Monday, March 27, 2023

អស់ទាស់​ហ្មង! ១ជីវិត​ការ​ម្តង កូនក្រមុំ និង​មិត្តសំលាញ់ រាំ​រហូ​ត​បាស់​សុំ​ចាញ់ ចាប់តាំងពី​ម៉ោង ៦ ល្ងាច រហូតដល់…

spot_img

វីដេអូបង្ហាញកូនក្រមុំ និងមិត្តភក្តិជិតស្និទ្ធ រាំតែពីរនាក់ រហូតបាស់សុំចាញ់ បានធ្វើឲ្យមហាជនអ្នកលេងបណ្តាញសង្គម ផ្ទុះការចាប់អារម្មណ៍ និងសរសើរព្រោងព្រាតតែម្តង ព្រោះតែមិននឹកស្មានដល់ថា អ្នកទាំងពីរអាចតស៊ូរាំប្រជែងគ្នា រហូតដល់រាត្រីស្ងាត់សូន្យឈឹងបែបនេះសោះឡើយ។

ពិតណាស់ អ្វីដែលធ្វើឲ្យគ្រប់គ្នា ចាប់អារម្មណ៍ខ្លាំងនោះ គឺថាអ្នកទាំងពីរ ពុំត្រឹមតែពូកែរាំប៉ុណ្ណោះទេ គឺថែមទាំងបង្ហាញស្នាមញញឹមដ៏ទាក់ទាញទៀតផង ដែលធ្វើឲ្យមើលបានឃើញហើយ មិនចង់ឲ្យឃ្លាតឆ្ងាយពីចក្ខុ។

យ៉ាងណាមិញ ទាក់ទងនាំគ្នារាំ រហូតចុងក្រោយនៅសល់តែពីរនាក់នេះផងដែរ នារីជាកូនក្រមុំមានឈ្មោះ រ៉ុម គីមវង្ស រស់នៅភូមិចាន់សេរី ឃុំសាមគ្គី ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ បានបង្ហោះថា៖ «បិទគូទម៉ោង12យប់ អរគុណណព្វ Sophy Phorm ដៃគូដៃកង់ ជួយរាំអត់ចេញសោះ អរគុណដល់ ពូ ណឹម ស្គរដៃ ដែលបានថតទុក អរគុណភ្ញៀវកិត្តិយសដែលអង្គុយមើលដល់ចប់ សប្បាយខ្លាំងៗថ្ងៃពិសេស»។

រីឯចំណែក នារីជាមិត្តសំលាញ់វិញ ដែលមានគណនីហ្វេសប៊ុកឈ្មោះ Sophy Phorm ក៏បានបង្ហោះឲ្យដឹងយ៉ាងដូច្នេះថា៖ «មួយជាតិមិត្តការម្តង ខ្ញុំឯណេះក៏សប្បាយជាមួយមិត្ត តាំងពីចាប់ផ្តើមរហូតដល់ចប់ រាំតាំងពីម៉ោង 6ល្ងាច ដល់ម៉ោង12 មុនដំបូងអត់ស្បែកជើងទេ តែបានអ៊ីកូនក្រមុំ គាត់យកមកអោយពាក់ គាត់ថាអាណិត អនុស្សាវរីយ៍មិនអាចបំភ្លេចបាន រ៉ុម គីមវង្ស»។

បន្ទាប់ពីបានឃើញបែបនេះ អ្នកលេងបណ្តាញសង្គមជាច្រើន ពិតជាមានការភ្ញាក់ផ្អើល និងនាំគ្នាបញ្ចេញមតិលេងសើចថា៖ «ស្ដាយអត់ដល់ភ្លឺ បើបាស់ដាក់ដល់ភ្លឺ សង្ស័យគាត់រាំដល់ភ្លឺដែរដឹង, កូនពៅ និងកូនក្រមុំ អាចធ្វើបាន ឡើងជឿជាក់ហ្មង,…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×

​ថ្ងៃ ម៉ោង នាទី វិនាទី

ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២