បន្ទាយមានជ័យ ៖ ឯកឧត្តមហេង រតនា អគ្គនាយកស៊ីម៉ាក់ បានថ្លែងថា នៅរសៀលថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ នៅស្នាក់គយថៃទល់មុខច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក្រុមជំនាញអង្គភាពCMAC និងTMAC បានជួបប្រជុំពិភាក្សានិយាមកាប្លង់ចម្ការមីនអាទិភាពសាកល្បង និងផ្ទៀងផ្ទាត់និយាមកាប្លង់ចម្ការមីននិងចុះត្រួតពិនិត្យទីតាំងចម្ការមីន ត្រង់បង្គោល៤៧បច្ចុប្បន្ន ស្ថិតនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
ឯកឧត្តមហេង រតនា បានថ្លែងបន្តទៀតថា លទ្ធផលនៃកិច្ចប្រជុំនេះ បានបោះជំហានទៅមុខជាមួយភាពកាន់ច្បាស់លាស់ ក្នុងកិច្ចប្រតិបតិ្តការបោសសម្អាតមីនមនុស្សធម៌តាមព្រំដែន ក្នុងដំណាកកាលសាកល្បង ដោយធានាបានគុណភាព សុវត្ថិភាព បូរណភាពទឹកដី និងបង្កេីតទំនុកចិត្តគ្នាទៅវិញទៅមក។ រូបភាពសកម្មភាពដោះមីនបេីកផ្លូវសុវត្ថិភាព ដេីម្បីក្រុមការងារCMAC TMAC និងក្រុមAOT បានចុះទៅពិនិត្យតំបន់ចម្ការមីនស្ថិតបង្គោលព្រំ៤៧បច្ចុប្បន្ន៕ រក្សាសិទ្ធដោយ៖សុទ្ធលី








