Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហួសចិត្ត! ជម្លោះ​រវាង​អាជីវករ និង​អាជីវករ «ទំនប់​ស្លា» ដោយសារតែ​រឿង…

spot_img

ជឿថា ប្រិយមិត្តជាច្រើន បានស្គាល់រួចហើយ ពីរមណីដ្ឋានទំនប់ស្លា ដែលមានទីតាំងស្ថិតនៅជាប់ជើងភ្នំ ស្ថិតឃុំស្រង់​ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ រមណីយដ្ឋាននេះ ក៏ជាទីកន្លែងកម្សាន្តដ៏ពេញនិយមខ្លាំងផងដែរ សម្រាប់ភ្ញៀវទេសចរ ទៅលេងកម្សាន្ត ជាពិសេសនៅក្នុងថ្ងៃចុងសប្តាហ៍ និងថ្ងៃបុណ្យទានធំៗ ដូចជាបុណ្យចូលឆ្នាំ និងភ្ជុំបិណ្ឌ ជាដើម។

ពិតណាស់ ក្រៅពីទាក់ទាញភ្ញៀវទេសចរ ឲ្យទៅលេងកម្សាន្ត ជាមួយទេសភាពសម្រស់ជើងភ្នំដ៏ស្រស់ត្រកាល មានកន្លែងថតរូបស្អាតៗ និងជិះទូកទាលេងកម្សាន្តយ៉ាងសប្បាយរីករាយ រមណីដ្ឋានទំនប់ស្លា ក៏មានកញ្ចុះស្បូវលក់ដូររបស់អាជីវករជាអ្នកស្រុកភូមិនៅទីនោះ សម្រាប់បម្រើសេវាកម្មជូនភ្ញៀវអង្គុយហូបចុក បណ្តែតអារម្មណ៍ ស្របយកខ្យល់អាកាសបរិសុទ្ធយ៉ាងស្រស់ស្រាយផងដែរ។

តែដោយឡែក ថ្មីៗនេះ ស្រ្តីអាជីវក២នាក់ បានធ្វើឲ្យមហាជន ហួសចិត្តយ៉ាងខ្លាំងតែម្តង ខណៈបានឈ្លោះគ្នាឡើងផ្អើលរមណីយដ្ឋានទំនប់ស្លា តែម្តង ដោយសារតែរឿងដង្ហើមភ្ញៀវ មិនចេះយោគយល់ ចែករំលែកគ្នារកស៊ី។

តាមរយៈវីដេអូ ស្រ្តីអ្នកថត បាននិយាយថា ស្រ្តីស្ថិតក្នុងសម្លៀកបំពាក់ឈុតពណ៌លឿង បានជេរបញ្ចោ ដោយចោទថាខ្លួនហៅភ្ញៀវបំពាន ខណៈគាត់ហៅតែនៅមុខបរិវេណតូបលក់ដូររបស់គាត់ប៉ុណ្ណោះ និងថា ស្រ្តីលក់ទល់មុខដែល «ទយគូទ» ដាក់នេះ បានដើរនិយាយបង្ខូចថាខ្លួនលក់ម្ហូប ៦ ម៉ឺនរៀលទៀតផង។

ជាការឆ្លើយតប ស្រ្តីអ្នកលក់ទល់មុខ បង្ហាញមុខក្នុងវីដេអូ ក៏បាននិយាយថា អើអញនិយាយតែអញ… ហ្ងែង ថតទុកប្តឹងពូ អាត សាលាខេត្តមែន អឺ ពូអាត គាត់គ្រប់គ្រងតែអ្នកត្រឹមត្រូវតើ! ហៅភ្ញៀវកន្លែងគេ មកដាក់កន្លែងខ្លួនឯង កន្លែងគេឯណោះសោះ ខ្លួនស្លេវ ទៅយកភ្ញៀវពីកន្លែងគេមកដាក់កន្លែងខ្លួនឯង…។ ទោះជាយ៉ាងណា អ្នកណានិយាយបង្ខូច ឈ្នានីសអ្នកណា អ្នកណាដណ្តើមម៉ូយអ្នកណា គឺមានតែមេឃដីទំនប់ស្លា ទេដែលដឹងច្បាស់៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×