វីដេអូគួរឲ្យរន្ធត់បង្ហាញពីនារីម្នាក់ស្រែកឡើងភ្លាត់សំឡេង ពេលកំពុងបោះចំណីចូលសមុទ្រឲ្យហ្វូងត្រីស៊ី ក៏ស្រាប់តែត្រូវត្រីឆ្លាម១ក្បាល ហក់ឡើងត្របាក់ដៃនិងងូសនាងចុះក្នុងទឹក ។
ទោះបីខាងក្រោមជាហ្វូងត្រីឆ្លាមដ៏ធំៗជាមួយនឹងធ្មេញដ៏មុតស្រួច តែក្រុមភ្ញៀវទេសចរ នៅតែមិនរអែងក្នុងការបោះចំណីចុះឲ្យវាស៊ី ដោយស្មានមិនដល់ថា ជួបរឿងគួរឲ្យតក់ស្លុតដូច្នេះឡើយ ។
Melissa Brunning ប៊ិះអស់ជីវិតក្នុងពេលកម្សាន្តលើសមុទ្រនៅអូស្ត្រាលី ។
នាង Melissa Brunning អាយុ ៣៤ឆ្នាំ មកពីទីក្រុង Perth (អូស្ត្រាលី) បានជិះទូកកម្សាន្តជាមួយមិត្តភក្តិទៅដល់ឈូងសមុទ្រ Dugong ។ ក្នុងពេលនោះ Melissa បានក្រឡេកឃើញត្រីឆ្លាម Tawney ទោះបីគ្រោះថ្នាក់ តែនាងនៅតែចង់ទៅជិត និងបោះចំណីឲ្យហ្វូងត្រីស៊ី ។ ពេលនាងប្រឹងឱនចុះដើម្បីហុចចំណីដល់មាត់ត្រី នោះវាស្រាប់តែហាមាត់យ៉ាងអំញោចខ្លួនឡើង និងត្របាក់ដៃនាង រួចអូសចុះទឹកធ្វើឲ្យនាងរន្ធត់ស្រែកឡើងភ្លាត់សំឡេង ។ សំណាងល្អ មិត្តភក្តិម្នាក់នៅក្បែរនោះបានទាញ Melissa ឡើងលើទូកវិញទាន់ ។ ប្រសិនពេលនោះគ្មាននរណានៅជាមួយនាងប្រហែលក្លាយជាចំណីត្រីបាត់ទៅហើយ ។
ម្រាមដៃរបស់ Melinna ត្រូវរបួសបាក់ឆ្អឹងដោយធ្មេញត្រី ។
Melissa ទទួលស្គាល់ថា ខ្លួនប្រថុយគ្រោះថ្នាក់ហួស ដោយហ៊ានទៅជិតហ្វូងត្រីឆ្លាមដូច្នេះ និងទូន្មានគ្រប់គ្នាមិនគួរធ្វើតាមនាង ៕ លីសា