Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចម្លែក!! អាថ៌កំបាំងរបស់ត្រីតុកកែពណ៌ខៀវ និងមានសាច់ពណ៌ខៀវ ដែលគ្មានអ្នកណាដឹងថា មកពីអ្វីឡើយ?

spot_img

ត្រីលីងខត់ ឬ Lingcod ឬខ្មែរយើងហៅថា “ត្រីតុកកែ” ជាត្រីក្នុងតំបន់តាមឆ្នេរសមុទ្រភាគខាងលិចអាមេរិកខាងជើង ដែលជាប្រក្រតី ពួកវាតែងមានពណ៌ស្ករដិត ឬក៏ពណ៌ប្រផេះ ដោយមានសាច់ពណ៌ស ដូចត្រីទូទៅដែរ តែមានត្រី Lingcod ប្រមាណជា ២០% មានខ្លួនពណ៌ខៀវ ទាំងស្បែកខាងក្រៅ និងសាច់ក្នុង ហើយអ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ គ្មានអ្នកណាម្នាក់ដឹងឡើយថា តើហេតុអ្វីបានវាទៅជាដូច្នោះ?

ត្រីលីងខត់ ជាត្រីដែលរស់នៅក្នុងបាតសមុទ្រ ដែលមានទំហំធំដល់ទៅ ១៥២សង់ទីម៉ែត្រ ជាត្រីដែលក្រុមអ្នកនេសាទក្នុងតំបន់និយមចូលចិត្តទទួលទានណាស់ ព្រោះសាច់វាមានរសជាតិឆ្ងាញ់។

តែអ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុតសម្រាប់ត្រីប្រភេទនេះគឺ ពួកវាមានរហស្សនាមថា ស្មើហ្វខត់ ឬ Smurf Cod ដោយសារតែមាន ២០% របស់ត្រីប្រភេទនេះ មានខ្លួន និងសាច់ពណ៌ខៀវ ប្រៀបដូចជាវត្ថុមានជីវិតមកពីពិភពក្រៅផែនដី ឬបានរងផលប៉ះពាល់ពីកាំរស្មីនុយក្លេអ៊ែរ ដែលបាតុភូតដ៏ប្លែកចម្លែកនេះ មិនទាន់មានអ្នកណាអាចអធិប្បាយបាននៅឡើយ។

ថយត្រឡប់ទៅក្នុងឆ្នាំ២០១៦ អេ-រ៉ន់ ហ្គាល់-ឡូ-វេយ៍ អ្នកវិទ្យាសាស្ត្រខាងសមុទ្រ បានជួបប្រទះត្រីលីងខត់ពណ៌ខៀវដំបូងគេ ក្នុងអំឡុងដំណើរប្រមាញ់ត្រីដោយច្បូក។ ក្រោយពីពិនិត្យមើលរួចហើយ ឃើញថា វាមានពណ៌ខៀវទាំងខ្លួនខាងក្រៅ និងសាច់ខាងក្នុង តែនៅពេលព្យាយាមស្វែងរកទិន្នន័យផ្សេងៗពាក់ព័ន្ធនឹងភាពខុសប្រក្រតីនេះ លោកក៏បានដឹងថា ទោះជាមានអ្នកធ្លាប់ចាប់បាន និងធ្លាប់បានឃើញត្រីលីងខត់ពណ៌ខៀវនេះពីមុនមកខ្លះៗក៏ដោយ តែក៏គ្មាននរណាម្នាក់ធ្លាប់សិក្សាស្រាវជ្រាវអំពីភាពចម្លែករបស់ត្រី ១នេះពិតប្រាកដដែរ។

តមកទៀត អេរ៉ន់ ហ្គាល់ឡូវេយ៍ បានព្យាយាមស្រាវជ្រាវស្វែងរកអាថ៌កំបាំងដ៏ចម្លែកនេះ ដោយការធ្វើពិសោធន៍លើត្រីលីងខត់ ច្រើនជាង ២ ០០០ក្បាលដែលត្រូវចាប់បានតាមបណ្ដោយឆ្នេរសមុទ្រអាមេរិក។ លោកថ្លែងថា «ជាមូលដ្ឋានគ្រឹះ យើងនឹងពិចារណាថា តើមានបច្ច័យអ្វីខ្លះ ដែលពាក់ព័ន្ធជាមួយនឹងខ្លួនប្រាណពណ៌ខៀវរបស់វានោះ»

តាមរយៈការវិភាគស្រាវជ្រាវទិន្នន័យ លោកបានរកឃើញថា ត្រីសាច់ពណ៌ខៀវ គេច្រើនតែរកឃើញនៅលើត្រីភេទញី ច្រើនដល់ទៅ ៨០% ជាពិសេសត្រីដែលរស់នៅក្នុងទឹករាក់ៗ និងមានទំហំតូចៗ ដោយវាមានឱកាសក្លាយជាពណ៌ខៀវ ក្នុងកម្រិត ៤-២៥ភាគរយ អាស្រ័យលើតំបន់ដែលពួកវារស់នៅ។

ចំណែកមូលហេតុពិតប្រាកដរបស់ការដែលសាច់របស់ត្រីលីងខត់ពពួកនេះ មានពណ៌ខៀវ មានត្រឹមតែការសន្និដ្ឋានប៉ុណ្ណោះ ដូចជា ពួកវាអាចស៊ីចំណីមិនបានគ្រប់គ្រាន់ ឬប្រឈមនឹងភាពតានតឹងអ្វីម្យ៉ាង។ តែសម្រាប់អ្នកចូលចិត្តបរិភោគសាច់ត្រីដូចជាពួកយើងវិញ អាចនឹងមិនដែលបានឃើញ ឬដឹងថា សាច់ត្រីលីងខត់ទាំងនោះ មានពណ៌ខៀវឡើយ នេះគឺដោយសារតែកម្មវិធីការចម្អិន អាចនឹងធ្វើឱ្យសាច់ត្រីប្រែប្រួលពីពណ៌ខៀវ ទៅជាពណ៌ធម្មតាវិញ និងមិនមានផលប៉ះពាល់អ្វីទាំងអស់ហ្នឹងឯង៕

spot_img
×