នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ គម្រោងអគារ ហាយហ្គាង ហ្គ្រេន ហូថេល របស់ក្រុមហ៊ុន ហ្គោលដេន សាន់ស្កាយ អេនធើធេនម៉ិន ឯ.ក ដែលមានទីតាំងស្ថិតនៅឆ្នេរអូរត្រេះ ក្រុងព្រះសីហនុ ខេត្តសីហនុ នៃព្រះរាជាណាចក្រកម្ពុជាបានបញ្ចប់គម្រោង ស្ថាបត្យកម្មជោគជ័យជាស្ថាពរ ដែលមានន័យថាគម្រោងស្ថាបត្យកម្មទាំងមូល នឹងក្លាយជាកំណត់ត្រាជោគជ័យជំហានដំបូងស្រប តាមការគោលដៅរបស់ខ្លួន។ ដើម្បីជាការអបអរសាទរ លោក ហេង តុង តំណាងឲ្យប្រធានប្រឹក្សាភិបាល ក្រុមហ៊ុន ហ្គោលដែន សាន់ស្កាយ អេនធើធេនម៉ិន ឯ.ក និង ក្រុមហ៊ុន ហាយហ្គាង ហ្គ្រេន ហូថេល មានកិត្តិយសសូមអញ្ជើញអ្នកសារព័ត៌មានមកពីគ្រប់មជ្ឈដ្ឋាន ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកទទួលបន្ទុកម៉ៅការសាងសង់ទាំងអស់ មេត្តាផ្តល់កិត្តិយសអញ្ជើញចូលរួមពិសារភោជនីអាហារ ដើម្បីជាកិច្ចអបអរសាទរនៅ មណ្ឌលកំសាន្តឆ្នេរសមុទ្រ របស់ក្រុមហ៊ុន ហ្គោលដេន សាន់ស្កាយ។

គម្រោងក្រុមហ៊ុន ហាយហ្គាង ហ្គ្រេន ហូថេល នឹងផ្ដោតទៅជាសណ្ឋារគារ កម្សាន្តឆ្នេរសមុទ្រលំដាប់ផ្កាយប្រាំ និងជាទីកម្សាន្ដធនធើធេនម៉ិនលំដាប់ខ្ពស់ និងធំបំផុតក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានក្រុមហ៊ុន ហ្គោលដេន សាន់ស្កាយ អេនធើ ធេនម៉ិនជាម្ចាស់ទុនផ្ទាល់តែម្នាក់ក្នុងការវិនិយោគ។ សរុបមកដល់បច្ចុប្បន្ន ការវិនិយោគសរុបលើគម្រោងមួយនេះចំណាយដើមទុន រហូតដល់ទៅ ៤៨៥ លានដុល្លារសហរដ្ឋអាមេរិក។ គម្រោងនេះគ្របដណ្តប់លើផ្ទៃដីប្រមាណ ១៤០,០០០ម៉ែត្រការ៉េ (មិនរាប់បញ្ចូលផ្ទៃដីផ្លូវព័ទ្ធជុំវិញគម្រោង) នៃផ្ទៃដីសាងសង់សរុបប្រហែល ៤៧០,០០០ម៉ែត្រការ៉េ អគារកម្ពស់ ១៥០ម៉ែត្រ ដែលមានចំនួន ៣៤ជាន់ពីផ្ទៃដី និងជាន់ក្រោមដី ១ជាន់។

គម្រោងនេះរួមបញ្ចូលគ្នាដោយទីកម្សាន្តចម្រុះដូចជា ទីទេសចរដើរសម្រាកកម្សាន្ត ផ្សារទំនើប កន្លែងបដិសណ្ឋារកិច្ច ទទួលភ្ញៀវទេសចរ ភោជនីយដ្ឋានចម្រុះ ផ្តល់សេវាជំនួញធុរកិច្ច និង ភ្ញៀវទេសចរចម្រុះគ្រប់លំដាប់ថ្នាក់។ គម្រោងអគារ មួយនេះ មានបន្ទប់សម្រាប់ទទួលភ្ញៀវសរុបរហូតទៅដល់ជាង ២,000បន្ទប់ បំពាក់ទៅដោយបន្ទប់ខារ៉ាអូខេ សូណា ស្ប៉ា សាល ពាណិជ្ជកម្ម ហាងលក់ទំនិញរួចពន្ធ ភោជនីយដ្ឋាន២៤ម៉ោង និងភោជនីយដ្ឋានល្បីៗប្រចាំតំបន់ដងដែរ។ ជាមួយគ្នានេះដែរក៏មាន ដូចជាសាលលេងហ្គេម និងសាលអេនធើធេនម៉ិនកម្សាន្តដែលមានទំហំរហូតទៅដល់ ៨0,000 ម៉ែត្រការ៉េ និងសាលសម្រាប់រៀបចំ ពិធីជប់លៀងធំទូលាយ មានទំហំជាង មួយម៉ឺនម៉ែត្រការ៉េ អាចផ្ទុកមនុស្សបានជាង ៣,០០០ នាក់ដោយបំពាក់ប្រព័ន្ធគ្រប់គ្រងសម្លេង ចម្រុះយោងតាមតម្រូវការរបស់ភ្ញៀវផ្សេងៗគ្នា ជាមួយនឹងការផ្តល់នៅសេវាកម្មដែលមានគុណភាពខ្ពស់។

បើតាមអ្នកទទួលខុសត្រូវបានឲ្យដឹងថា ហាយហ្គាង ហ្គ្រេន ហូថេល គ្រាន់តែជាគម្រោងសំខាន់មួយក្នុងចំណោម គម្រោងសំខាន់ៗដទៃទៀតរបស់ ក្រុមហ៊ុន ហ្គោលដេន សាន់ស្កាយ អេនធើធេនម៉ិន ឯ.ក តែប៉ុណ្ណោះ។ គម្រោងសាង សង់អាគារសររបស់ក្រុមហ៊ុន ហ្គោលដេន សាន់ស្កាយ អេនធ្វើធេនម៉ិន ឯ.ក មានទំហំប្រមាណប្រហែល ១,០៥លានម៉ែត្រការ៉េ។ ក្រៅពីគម្រោងសណ្ឋាគារ ក្រុមហ៊ុនមានគម្រោងផ្សេងៗដូចជា អាផាតមិនគយគន់សមុទ្រ មជ្ឈមណ្ឌលពាណិជ្ជកម្ម អគារការិយាល័យ កំពង់ផែទេសចរណ៍មាត់សមុទ្រ និងប្រភេទអាជីវកម្មផ្សេងទៀតជាពហុគម្រោងខ្នាតធំ ដែលត្រូវសាងសង់ឡើង ដោយមានផ្នត់គំនិតរួមបញ្ចូលគ្នាតែមួយទាំងទីលំនៅដ្ឋានស្នាក់នៅ ការិយាល័យ ការកម្សាន្ដលំហែ និងផែនកម្សាន្តពាណិជ្ជកម្ម។ យើងសង្ឃឹមយ៉ាងមុតមាំថា បន្ទាប់ពីគម្រោងទាំងមូល បានបញ្ចប់ទីតាំងគម្រោង នឹងក្លាយជាទីកម្សាន្តទេសចរណ៍ ដែលពេញនិយម និងជាភូមិសាស្ត្រដ៏គួរឲ្យកត់សម្គាល់មួយ ក្នុងខេត្តព្រះសីហនុ។ សូមរង់ចាំដោយមេត្រីភាព!




