Saturday, July 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

Trump -Kim អាច​ជួបគ្នា​លើក​ទី​២​នៅ​New York

​អាមេរិក​ត្រូវបាន​គេ​គិតថា កំពុង​ថ្លឹងថ្លែង​រៀបចំ​ជំនួប​លើក​ទី​២ ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង នៅ​ទីក្រុង ​New York​។​

​​តាម​គេហទំព័រ Axios ជំនួប​កំពូល​លើក​ទី​២ រវាង​អាមេរិក​និង​កូរ៉េខាងជើង​អាច​នឹង​ស្របគ្នា​ជាមួយ​ពេលវេលា​ប្រព្រឹត្តទៅ​នៃ​មហាសន្និបាត​ពេញអង្គ​របស់​អង្គការសហប្រជាជាតិ​នៅ​ខែកញ្ញា​ខាងមុខ​។ ប៉ុន្ដែ​ជំនួប​នេះ​អាច​ប្រព្រឹត្តទៅបាន​ប្រសិនបើ​ក្រុង​ព្យុងយ៉ាង​បង្ហាញឱ្យឃើញ​ជំហាន​លូតលាស់​ក្នុងការ​រំសាយ​អាវុធ​នុយក្លេអ៊ែរ​និង​កាំជ្រួច​អន្តរទ្វីប​។​

មេដឹកនាំ​កូរ៉េខាងជើង​និង​ប្រធានាធិបតី​អាមេរិក នា​ជំនួប​ដំបូង​ថ្ងៃទី​១២​មិថុនា នៅ​សិង្ហ​បុរី​

​ជំនួប​ទី​២ មាន​គម្រោង​ប្រព្រឹត្តទៅ​៣​ខែក្រោយ​មេដឹកនាំ​ទាំងពីរ​ជួបគ្នា​លើកដំបូង​នៅ​សិង្ហ​បុរី​។ តាម​ព័ត៌មាន​មួយចំនួន​ចេញផ្សាយ​នៅ​ចុង​សប្ដាហ៍​កន្លងមក​លើកឡើង​ថា កូរ៉េខាងជើង​កំពុង​បន្តការងារ​នៅក្នុង​ឃ្លាំង​នុយក្លេអ៊ែរ ហើយ​ប្រឹងប្រែង​លាក់ទុក​កាំជ្រួច​។​

​ទោះបីជា​កូរ៉េខាងជើង​បាន​ផ្អាក​សាកល្បង​នុយក្លេអ៊ែ​និង​កាំជ្រួច បើតាម NBC News នោះ​ពុំមាន​ភស្ដុតាង​បង្ហាញឱ្យឃើញថា​ពួកគេ​កំពុង​កាត់បន្ថយ​ចំនួន​អា​វុ​​ធ​ឬ​ផ្អាក​ការផលិត​ទេ​។​នៅមាន​ភស្ដុតាង​បញ្ជាក់ថា​ពួកគេ​កំពុង​ប្រឹងប្រែង​បោក​បញ្ឆោត​អាមេរិក​។​

​បណ្ដា​រូបភាព​ផ្កាយរណប​ថ្មីៗ​ក៏​បង្ហាញឱ្យឃើញ​ការដែល​កូរ៉េ​សាងសង់​រួចរាល់​និង​បើកទូលាយ​វិទ្យាស្ថាន​និង​វត្ថុ​ធាតុគីមី​នៅ​ទីក្រុង​Hamhung ដែល​ជាំ​កន្លែង​ត្រូវបាន​គេ​ចាត់ទុកថា​កំពុង​ផលិត​កាំជ្រួច​និង​ឥន្ធនៈ​រឹង​៕

សូយន

×