Friday, June 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុម​សង្គ្រោះ​នៅ​រសៀល​ថ្ងៃនេះ​មកដល់​ចំណុច​ឧបសគ្គ​មួយ​សល់​តែ ៥០០ ម៉ែត្រ​ទៀត ដល់ “Pattaya Beach” ដែល​គេ​ជឿថា​ជា​បន្ទប់​…

​ក្រុម​មុជទឹក​ពិសេស Navy Seal នៅក្នុង​រូងភ្នំ Tham Luang លិចលង់​ដោយ​ទឹកជំនន់ កាលពី​រសៀល​ថ្ងៃ​ចន្ទ​នេះ បាន​ចូលដល់​ផ្នែក​មួយ​ក្នុង​ចម្ងាយ ៥០០ ម៉ែត្រ ប៉ុណ្ណោះ ពី «​បន្ទប់​» មួយ ដែលមាន​គំនរ​ថ្ម​កាន់តែច្រើន ត្រូវបាន​ហៅ​ដោយ​អ្នក​ជីក​រូង​ថា “Pattaya Beach” ដែល​អាច​ផ្តល់​ទីជម្រក​មួយ​ដល់​ក្មេងប្រុស​ចំនួន ១២ នាក់ និង​គ្រូបង្វឹក​បាល់ទាត់​ម្នាក់រ​បស់​ពួកគេ ដែល​បាន​ជាប់គាំង​នៅក្នុង​រូងភ្នំ​នេះ​អស់​រយៈពេល​ជាង​១​សប្តាហ៍ នៅពេល​ភ្លៀង​ធ្លាក់​ដ៏​ខ្លាំងក្លា ធ្វើ​ឲ្យ​លិចលង់​រូង​នេះ និង​រារាំង​ពួកគេ​ពុំ​អាច​ចាកចេញ​ក្រៅ​វិញ​បាន ។​

​ដំណើរការ​សង្គ្រោះ​នេះ បាន​ឆ្ពោះទៅមុខ​ដ៏​យឺតយ៉ាវ ព្រោះតែ​ក្រុម​មុជទឹក​ត្រូវបាន​ពង្រីក​ផ្នែក​ចង្អៀត ដែល​លាតសន្ធឹង​ប្រវែង ១០០ ម៉ែត្រ ហើយ ម្យ៉ាងវិញទៀត ពួកគេ​ក៏​ពុំ​អាច​ឆ្លងកាត់​បាន​ដោយ​គ្មាន​បំពង់ខ្យល់​របស់​ពួកគេ ដែល​ត្រូវ​ជាប់គាំង​បានឡើយ ។​

​អភិបាលខេត្ត​ឈៀង​រ៉ៃ លោក Narongsak Osotthanakorn មុននេះ​បាន​និយាយថា ក្រុម​សង្គ្រោះបាន​គ្រប់គ្រង​ចូលដល់​ផ្លូវ​ប្រសព្វ​បំបែក​ជា​៣ “Sam Yak” ហើយ​ឥឡូវនេះ ផ្នែក​ដ៏​សំខាន់បំផុត​នោះ គឺ​ផ្លូវ​ក្រោម​ដី​ស្មុគស្មាញ​ដ៏​ងងឹតឈឹង​មួយទៀត ដែល​ស្ថិតនៅ​ខាងមុខ ។​

​លោក​បាន​ប្រាប់​អ្នកសារព័ត៌មាន​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា «​ឧបសគ្គ​មួយ​ដែល​យើង​បាន​រកឃើញ គឺ​រូង​ដ៏​តូច​បំផុត​មួយ ដែល​យើង​ត្រូវការ​ពង្រីក ដើម្បី​មនុស្ស​អាច​ឆ្លងកាត់​បាន​» ។​

​គួរ​បញ្ជាក់ថា “Pattaya Beach” គឺមាន​ចម្ងាយ​ប្រហែល​២​គីឡូម៉ែត្រ ពី​កន្លែង​បញ្ជា​ឆ្ពោះទៅមុខ​របស់​ក្រុម​មុជទឹក នៅក្នុង​បន្ទប់​ទី​៣​នៃ​បណ្តាញ​រូប​ភ្នំ​ដ៏​វែង​បំផុត​នេះ ពោលគឺ​វា​មាន​ចម្ងាយ​ប្រហែលជា ៥ គីឡូម៉ែត្រ ពី​ច្រកចូល​រូប​ភ្នំ​នៅក្នុង​ឧ​ស្យា​ន​ព្រៃ Tham LUang Khun Nam Nang Nong ស្ថិតក្នុង​ស្រុក Mae Sai ភាគ​ខាង​បង្អស់​របស់​ថៃ ។​

​លោក​ឧបនាយករដ្ឋមន្ត្រី​ថៃ លោក Prawit Wongsuwon បាន​និយាយ​នៅក្នុង​ទីក្រុង​បាងកក​ថា ក្រុម​អ្នក​ជួយសង្គ្រោះ​សង្ឃឹមថានឹង​មកដល់ “Pattaya Beach” នៅ​ថ្ងៃ​ចន្ទ​នេះ ប៉ុន្តែ ដោយ​សារ​តែ​ចរន្តទឹក​ដ៏​ខ្លាំង​នៅ​ច្រក​ដ៏​តូចចង្អៀតនេះ ដែល​មូលហេតុ​បង្ក​ជា​ឧបសគ្គ​ដ៏​ធំ​មួយ សម្រាប់​ក្រុម​សង្គ្រោះ​បន្តដំណើរ​ទៅមុខ ៕ ឧ​ត្ត​ម​

×