វីដេអូកូនក្រមុំដ៏ស្រស់ស្អាត មុខកំប្លែងស្ងួត រាំចាក់ក្បាច់ដាក់ឡើងម៉ាអស់ដៃ នៅលើដងផ្លូវមុខផ្ទះ ដើម្បីស្វាគមន៍ក្បួនដង្ហែកូនកំលោះ ចូលមកដល់ «បំបែកកំណត់ត្រា» ច្បាប់អាពាហ៍ពិពាហ៍ បានកំពុងរីករាលដាល ល្បីយ៉ាងខ្លាំង នៅលើបណ្តាញសង្គម TikTok។
នេះបើតាមគណនី TikTok មួយ បានបង្ហោះឃ្លីបពីបរិយាកាសមង្គលការដ៏សប្បាយរីករាយរបស់គូស្នេហ៍មួយគូ ដោយបានរៀបរាប់ថា កូនក្រមុំថ្ងៃនេះពិតជាសប្បាយចិត្តខ្លាំង ស្ទើរហោះតែម្តង ហើយដោយសារតែមិនអាចទ្រាំនៅស្ងៀមបាន កូនក្រមុំក៏បានរាំស្វាគមន៍ក្បួនដង្ហែរបស់កូនកំលោះ ដាក់ឡើងហុយដីតែម្តង។ នេះគឺជាចុងបញ្ចប់នៃយុគសម័យ នៃការរង់ចាំកូនកំលោះមកដល់ផ្ទះ ថ្ងៃទី១១ ខែមីនា ឆ្នាំ ២០២៣។
ក្នុងឃ្លីប កូនក្រមុំ បានបញ្ចេញក្បាច់រាំដ៏អស់ទាស់ នៅលើដងផ្លូវមុខផ្ទះការ ខណៈក្បួនដង្ហែកូនកំលោះ បានកំពុងធ្វើដំណើររំកិលចូលមកដល់។ ប៉ុន្តែ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺខណៈកូនក្រមុំចាក់ក្បាច់រាំ ដែលកំពុងធ្វើឲ្យបងប្អូន សាច់ញាតិ អស់សំណើចគ្រប់ៗគ្នា ស្រាប់តែលោកយាយរបស់នាង ចេញមកអូសដៃចូលផ្ទះវិញតែម្តង។
ឃ្លីបនេះបានធ្វើឱ្យមានការចាប់អារម្មណ៍ ពីសំណាក់អ្នកនិយមលេងអ៊ីនធឺណិត ហើយក្នុងនោះក៏មានបញ្ចេញមតិលេងសើចថា៖ «ដំបងនៅក្នុងដៃរបស់យាយកំពុងញ័រ ឆាប់ចូលផ្ទះឲ្យលឿន កុំឲ្យត្រូវទាន់ កូនស្រីគឺទន់ភ្លន់ណា!»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង






@pum_siwa ดีใจจะได้ผัว ก็เต้นต้อนรับขบวนแห่ไปเลยสิคะ 🤣🤣
♬ เสียงต้นฉบับ – pum_siwa