Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីក្រសួងបរិស្ថាន : ដោយសារសុខសន្តិភាព និងស្ថិរភាពនយោបាយពេញលេញ កម្ពុជាសម្រេចបាននូវកំណើនសេដ្ឋកិច្ចគួរឱ្យកត់សម្គាល់

spot_img

ភ្នំពែញ: ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងថាដោយសារសុខសន្តិភាព និងស្ថិរភាពនយោបាយពេញលេញ កម្ពុជា សម្រេចបាននូវកំណើនសេដ្ឋកិច្ចគួរឱ្យកត់សម្គាល់ និងរក្សាបាននូវលំនឹងម៉ាក្រូសេដ្ឋកិច្ច ជាក់ស្ដែងនៅក្នុងចន្លោះឆ្នាំ២០០៩-២០១៩ អត្រានៃភាពក្រីក្រត្រូវបានកាត់បន្ថយជាងពាក់កណ្ដាល។ ជាមួយគ្នានេះ កម្ពុជាសម្រេចបាននូវឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតទាប ដែលមានឱកាសការងារច្រើនជាងមុន ធនធានមនុស្សប្រកបដោយចំណេះដឹង ជំនាញ និងសមត្ថភាព។

ការបញ្ជាក់នេះ ក្នុងពិធីអញ្ជើញចូលរួមជាគណៈអធិបតីនៅក្នុងពិធីបង្ហាញលទ្ធផលពាក់កណ្ដាលគម្រោង និងផ្គូផ្គងភាពជាដៃគូរវាងអ្នកផ្គត់ផ្គង់សេវានិងបរិក្ខាថាមពលស្អាត និងឧស្សាហកម្មវាយនភណ្ឌនិងកាត់ដេរ នៃគម្រោង Switch Garment នៅទីស្នាក់ការនៃសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ ដោយមានការអញ្ជើញចូលរួមពីលោកជំទាវឯកអគ្គរដ្ឋទូតនៃសហភាពអឺរ៉ុបប្រចាំកម្ពុជា តំណាងវិទ្យាស្ថានកំណើនបៃតងសកលប្រចាំនៅកម្ពុជា (GGGI-Cambodia) តំណាង TAFTAC និងតំណាងអង្គការ Geres។

ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា នៅក្នុងដំណើរការអភិវឌ្ឍន៍នេះ ឧស្សាហកម្មវាយនភណ្ឌ និងកាត់ដេរបានចូលរួមចំណែកយ៉ាងសំខាន់ ជាពិសេសក្នុងការបង្កើតការងារ ការពង្រឹងសមត្ថភាព និងជំនាញរបស់ធនធានមនុស្សកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ផងដែរថា គម្រោង Switch Garment ក្រោមការឧបត្ថមរបស់កម្មវិធី SWITCH-Asia របស់សហភាពអឺរ៉ុប ដែលផ្ដោតលើការលើកកម្ពស់ថាមពលប្រកបដោយចីរភាពនៅក្នុងវិស័យវាយនភណ្ឌ និងកាត់ដេរនៅកម្ពុជា មិនត្រឹមតែចូលរួមចំណែកក្នុងកិច្ចគាំពារបរិស្ថាន និងលើកកម្ពស់ប្រសិទ្ធភាពថាមពល ស្របតាមគោលនយោបាយក្រសួងបរិស្ថាន និងរាជរដ្ឋាភិបាល ជាអាទិ៍ គំនិតផ្ដួចផ្ដើមកិច្ចព្រមព្រៀងបៃតងអាស៊ាន យុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹត្យកាបូន និងរបាយការណ៍បច្ចុប្បន្នភាពស្ដីពីការចូលរួមរបស់ជាតិ លើការងារប្រែប្រួលអាកាសធាតុ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមលើកកម្ពស់ឧត្តមភាព និងភាពប្រកួតប្រជែងរបស់ឧស្សាហកម្មវាយនភណ្ឌ និងកាត់ដេរ តាមរយៈការឆ្លើយតបទៅនឹងតម្រូវការទីផ្សារសកល ការកាត់បន្ថយថ្លៃដើមផលិតកម្ម និងការបង្កើនផលិតភាព។

ពិធីបង្ហាញលទ្ធផលពាក់កណ្ដាលគម្រោង និងផ្គូផ្គងភាពជាដៃគូក្នុងវិស័យឯកជននៃគម្រោង Switch Garment ត្រូវបានរៀបចំឡើងដោយ GGGI-Cambodia ក្រោមកិច្ចសហការជាមួយ TAFTAC, អង្គការ Geres, និងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង AFD ដោយមានការគាំទ្រពីក្រសួងបរិស្ថាន និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍៕ រក្សាសិទ្ធិដោយ:ចេស្តារ

spot_img
×