Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្សត់ខ្លាំងជាងរឿងប្រលោមលោកទៅទៀត! ស្រីអ្នកបម្រើក្នុងផ្ទះអ្នកមានម្នាក់ រកឃើញការសម្ងាត់…កូនប្រុសម្ចាស់ផ្ទះ ការពិតគឺជាកូនខ្លួនឯងបង្កើត ដែលវង្វេងបាត់កាលពី ២៥ឆ្នាំមុន!

spot_img

ផែនដីនេះពិតជាមូលមែន! ស្ត្រីម្នាក់មកពីមណ្ឌលហ្វ៊ូចៀន ប្រទេសចិន បានចូលទៅក្នុងទីក្រុងដើម្បីធ្វើការជាស្រីបម្រើការងារក្នុងផ្ទះ និងដើម្បីតាមរកកូនប្រុស ដែលបានវង្វេងបាត់កាលពីនៅតូច ហើយសុខៗ ការពិតត្រូវបានបង្ហាញឡើងនៅចំពោះមុខ បែបមិននឹកស្មានដល់នៅក្នុងផ្ទះដែលនាងកំពុងធ្វើការនោះ នៅពេលបានដឹងថា កូនប្រុសដែលនាងបានតាមរក ២៥ឆ្នាំមកហើយនោះ អីលូវបានក្លាយជាកូនរបស់សេដ្ឋីម្ចាស់ផ្ទះ។

តាមរបាយការណ៍បានឱ្យដឹងថា ស្ត្រីរូបនោះ បានបាត់បង់កូនប្រុសអស់រយៈពេល ២៥ឆ្នាំមកហើយ ខណៈពេលខ្លួនគាត់កំពុងដើរទិញអីវ៉ាន់នៅក្នុងស៊ូភើរម៉ាឃេត។ នាងមានអារម្មណ៍ខូចចិត្ត និងសោកស្ដាយយ៉ាងខ្លាំងហួសនឹងបរិយាយចំពោះក្ដីធ្វេសប្រហែសរបស់ខ្លួនឯង។ បន្ទាប់ពីនោះមក នាង និងប្ដី បានចេញតាមស្វែងរកកូនប្រុសគ្រប់ទីកន្លែង រហូតទៅដល់ទីក្រុងក្វាងចូវ មណ្ឌលក្វាងទុង និងធ្វើការជាស្ត្រីបម្រើការងារក្នុងផ្ទះ ដើម្បីបានប្រាក់ចំណូល មកតាមស្វែងរកកូនប្រុសបន្តទៀត។ នៅទីបំផុត ភ័ព្វសំណាងក៏កើតឡើងចំពោះស្ត្រីរូបនោះ នៅពេលនាងបានដឹងថា កូនប្រុសរបស់ម្ចាស់ផ្ទះដែលនាងកំពុងធ្វើការឱ្យនោះ គឺជាកូនប្រុសរបស់នាង ដែលវង្វេងបាត់នោះឯង។

តាមរយៈការណែនាំពីក្រុមហ៊ុនស្វែងរកការងារធ្វើ និងដោយសារតែរូបនាងជាមនុស្សស្វាហាប់រហ័សរហួន និងឧស្សាហ៍ព្យាយាមផងនោះ នាងក៏ទទួលបានការងារធ្វើជាស្ត្រីមេផ្ទះ មើលការខុសត្រូវនៅក្នុងផ្ទះរបស់គ្រួសារមហាសេដ្ឋីម្នាក់។ ដោយសារតែការនឹករឭកកូនប្រុសឥតស្រាកស្រាន្ត នាងនៅតែតាមស្វែងរកកូនប្រុសជានិច្ច ដោយពេលថ្ងៃនាងធ្វើការនៅក្នុងផ្ទះ ហើយនៅពេលយប់ នាងបានដើរចែកខិត្តប័ណ្ណតាមរកកូនប្រុស។ រៀងរាល់រាត្រី នាងត្រូវគេងយំ ព្រោះតែសោកស្ដាយចំពោះកំហុសរបស់ខ្លួនឯង និងមិនដឹងថាពេលនេះ កូននៅទីណា? សុខសប្បាយដែរឬទេ? និងនៅចាំមុខឪពុក-ម្ដាយបានដែរឬយ៉ាងណាឡើយ?។

នៅទីបំផុត ព្រហ្មលិខិតក៏មិនធ្វើឱ្យគាត់ខកបំណងឡើយ នៅពេលបានរកឃើញការសម្ងាត់ដែលនៅជិតខ្លួនបង្កើយ…នៅថ្ងៃនោះ កូនប្រុសរបស់ម្ចាស់ផ្ទះ បានកើតអាការគ្រេចចង្កេះ និងដោយសារតែឪពុក-ម្ដាយរបស់គេមិននៅផ្ទះ គេក៏ពឹងពាក់ សុំឱ្យគាត់ជួយចាក់ថ្នាំឱ្យ។ ពេលនោះធ្វើឱ្យគាត់បានឃើញស្នាមដៅពណ៌ក្រហមនៅលើចង្កេះរបស់កូនម្ចាស់ផ្ទះដោយចៃដន្យ ភ្លាមនោះទឹកភ្នែករបស់គាត់ ក៏ហូរស្រក់ចេញមកយ៉ាងមិនអាចគ្រប់គ្រងបាន ព្រោះកូនប្រុសដែលវង្វេងបាត់ទៅនោះ ក៏មានស្នាមដៅដូចគ្នានេះនៅលើចង្កេះដែរ។

គាត់មានអារម្មណ៍វិលវល់យ៉ាងខ្លាំង និងអត់មិននឹកសង្ស័យមិនបានឡើយថា កូនប្រុសម្ចាស់ផ្ទះនេះ អាចជាកូនប្រុសរបស់គាត់ដែលវង្វេងបាត់នោះហើយក៏អាចថាបានដែរ។ គំនិតនេះបានអណ្ដែតវិលវល់នៅក្នុងខួរក្បាលគាត់ពេញ ១ថ្ងៃ។ ថ្ងៃបន្តមកទៀត គាត់បានទៅទិញអីវ៉ាន់ជាមួយស្ត្រីម្ចាស់ផ្ទះ ក៏ឆ្លៀតពេលសួរនាំពីរឿងស្នាមដៅនៅលើចង្កេះកូនប្រុសនោះ តែស្ត្រីម្ចាស់ផ្ទះបែរជាបង្ហាញអាកប្បកិរិយាយ៉ាងចម្លែក និងប្រញាប់ឆ្លើយមកវិញថា គ្រាន់តែជាស្នាមអាលែកហ្ស៊ី តែប៉ុណ្ណោះ។ អាកប្បកិរិយានេះ ធ្វើឱ្យនាងរឹតតែសង្ស័យឡើងទៀត។ លុះថ្ងៃបន្តមកទៀត ខណៈដែលម្ចាស់ផ្ទះមិននៅ នាងបានលួចរើរកមើលរូបថតកូនប្រុសម្ចាស់ផ្ទះកាលពីនៅក្មេង និងបានដឹងថា រូបគេដូចគ្នានឹងកូនប្រុសដែលវង្វេងបាត់របស់នាងនោះបេះបិទតែម្ដង។

នៅពេលនោះ នាងស្ទើរតែជឿទាំងស្រុងទៅហើយថា នាងរកឃើញកូនប្រុសបង្កើតហើយ តែពេលនោះបែរជាមានទូរស័ព្ទមួយ ខលមកប្រាប់ថា ស្វាមីរបស់នាងនៅឯហ្វ៊ូចៀននោះ បានរងគ្រោះថ្នាក់ចរាចរណ៍ ធ្វើឱ្យនាងត្រូវទុកអ្វីៗគ្រប់យ៉ាងនោះមួយឡែកសិន ដើម្បីត្រឡប់ទៅស្រុកកំណើត ទៅមើលថែទាំស្វាមី ក្នុងខណៈដែលប៉ុន្មានថ្ងៃតមកទៀត ស្ត្រីម្ចាស់ផ្ទះបានចៃដន្យប្រទះឃើញខិត្តប័ណ្ណតាមរកកូនប្រុសរបស់ស្ត្រីអ្នកបម្រើក្នុងផ្ទះរបស់នាង ធ្វើឱ្យនឹកឃើញទៅដល់សំណួរដែលពាក់ព័ន្ធនឹងស្នាមដៅ ក៏សន្និដ្ឋានថា កូនប្រុសរបស់នាង អាចជាកូនប្រុសបង្កើតរបស់ស្ត្រីអ្នកបម្រើនោះប្រាកដណាស់។ ស្ត្រីម្ចាស់ផ្ទះមានអារម្មណ៍ភ្ញាក់ផ្អើល និងព្រួយកង្វល់យ៉ាងខ្លាំង ព្រោះមិនចង់បាត់បង់កូនប្រុសតែមួយ ដែលខ្លួនបានចិញ្ចឹមមកជាយូរហើយនោះ ក៏ប្រញាប់និយាយរឿងនេះប្រាប់ស្វាមី។

បន្ទាប់ពីនោះមិនយូរប៉ុន្មាន ស្ត្រីអ្នកបម្រើ បានវិលត្រឡប់មកធ្វើការជាធម្មតាវិញ នៅពេលនោះ គាត់មិនអាចលាក់ទុកអារម្មណ៍នោះតទៅទៀតបានឡើយ ក៏សម្រេចចិត្តនិយាយដោយផ្ទាល់ជាមួយក្រុមគ្រួសារម្ចាស់ផ្ទះតែម្ដងថា នាងត្រូវការចង់បានកូនប្រុសមកវិញ។ ២នាក់ប្ដីប្រពន្ធម្ចាស់ផ្ទះបានឮដូច្នោះ ក៏មានអារម្មណ៍ឈឺចាប់ និងសោកស្ដាយខ្លាំងណាស់ ក៏អង្វរសូមកុំឱ្យនាងយកកូនប្រុសទៅវិញអី ព្រោះកូនប្រុសម្នាក់នេះ គឺជាអ្វីៗគ្រប់យ៉ាងរបស់ពួកគេ។ ក្នុងឋានៈជាម្ដាយ ទោះជាគាត់យល់ពីក្ដីឈឺចាប់ដែលត្រូវបាត់បង់កូន និងថែមទាំងជាមនុស្សចិត្តទន់ប៉ិនអាណិតគេមែន តែក៏មានអារម្មណ៍ក្ដុកក្ដួលក្នុងចិត្តដូចគ្នា និងរឹតតែនឹកអរគុណក្រុមគ្រួសារម្ចាស់ផ្ទះ ដែលបានចិញ្ចឹមមើលថែទាំកូនប្រុសរបស់នាង តែក៏មិនអាចធ្វើទៅរួចឡើយ ក្នុងការឱ្យកូនប្រុសបង្កើតរបស់ខ្លួនទៅម្ចាស់ផ្ទះបានដែរ។

ក្នុងខណៈដែលទាំង ២គ្រួសារកំពុងសម្រេចចិត្តមិនត្រូវនោះ សុខៗក៏មានទូរស័ព្ទ ខលចូលមកប្រាប់ដំណឹងថា កូនប្រុសរបស់ពួកគេបានរងគ្រោះថ្នាក់ចរាចរណ៍ និងទើបតែចូលមន្ទីរពេទ្យព្យាបាលអម្បាញ់មិញ ទើបទាំងអស់គ្នាក៏ប្រញាប់នាំគ្នាទៅមន្ទីរពេទ្យ និងសំណាងល្អណាស់ដែលកូនប្រុស មិនបានរងគ្រោះថ្នាក់អ្វីធ្ងន់ធ្ងរ។ ទីបំផុត ស្ត្រីមេផ្ទះ ត្រូវប្រញាប់ត្រឡប់ទៅហ្វ៊ូចៀនវិញ ដើម្បីទៅមើលស្វាមី និងបានសម្រេចចិត្តសរសេរសំបុត្រទុកឱ្យកូនប្រុសបង្កើតរបស់នាង ដែលមានខ្លឹមសារថា…

“កូនអ៊ើយ កូនដឹងទេថា ម៉ែនឹកកូនខ្លាំងណាស់ ពេលម៉ែឃើញស្នាមដៅនៅលើចង្កេះរបស់កូន ម៉ែដឹងភ្លាមតែម្ដងថា គឺជាកូនបង្កើតរបស់ម៉ែប្រាកដណាស់។ ឃើញកូនបានទទួលការមើលថែទាំថ្នាក់ថ្នមពីឪពុក-ម្ដាយចិញ្ចឹមរបស់កូន ម៉ែដែលជាម៉ែបង្កើតរបស់កូន បែរជាមិនអាចធ្វើអ្វីឱ្យកូនបានសោះទៅវិញ។ ម៉ែសោកស្ដាយខ្លាំងណាស់ តែពេលនេះម៉ែត្រូវវិលទៅជួបឪពុករបស់កូនវិញ ហើយម៉ែជឿថា កូនច្បាស់ជាមានជីវិតរស់នៅយ៉ាងសុខសប្បាយជាមួយឪពុក-ម្ដាយចិញ្ចឹមរបស់កូនមិនខាន។ ពេលនេះឪពុករបស់កូនកំពុងគេងព្យាបាលនៅក្នុងមន្ទីរពេទ្យ ម៉ែត្រូវនៅមើលថែទាំគាត់ បើកូនបានដឹងខ្លួនឡើងវិញ និងជាសះស្បើយហើយ សូមកូនមកលេងម៉ែ និងពុកផងបានទេ? និងហៅម៉ែថា ម៉ែបានទេ កូន?”

ក្រោយពីកូនប្រុស បានអានសំបុត្រ ១ច្បាប់នោះ និងបានស្ដាប់ឪពុក និងម្ដាយចិញ្ចឹមរបស់គេអធិប្បាយប្រាប់ពីរឿងរ៉ាវទាំងអស់រួចហើយ គេមានអារម្មណ៍ថា ដូចខ្លួនឯងក្លាយជាក្មេងវង្វេងផ្លូវ និងទើបតែដឹងថា ខ្លួនត្រូវបានរើសមកចិញ្ចឹមតាំងពីនៅតូច តែមិនមានការចងចាំអ្វីៗទាំងអស់នៅពេលនោះ។ ដូច្នេះហើយទើបនៅពេលរូបគេជាសះស្បើយពីរបួសស្រួលបួលហើយ ក៏សម្រេចចិត្តចេញទៅតាមរកឪពុក-ម្ដាយបង្កើតអ្នកផ្ដល់កំណើត ដើម្បីបានជួបមុខជាថ្មីឡើងវិញ និងបានរកឃើញថា ពួកគាត់នៅតែស្នាក់អាស្រ័យនៅឯក្វាងចូវ និងគិតថា ចាប់ពីពេលនេះតទៅ រូបគេនឹងមានក្រុមគ្រួសារ២ និងជាកូនប្រុសរបស់ទាំង ២គ្រួសារ៕

spot_img
×