៅឡើយ​ទេ ពីព្រោះ​ច្បាប់ មិនទាន់​ចេញ រហូតដល់​ក្រោយ​ថ្ងៃទី​១៦ វិច្ឆិកា ២០១៧ ចូលមក​ដល់​សិន​។ ដូច្នេះ​យើង មិនអាច​អនុវត្តន៍ មុន​ច្បាប់​ម៉េច​នឹង​កើត បានន័យថា ច្បាប់​ចេញមក​ហើយ ទើប​យើង​អនុវត្តន៍​បាន ។​

​លោក បន្តថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​ផ្ទេរ​ការចុះឈ្មោះ​របស់​តំណាងរាស្ត្រ សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នា​ឆ្នាំ​២០១៨ មក​ឲ្យ​រដ្ឋសភា ជា​រៀបចំ​ការចុះឈ្មោះ​បោះឆ្នោត ហើយ​មកដល់ពេលនេះ ត្រូវបាន​បញ្ចប់​ហើយ កាលពី​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៧ ហើយ​តាមច្បាប់ តំណាងរាស្ត្រ​ទាំងអស់ ជា​អង្គ​បោះឆ្នោត ជា​អ្នកបោះឆ្នោត​ជ្រើសតាំង​ព្រឹទ្ធសភា ហើយ​រដ្ឋសភា បានធ្វើ​បញ្ជី​ឈ្មោះ និង​អញ្ជើញ​ពួកគាត់ មក​ចុះឈ្មោះ ដោយមាន​តំណាងរាស្ត្រ​ភាគច្រើន មិនបាន​អញ្ជើញ​មក​ចុះឈ្មោះ ហើយ​តំណាងរាស្ត្រ​មួយចំនួន មិន​បានមក​ដោយផ្ទាល់​ទេ ប៉ុន្តែ​បាន​ចាត់​ឲ្យ​តំណាង​មក​ចុះឈ្មោះ​ជំនួស និង​ខ្លះទៀត ក៏​មិន​បានមក​ដែរ ប៉ុន្តែ​អ្នកតំណាងរាស្ត្រ នៅតែ​រក្សា​ឈ្មោះ ជា​អង្គ​បោះឆ្នោត​ដដែល លើកលែងតែ​គណបក្ស​មួយ​ហ្នឹង​ត្រូវ​រលាយ ហើយ​សិទ្ធិ​បោះឆ្នោត របស់​ពួកគាត់ ក៏​រលាយ​ដោយ​ឯកឯង ។ លោក បញ្ជាក់ថា ក្នុងករណីនេះ មិនមែន​រដ្ឋសភា​ជា​អ្នកសម្រេច​ទេ គឺថា​នៅពេល​គណបក្ស​នោះ​រលាយ ហើយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ពិនិត្យឃើញថា អត់​មាន​អ្វី​ទាំងអស់ ហើយ​ត្រូវ​លុបឈ្មោះ និង​ដកសិទ្ធិ​ចោល​ទាំងអស់ ប៉ុន្តែ​ក្នុងដំណាក់កាល​នេះ ច្បាប់​មិនទាន់​ចេញ គឺ​ឈ្មោះ​ពួកគាត់ នៅ​ដដែល​នៅឡើយ ហើយ​កាលពី​ច្បាប់​ចេញមក​ថា គណបក្ស​ណាមួយ ត្រូវ​រលាយ​ហើយ ពេលនោះ គ​.​ជ​.​ប ជា​អ្នកសម្រេច​ថា ឲ្យ​អ្នក​ហ្នឹង​ត្រូវ​បោះឆ្នោត​ឲ្យ​ទៀត​ឬ​អត់ ឬក៏​ត្រូវ​លុបឈ្មោះ​ចេញពី​បញ្ជី​បោះឆ្នោត ? លោក​ឡេង ប៉េងឡុង បញ្ជាក់​ឡើងវិញ​ថា “​ប្រសិន​គណបក្ស​មួយ រលាយ​ហើយ គឺ​គណបក្ស​នោះ អត់​មានគុណ​សម្បត្តិ អត់​មាន​អ្វីៗ​ទាំងអស់ ហើយ​ជាពិសេស​នោះ ដូចជា អ្នក​ដែលមាន​តួនាទី ជា​គណៈកម្មការ​នាយក ត្រូវបាន​ហាមឃាត់ មិន​ឲ្យ​ធ្វើ​នយោបាយ​ថែម​ទៀតផង ។ អីចឹង​បានន័យថា រដ្ឋសភា បានធ្វើ​ការងារ​របស់​ខ្លួន​ហើយ និង​បាន​បញ្ជូន​ឈ្មោះ​ទៅ​ព្រឹទ្ធសភា​ហើយ ព្រោះ​ក្នុងដំណាក់កាល​ពេលនេះ តំណាងរាស្ត្រ​ទាំងអស់ នៅមាន​សិទ្ធិ ប៉ុន្តែ​ដល់ពេល​មានការ​រលាយ​គណបក្ស​ទៀត គេ​នឹង​ធ្វើតាម​ហ្នឹង​ទៀត​។

​ជាមួយ​ការ​នឹង តំណាងរាស្ត្រ ជំនួយការ និង​ទីប្រឹក្សា ដែល​ធ្វើការ​នៅក្នុង​រដ្ឋសភា ដែល​ទទួលបាន​ប្រាក់ខែ ពី​រដ្ឋសភា​នោះ ត្រូវបាន​លោក​ឡេង ប៉េងឡុង បញ្ជាក់​យ៉ាងខ្លី​ថា “​រឿងនេះ មាន​សេចក្តីសម្រេច មាន​រចនាសម្ព័ន្ធ​ពាក់ព័ន្ធ​ប្រាក់ខែ​ច្រើនណាស់​ខ្ញុំ​មិនអាច​និយាយប្រាប់​ជូន​បានទេ ប៉ុន្តែ គឺ​ប្រាក់ខែ​បើក​ជូន​ធម្មតា បើ​នៅ​ធ្វើការ ប្រាក់ខែ​បើក​ជូន​ធម្មតា ហើយ​ក្នុងពេលដែល លុបឈ្មោះ​ចេញ​ហើយ ទើបបាន​កាត់​ប្រាក់ខែ​” ៕ ដោយ​៖​បញ្ញា​ស័ក្តិ​

 

 

spot_img
×