Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឈីន រតន: រំលឹកគុណ ណុប បាយ៉ារិទ្ធ ដែលធ្វើឱ្យនាងមានពន្លឺលើវិថីសិល្ប:អស់ពេល៧ឆ្នាំមកនេះ

spot_img

ភ្នំពេញ ៖ គិតមកដល់នាពេលនេះមានរយះប្រមាណ៧ឆ្នាំហើយដែល ឈីន រតនៈ បានដើរលើវិថីសិល្បៈចម្រៀង បន្ទាប់ពីនាងបានឆ្លងកាត់ការប្រឡងនៅក្នុងកម្មវិធី The vioce Cambodia រដូវកាលទី២។
ឆ្លងកាត់រយៈពេលជាច្រើនឆ្នាំមកនេះ ឈីន រតនៈ បានកសាងកេរ្តិ៍ឈ្មោះរបស់នាងនៅលើវិថីសិល្បៈបានយ៉ាងត្រចេះត្រចង់ ខណៈពេលដែលបច្ចុប្បន្ននាងកំពុងទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់ទស្សនិកជន។

យ៉ាងណាឈានមកដល់ចំណុចជោគជ័យនាពេលនេះ ឈីន រតនៈ នៅតែមិនបានភ្លេចគុណនូវCoach របស់នាងគឺលោក ណុប បាយ៉ារិទ្ធ ដែលធ្លាប់ផ្តល់នូវគន្លឹះ និងបទពិសោធន៍ល្អៗដើម្បីឲ្យនាងសម្រេចក្តីស្រម៉ៃលើវិថីសិល្បៈមួយនេះ។
ក្នុងជំនួបជាមួយនឹងលោក ណុប បាយ៉ារិទ្ធ នៅក្នុងកម្មវិធីវិថីឆ្ពោះទៅកម្មវិធីប្រឡងចម្រៀង The Voice Cambodiaរដូវកាលថ្មី ឈីន រតនៈ បានថ្លែងការអរគុណលោកគ្រូ Nop Bayyareth ដែលបានឆ្នៃក្មេងស្រីធម្មតាម្នាក់ ឱ្យក្លាយជាមនុស្សម្នាក់ថ្មីដែលអាចទទួលបានការស្រលាញ់គាំទ្រពីពុកម៉ែបងប្អូនមហាជនជាច្រើន។

នាងបញ្ជាក់ថា អរគុណលោកគ្រូដែលតែងតែបង្ហាត់បង្រៀងនិងផ្តល់ដំបូន្មានល្អ ៗ ផ្តល់កម្លាំងចិត្តដល់សិស្សម្នាក់នេះរហូត រយៈពេល 7 ឆ្នាំចាប់តាំងពីដំបូងរហូតដល់ពេលនេះលោកគ្រូនៅតែផ្តល់ការ ស្រលាញ់ប្រៀបដូចកូន មិនដែលទុកចោលម្តងណា មានបញ្ហាតែងតែមានលោកគ្រូនៅក្បែរចាំលើកទឹកចិត្តគ្រប់ពេល នាងថា ខ្ញុំពិតជាមានមោទនភាពនិងមានសំណាងណាស់ ដែលមានលោកគ្រូជាគ្រូបង្វឹក អរគុណសម្រាប់ក្តីស្រលាញ់និងកម្លាំងចិត្តដែលលោកគ្រូតែងតែមផ្តល់ឱ្យ សិស្សម្នាក់នេះរហូតមក។
ដោយឡែកសម្រាប់លោក ណុប បាយ៉ារិទ្ធ ក៏បានលើកឡើងដែរថា គ្រាប់ពេជ្រទាំង២របស់ខ្ញុំក្នុងកម្មវិធីThe Voice រដូវកាលទី១ និងទី២ គឺចំរើន សុភ័ក្រ្ត និង ឈីន រតនៈ។

នាងបន្ថែមថា កាលនោះក៏មានមតិមួយចំនួនបាននិយាយថា ខ្ញុំជ្រើសរើសកូនក្រុមទៅវគ្គផ្តាច់ព្រ័ត្តខុស តែថ្ងៃនេះ ម៉ោងនេះខ្ញុំរើសខុសឬត្រូវគឺពួកគាត់ទាំង២ បានបង្ហាញច្បាស់ហើយថាគាត់ទាំង២មានសមត្ថភាពឬអត់? ។

លោកបញ្ជាក់ថា មោទនភាពសម្រាប់Coach ណុប បាយ៉ារិទ្ធគឺខ្ញុំច្បាស់ថាខ្ញុំរើសមិនខុស ខ្ញុំមើលមិនខុសពីសមត្ថភាពរបស់ពួកគាត់ទាំង២ ព្រោះបើគាត់ទាំង២មិនមានសមត្ថភាព ប្រាកដណាស់ពួកគាត់ទាំង២ច្បាស់ជាមិនអាចឈរមកដល់ថ្ងៃនេះបានដូចគ្នា ។ ពួកគាត់នៅតែអាចយកសមត្ថភាពរបស់ខ្លួនឯងមកបង្ហាញជូនបងប្អូនវិនិឆ្ឆ័យបានយ៉ាងច្បាស់ ! ខ្លាំងនៅតែខ្លាំងទោះស្ថិតក្នុងកាលៈទេសៈណា បើគ្មានសមត្ថភាពក៏ច្បាស់ជាគ្មានការគាំទ្រពីបងប្អូន ព្រោះបងប្អូនឲ្យតម្លៃលើសមត្ថភាពពិតប្រាកដ៕ រក្សាសិទ្ធិដោយ ៖ សំណាង SV

spot_img
×