កសិករម្នាក់នៅខេត្ត អានយ៉ាង មានដាំដើមល្ហុងមួយដើមនៅពីមុខផ្ទះ ថ្ងៃមួយមេឃភ្លៀង ស្រាប់តែត្រូវរន្ទះបាញ់ដាច់ជាពីរ ។ គាត់គិតថា វានឹងងាប់ ប៉ុន្តែផ្ទុយទៅវិញ វាបែរជាបែកភ្នែកមានធាងដល់ទៅ ១២ ហើយចេញផ្លែគ្រប់ពេល ព្រមទាំងផ្អែមចម្លែកទៀតផង ។
ដើមល្ហុងគល់តែមួយ តែបែកមែកធាងដល់ទៅ ១២ ម្ចាស់ដើមល្ហុងចម្លែកនេះ ប្រាប់ថា ល្ហុង១ដើមនេះវាដុះដោយខ្លួនឯងនៅទីលានមុខផ្ទះគាត់ កាលពី ៧ឆ្នាំ ។ កាលពីឆ្នាំមុនពេលមេឃកំពុងភ្លៀងស្រាប់តែវាត្រូវរន្ទះបាញ់ដាច់ជាពីរ ។
ធាងរបស់វាពេលណាក៏មានផ្លែដែរ
លោក បេន ដែលជាម្ចាស់វា ប្រាប់ថា ឥឡូវដើមល្ហុងនេះមានកម្ពស់ដល់ទៅ ១០ម៉ែត្រ គល់វាមានទំហំដល់ទៅ ៨តឹកឯណោះ ក្នុង១ឆ្នាំៗ ល្ហុងមួយដើមនេះបានផ្តល់ផលឲ្យគ្រួសារគាត់រាប់រយផ្លែ ដែលក្នុង១ផ្លែមានទម្ងន់ពី ២-៣ គីឡូក្រាម ។
នេះជាដើមល្ហុងមួយដើមដែលចម្លែកខុសគេនៅប្រទេសវៀតណាម ហើយអ្នកភូមិហៅថាល្ហុងរន្ទះបាញ់ ៕ ចន្ទ្រា