នេះគឺជាខណៈពេលដ៏ញាក់សាច់ គ្រាដែលបានឃើញស្រ្តីដែលរស់នៅតាមដងផ្លូវម្នាក់ ហើយត្រូវបានគេសន្មត់ថាមានជំងឺផ្លូវចិត្ត បានយកសំបកដប គប់ទៅលើរថយន្តជាច្រើនគ្រឿង កំពុងបើកបរឆ្លងកាត់ ដែលឃើញហើយពិតជាគួរឲ្យស្រៀវជំនួសណាស់។
តាមរយៈរូបភាព បានបង្ហាញស្រ្តីរូបនោះ កំពុងឱនកកាយដកសំបកដប ដែលត្រូវបានដោតជារង្វង់ជុំវិញដើមឈើ នៅលើផ្លូវភ្លោះមួយកន្លែង ដែលត្រូវបានដឹងថាស្ថិតក្នុងទីក្រុង Tepic រដ្ឋ Nayarit ប្រទេស Mexico។ បន្ទាប់មក ស្រ្តីឆ្គួតរូបនេះ ក៏បានកាន់ដប២ក្នុងដៃ រួចបែរទៅរកដងផ្លូវ និងចាប់ផ្តើមគប់ទៅលើរថយន្ត ដែលបើកចូលមកជាបន្តបន្ទាប់តែម្តង។
បើតាមអ្នករស់នៅតំបន់នោះ បានឲ្យដឹងថា ស្ត្រីរូបនេះត្រូវបានគេស្គាល់ឈ្មោះ Candelaria ហើយពួកគេធានាថា ស្រ្តីរូបនេះមានបញ្ហាផ្លូវចិត្ត ដោយតែងតែវាយប្រហារអ្នកថ្មើរជើង និងអ្នកបើកបរ ជារឿយៗ។ ដោយហេតុផលនោះ ពួកគេក៏បានស្នើសុំជំនួយពីអាជ្ញាធរ ដោះស្រាយចំពោះស្រ្តីរូបនេះផងដែរ ប៉ុន្តែ ស្រ្តីនេះនៅតែលេចមុខនៅលើដងផ្លូវដដែល។
សូមបញ្ជាក់ថា វីដេអូនៃករណីដ៏ហួសចិត្តនេះ ត្រូវបានគេកត់ត្រាកាលពីអំឡុងឆ្នាំ២០២១ ប៉ុន្តែ វាត្រូវបានគេយកមកចែករំលែកនៅលើបណ្តាញសង្គមជាថ្មី ដែលនាំឲ្យអ្នកនិយាយចំអកថា៖ «ឡានដែលយាយហ្នឹងគប់ត្រូវ គឺជាថ្ងៃស៊យរបស់ម្ចាស់ឡានហើយ!»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង







ទស្សនាវីដេអូ => (Video)