Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្ញាក់ផ្អើលខ្លាំង! ពូជ​ទុរេន​ដ៏​ចម្លែក​នៅ​ចិន ពុំ​ធ្លាប់ឃើញ​ពីមុន​មក គ្រាន់តែ​ឃើញ​ភ្លា​ម ប្រជាជន​ថៃ​ នាំគ្នា​លើកឡើង​ថា…

spot_img

វីដេអូមួយបានកំពុងធ្វើឲ្យអ្នកនិយមលេងបណ្តាញសង្គម ជាពិសេសប្រជាជនថៃ ផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលបានឃើញទិដ្ឋភាពស្រ្តីជនជាតិចិនម្នាក់ បង្ហាញចំការទុរេនដ៏ចម្លែក ដែលពួកគេពុំធ្លាប់បានឃើញពីមុន។

តាមរយៈវីដេអូ ដែលត្រូវបានបង្ហោះដោយគណនី TiKTok មួយ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ បានបង្ហាញស្រ្តីជនជាតិចិនម្នាក់ កំពុងស្ថិតនៅក្នុងចំការក្បែរជើងភ្នំ ដ៏ធំល្វឹងល្វើយ និងបានលើកបង្ហាញផ្លែទុរេនដែលបករួច ដើរកាត់ផ្លែទុរេនពណ៌លឿងទុំស្រស់ៗជាច្រើនស្អេកស្អះ នៅផុតពីដីកន្លះម៉ែត្រ ឬមួយម៉ែត្រប៉ុណ្ណោះ។

ប៉ុន្តែ អ្វីដែលធ្វើឲ្យអារម្មណ៍ខ្លាំងនោះ គឺត្រង់ថា ដើមរបស់វាពិតជាចម្លែក តឿៗ ដោយមិនដឹងថាជាដើមឈើអ្វី? ព្រោះថា បើពិនិត្យផ្ទៀងផ្ទាត់ នោះដើមទុរេនធម្មតា គឺបែកមែកសាខាធំៗ ហើយក៏មិនមែនជាទម្រង់ស្លឹកបែបនេះនោះដែរ។

យ៉ាងណាមិញ វីដេអូឃ្លីបនេះ បានធ្វើឲ្យអ្នកលេងបណ្តាញសង្គម ចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងនោះភាគជាច្រើនជាប្រជាជនថៃ បាននាំគ្នាភ្ញាក់ផ្អើល ដោយលាន់មាត់ថា៖ តាំងពីកើតមក មិនដែលឃើញដើមទុរេនដែលមានរូបរាងបែបនេះទេ, កុំចង់មកបោក និងព្រម​ទាំង​និយាយ​លេង​សើច​ថា អេ៎ សង្ស័យ​នេះ​ជា​ពូជ​ទុរេន (​រុំ​ដោយ​ខ្សែ​ទុយោ​) ទេមើលទៅ?៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

@chudung0038

♬ Astronomia – Chiky Dee Jay
spot_img
×