Tuesday, May 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មនុស្ស​ស្រី​ណា​មិន​ឈឺចាប់!? ទើប​លែងលះ​ប្តី១ខែ មិន​នឹកស្មាន​ប្តី​កំហូច ទៅ​រៀបការ​ប្រពន្ធ​ថ្មី ជា​មិត្តសំលាញ់​របស់​ខ្លួន និង​ថែមទាំង…

កាលពីពេលថ្មីៗនេះ អ្នកនិយមលេងអ៊ីនធឺណេតជនជាតិចិន បានចែករំលែករូបថតនារីវ័យក្មេងស្រក់ទឹកភ្នែកឥតល្ហែ នៅពេល​ដឹង​ថា អតីតស្វាមី​របស់​នាង ​រៀប​ការប្រពន្ធថ្មី ដែលនារីនោះគឺ​ជាមិត្ត​សម្លាញ់របស់នាង ហើយថែមទាំងមានផ្ទៃពោះ ៣ ខែ ទៀតផង។

លើសពីនេះ អ្វីដែលធ្វើឲ្យនាងតក់ស្លុត និងឈឺចាប់ខ្លាំងបំផុតនោះ គឺដោយសារតែរូបនាង និងអតីតស្វាមី ទើបតែលែងលះគ្នាបាន១ខែប៉ុណ្ណោះ ប៉ុន្តែមិត្តសម្លាញ់របស់នាងមានផ្ទៃពោះ៣ខែទៅហើយ ដែលនេះមានន័យថា អតីតប្តីរបស់នាងបានលួចមានទំនាក់ទំនងជាមួយមិត្តភក្តិរបស់នាង។ ប៉ុន្តែ អ្វីដែលដ៏​អាក្រក់ជាងនេះនោះ ​​គឺ​ការ​ក្បត់​មិត្ត​សម្លាញ់តែម្តង។

រូបភាព​នារី​វ័យ​ក្មេង​ម្នាក់នេះ ដែលភ្នែករបស់នាងយំឡើងក្រហម ជាមួយក្រដាសជូតទឹកភ្នែក​ឥត​ឈប់ឈរ បានធ្វើ​ឱ្យ​មនុស្ស​ជា​ច្រើន​ក្រៀមក្រំ​តាម និងឈឺចាប់ជំនួសយ៉ាងខ្លាំង ព្រោះថា អតីត​ស្វាមី​លែង​លះ​ ទៅរៀបការ​ជាមួយអ្នក​ថ្មី ​មិន​មែន​ជា​បញ្ហា​ធំ​នោះ​ទេ ប៉ុន្តែ បើគ្មានការក្បត់ពីមុនទេ ក៏គ្មានអ្វីត្រូវស្តីបន្ទោសនោះដែរ។

បន្ទាប់​ពី​រឿង​នេះ​ត្រូវ​បាន​គេ​ផ្សព្វផ្សាយ​ គឺទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង ​ពី​សំណាក់​អ្នក​លេង​អ៊ីនធឺណិត ហើយក្នុងនោះ ​បាន​ធ្វើ​ឱ្យ​មនុស្ស​ជា​ច្រើន​មិន​អាណិតដល់រូប​នាងជាខ្លាំង ដែលនាងមិនគួរណារៀបការប៉ះចំប្តីបោក និង​ឈឺចាប់បំផុត គឺត្រូវ​មិត្ត​ភក្តិ​ក្បត់​ចិត្ត​។

ទោះជាយ៉ាងណា មនុស្ស​ជា​ច្រើន​បាន​លើក​ទឹក​ចិត្ត​នាង ឲ្យរឹងមាំឡើង ឈប់យំសម្រក់ទឹកភ្នែកទៀតទៅ ហើយយករឿងនេះ​​ចងចាំ​ទុក​ជា​មេរៀន មុន​នឹង​ណាត់​ជួប​មនុស្សប្រុស​ណា​ម្នាក់ ​ត្រូវ​ពិចារណា​ឲ្យ​បាន​ច្បាស់ ពីធម្មជាតិរបស់មនុស្ស ដែលនាងធ្លាប់គិតគ្រប់បែបយ៉ាង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×