Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ថានទូតសហរដ្ឋអាមេរិក សហការជាមួយដៃគូអភិរក្ស​ ក្នុងប្រទេសកម្ពុជា ប្រកាសជាផ្លូវការយុទ្ធនាការ «តោះនិយាយពីការទុកដាក់សំរាម»

spot_img

ភ្នំពេញ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ៖ ស្ថានទូតសហរដ្ឋអាមេរិក សហការជាមួយដៃគូអភិរក្ស ទូទាំងប្រទេសកម្ពុជា
បានប្រកាសជាផ្លូវការនូវ យុទ្ធនាការ «តោះនិយាយពី ការទុកដាក់សំរាម»។ យុទ្ធនាការនេះ ឧបត្ថម្ភដោយ
ទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍អន្តរជាតិ (USAID) ក្នុងគោលបំណងលើកទឹកចិត្ត ប្រជាជន កម្ពុជាឱ្យ
បញ្ឈប់ការចោលសំរាម មិនត្រឹមត្រូវ បញ្ឈប់ការដុត សំណល់ប្លាស្ទិក និងកាត់បន្ថយការប្រើប្រាស់ ប្លាស្ទិក។

គម្រោងអនាគតបៃតងUSAID បានដឹកនាំយុទ្ធនាការ «តោះនិយាយពី ការទុកដាក់សំរាម» ដោយលើក ទឹកចិត្តប្រជាជនកម្ពុជា ឱ្យផ្លាស់ប្តូរឥរិយាបថ និងសកម្មភាព ឆ្ពោះទៅរកក្នុងការទុកដាក់សំរាមឱ្យបាន ត្រឹមត្រូវ។ យុទ្ធនាការនេះនឹងចែកចាយខ្លឹមសារនិងសារគន្លឹះតាមរយៈប្រព័ន្ធ អនឡាញ និង ផ្តល់ព័ត៌មាន វិទ្យាសាស្ត្រ
ស្តីពីផលប៉ះពាល់នៃការចោលសំរាម ក៏ដូចជាផ្តល់ជូននូវវិធីសាស្រ្តក្នុងការ គ្រប់គ្រងសំរាមនិងសំណល់។ យុទ្ធនាការនេះនឹងសហការយ៉ាងជិតស្និទ្ធជាមួយយុវជនដែលជា «យុវជនបៃតងឆ្នើម» ដើម្បីធ្វើជាគំរូ ក្នុងការផ្លាស់ប្តូរឥរិយាបថនិងការអនុវត្តប្រកបដោយជោគជ័យ។

លោកស្រី Hanh Nguyen នាយិកាស្តីទី ទីភ្នាក់ងារជំនួយអាមេរិក USAID បានលើកឡើងថា
«រយៈពេលជាង១០ឆ្នាំមកនេះ ទីភ្នាក់ងារជំនួយអាមេរិក USAID បានចូលរួមជាថរិកា ១០០លានដុល្លាអាមេរិក
ក្នុងការអភិរក្ស​ ការពារបរិស្ថាន និងធនធានធម្មជាតិរបស់ប្រទេសកម្ពុជា។
យើងមានសេចក្តីរីករាយក្នុងការពង្រីកវិសាលភាពការងាររបស់យើង​ ដើម្បីដោះស្រាយបញ្ហាសំរាម។
ការចោលសំរាមមិនត្រឹមត្រូវ គឺជាបញ្ហាដែលកើតមានគ្រប់ទីកន្លែង រាប់ទាំងនៅសហរដ្ឋអាមេរិកផងដែរ
ដែលយើងបានចំណាយថវិកាប្រហែល ១១.៥ ពាន់លានដុល្លាអាមេរិក ក្នុងមួយឆ្នាំ ក្នុងការសម្អាតសំរាម។
បន្ថែមពីលើការចំណាយក្នុងការប្រមូល សម្អាតសំរាម សំរាមក៏ប៉ះពាល់ដល់បរិស្ថាន តម្លៃអចលនទ្រព្យ សុខភាពមនុស្ស និងសកម្មភាព សេដ្ឋកិច្ចផ្សេងទៀត ផងដែរ»។ លោកស្រីបានបន្ថែម ទៀតថា «បុគ្គលគ្រប់រូប
មានតួនាទីសំខាន់ក្នុងការកាត់បន្ថយ ផលប៉ះពាល់ អវិជ្ជមាន ពីការទុកដាក់សំរាមមិនបានត្រឹមត្រូវ។
ខ្ញុំលើកទឹកចិត្តប្រជាជនកម្ពុជាទាំងអស់ ឱ្យនិយាយជាមួយ មិត្តភក្តិនិង សមាជិក គ្រួសាររបស់ខ្លួន
និងធ្វើជាគំរូក្នុងការកាត់បន្ថយ ចំនួនសំរាមដែលយើងបង្កើត»។

ឯកឧត្តម គិត ច័ន្ទគ្រឹស្នា ទីប្រឹក្សាឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា «ប្រជាជនកម្ពុជា គ្រប់ៗរូបមានភារកិច្ចរួមមួយ ក្នុងគាំពារបរិស្ថានដើម្បីការរស់នៅស្អាត ភូមិឋានស្អាតសោភ័ណភាពទីក្រុង
និងសុខភាពយើងទាំងអស់គ្នា។ ក្រសួងបរិសា្ថន អំពាវនាវឱ្យប្រជាជនទាំងអស់ បញ្ឈប់ការចោលសំរាមដោយមិនត្រឹមត្រូវ។

ឯកសារបកប្រែក្រៅផ្លូវការយើងទទូចឱ្យប្រជាជនកម្ពុជាទូទាំងប្រទេស ទុកដាក់និងបែងចែកសំរាមឱ្យបានត្រឹមត្រូវ ក្នុងធុងសំរាម និងចូលរួមក្នុងកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការអនុវត្តគោលនយោបាយ និងវិធានការគ្រប់គ្រងសំរាមឱ្យមានប្រសិទ្ធិភាពដើម្បីសម្រេចគោលដៅ កម្ពុជាគ្មានសំរាម»។

ឯកឧត្តម គឹម សេត អគ្គនាយកសហគ្រាសគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន រាជធានីភ្នំពេញ បានមានប្រសាសន៍ថា«កម្មវិធីដែលរៀបចំដោយក្រុមការងារ គម្រោងអនាគតបៃតងកម្ពុជាUSAID​ និងក្រុមយុវជន ស័្មគ្រចិត្តបៃតង នៅល្ងាចនេះគឺបានផ្សារភ្ជាប់ទៅនឹងកម្មវិធីបង្កើនចំណេះដឹងសាធារណៈ តាមរយៈការតាំងពិព័រពណ៍ បញ្ចំងវីដេអូអំពីយុទ្ធនាការការសម្តែងមានដូចជា ការច្រៀង ការសម្តែងចម្រៀងជាក្រុម ការសម្តែងល្ខោនយី​កេ ជាដើមសុទ្ធតែជាសកម្មភាពផ្សារភា្ជប់នឹងការលើកកម្ពស់អនាម័យបរិសា្ថន ដែលមិនគ្រាន់​តែជាសកម្មភាពទស្ស​នា និងកំសាន្តសប្បាយប៉ុណ្ណោះទេប៉ុន្តែ វាជាសារមួយ​​​សម្រាប់​​​​បញ្ជ្រាប​ការ​យល់ដឹង​អំពីសារៈប្រយោ​ជន៍ នៃការគ្រប់គ្រងនិងការ​ទុកដាក់​សំណល់​ឱ្យបានត្រឹមត្រូវទៅដល់សាធារណៈ​ជនគ្រប់ស្រទាប់ និងបង្ហាញ​​​​​ដល់យុវជនទាំង​អស់និងប្រជាពល​រដ្ឋទូទៅ អំពីការ​មិនបោះសំរាមសំណល់រឹងចោលផ្ដេស​ផ្ដាស ការញែកសំរាម ការកាត់​បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ការថែរក្សាបរិស្ថាន និងការធើ្វឱ្យទីក្រុងមានភាពបៃតង ស្រស់​ស្អាត
និង​មានផាសុកភាពក្នុងការរស់នៅរបស់យើងគ្រប់គ្នា»។
ដៃគូយុទ្ធនាការរួមមាន ក្រសួងបរិស្ថាន សាលារាជធានីភ្នំពេញ ក្រុមយុវជន ដៃគូអភិរក្ស និងវិស័យឯកជន។
អ្នកដឹកនាំឧស្សាហកម្មធំៗ ដែលបានផ្តល់ការគាំទ្រយ៉ាងពេញទំហឹង ដល់យុទ្ធនាការនេះ រួមមាន ក្រុមហ៊ុន HEINEKENCambodia, Coca Cola Cambodia, Mekhala Radiant Communications, Unilever Cambodia,Nham24 និង សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា។

#

ព័ត៌មានបន្ថែម​ សូមធ្វើការទំនាក់ទំនង៖
លោក អ៊ុក ស៊ីសុវណ្ណ
ប្រធានគម្រោង
គម្រោងអនាគតបៃតងUSAID
អ៊ីម៉ែល៖ souk@ecodit.com.kh
លេខទូរស័ព្ទ៖ ០១២ ៨១១ ៣៩៩

ទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍អន្តរជាតិ (USAID) គឺជាទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិ ឈានមុខគេ
និងជាតួអង្គដ៏សំខាន់ ក្នុងការជំរុញលទ្ធផលនៃការអភិវឌ្ឍន៍។ ការងាររបស់ទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍អន្តរជាតិ

ឯកសារបកប្រែក្រៅផ្លូវការUSAID គឺជំរុញឱ្យមានសន្តិសុខជាតិនិងវិបុលភាពសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក
បង្ហាញពីទឹកចិត្តសប្បុរសរបស់សហរដ្ឋអាមេរិក និងការលើកកម្ពស់ដំណើរការទទួលបាន
ការពឹងផ្អែកលើខ្លួនឯងនិងភាពធន់។ ទីភ្នាក់ងារជំនួយអាមេរិក USAID សហការជាមួយដៃគូកម្ពុជានិងអន្តរជាតិទូទាំង២៥ខេត្ត/ក្រុង​ក្នុងប្រទេសកម្ពុជា ដើម្បីធ្វើឱ្យប្រទេសនេះកាន់តែមានភាពបើកចំហរ រីកចម្រើន មានភាពធន់និងជាដៃគូប្រកបដោយបរិយាប័ន្ន ក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ យើងផ្តោតលើការលើកកម្ពស់គណនេយ្យភាពរបស់រាជរដ្ឋាភិបាលនិងសិទ្ធិមនុស្ស លើកកម្ពស់សុខភាពនិងអាហារូបត្ថម្ភ គាំទ្រការអប់រំនិងការអភិវឌ្ឍកុមារ បង្កើនផលិតភាពកសិកម្មនិងសន្តិសុខស្បៀង អភិរក្សព្រៃឈើនិងអាងត្រងទឹក ជួយគ្រួសារកសិករ
សម្របខ្លួននិងកាត់បន្ថយផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុនិងគ្រោះថ្នាក់ធម្មជាតិ និងជួយគាំទ្រកម្ពុជា
ឆ្លើយតបទៅនឹងការរាតត្បាតនៃជំងឺកូវីដ-១៩។

គម្រោងអនាគតបៃតងកម្ពុជាUSAID មានរយៈពេល ៥ ឆ្នាំ (២០១៩-២០២៤) ដែលមានទឹកប្រាក់ ៥
លានដុល្លាសហរដ្ឋអាមេរិក អនុវត្តដោយ ក្រុមហ៊ុន ECODIT និង អង្គការ FHI 360។ គម្រោងអនាគតបៃតងកម្ពុជាមានគោលដៅផ្តល់ភាពអង់អាចដល់ប្រជាជន និងសង្គមស៊ីវិលកម្ពុជាតាមរយៈការផ្តល់ ចំណេះដឹង
និងជំនាញក្នុងការប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងផ្អែកលើភស្តុតាងដើម្បីជម្រុញឱ្យមានសកម្មភាពវិជ្ជមានក្នុងការគាំទ្រដល់ការអភិរក្សជីវៈចម្រុះ ការការពារព្រៃឈើនិងការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយចីរភាព។ នៅពេលដែលប្រជាជនកម្ពុជាបានយល់ដឹងពីការគំរាមកំហែងជាទូទៅដល់ជីវៈចម្រុះ និងជីវភាពរបស់ខ្លួនពួកគាត់នឹងអាចចូលរួមប្រាស្រ័យទាក់ទងជាយុទ្ធសាស្រ្តជាមួយប្រជាជនកម្ពុជាផ្សេងទៀត និងជំរុញអ្នកទាំងនោះ ឱ្យចូលរួមការពារធនធានធម្មជាតិរបស់ពួកគាត់។ ដើម្បីសម្រេចគោលដៅនេះ គម្រោងមានគោលបំណងសំខាន់ពីរ គឺ៖ គោលបំណងទី១៖ បង្កើនចំណេះដឹង និងឥរិយាបថវិជ្ជមានដល់ ក្រុមគោលដៅ អំពីផលប្រយោជន៏នៃជីវៈចម្រុះ និងសត្វដែលជិតផុតពូជនិងមានតែមួយគត់ក្នុងប្រទេសកម្ពុជា ព្រមទាំងសារៈសំខាន់នៃប្រព័ន្ធអេកូឡូស៊ីព្រៃឈើ។ គោលបំណងទី ២៖បង្កើនកិច្ចខិតខំប្រឹងប្រែងដែលចេញពីប្រជាជន ដើម្បីអនុវត្តន៍ការទំនាក់ទំនងជាយុទ្ធសាស្ត្រក្នុងកិច្ចការពារជីវៈចម្រុះនិងប្រព័ន្ធអេកូឡូស៊ីព្រៃឈើក្នុងតំបន់គោលដៅនៃគម្រោង៕

spot_img
×