ប្រភពពីទីភ្នាក់ងារព័ត៌មានប្រចាំទីក្រុងវៀងចន្ទន៍ នៅថ្ងៃទី២កក្កដានេះ រដ្ឋបាលឡាវបានយល់ព្រមឱ្យក្រុមហ៊ុន Laomahanathi Siphandon Investment របស់ហុងកុង ប្រទេសចិននិងក្រុមហ៊ុនស្ថាបនាស្ពាននិងធារាសាស្ដ្រដែលជាក្រុមឯកជនមួយរបស់ឡាវធ្វើកាវិនិយោគទុន៩០០០លានដុល្លារដើម្បីអភិវឌ្ឍន៍គ្រោងការណ៍ Laomahanathi Siphandon Investment ឬហៅថាគ្រោងការណ៍អភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចថ្មីនៅស្រុក Siphandon ខេត្តចម្ប៉ាសាក់ ជាប់ព្រំដែនកម្ពុជា នៅលើផ្ទៃដី 9.840 ha ក្នុងរយៈពេល៥០ឆ្នាំ។
គ្រោងការណ៍នេះនឹងប្រមូលផ្ដុំអភិវឌ្ឍន៍ដីធ្លី អចលនទ្រព្យ កាស៊ីណូ និងទេសចរណ៍៕