Monday, March 27, 2023

លីវ ជីលី បោះពាក្យយ៉ាងមានន័យ ខំប្រឡងបវរកញ្ញាម្តងទៀតដើម្បី មុខមាត់ប្រទេសជាតិ

spot_img

ភ្នំពេញ ៖ កញ្ញា លីវ ជីលី អតីត ម្ចាស់មកុដ Miss Grand Cambodia 2020 បានធ្វើអោយគេ មានការភ្ញាក់ផ្អើលពេញ សង្គមបវរកញ្ញា ដោយនាងបានក្លាយជាបេក្ខភាព ជាផ្លូវការក្នុងការដណ្តើម មកុដ ការប្រកួតMiss Supranational Cambodia ២០២៣ ក្នុងពេលដែលនាងឆ្អិនខាង ងារជាបវរកញ្ញា ដ៍មានបទពិសោធន៍។ គេនៅតែមិននឹកស្មានថា ស្រីស្អាតរូបនេះ មកដាក់ពាក្យប្រកួតឡើងវិញ មកក្លាយជាបេក្ខភាព ត្រូវបានគេតាមឃ្លាំមើលវាយតម្លៃ បែបនេះម្តងទៀតឡើយ។

ក្រោយជាប់ឈ្មោះជាបេក្ខភាព តំណាងខេត្តកំពង់ធំ លីវ ជីលី បានព្យាយាម បង្វឹកសមត្ថភាពខ្លួនឯង រិតតែផ្ចិតផ្ចង់ជាងមុន មិនព្រលែងឡើយបើទោះ ជាធ្លាប់ឆ្ងាញ់ តួនាទីដើរលើឆាកប្រកួតរាន់សិបលើកក៍ដោយ។ គ្មានអ្នកណានឹកស្មានថា បាងមកប្រឡង ក្នុងកម្មវិធីខាងលើនោះទេ។ទំនង ជីលីយល់ថា ជាការផ្លាស់ប្តូរបទពិសោធន៍ និងចង់បង្កើននូវ ស្នាដៃថ្មីបន្ថែមទៀតលើ ដងវិថីប្រកួតបវរកញ្ញា ដ៍សំខាន់ ។ ម្យ៉ាងនាងចង់យកមកុដដែល កើតចេញពីការតស៊ូ កើតចេញពីសមត្ថភាពពិត ព្រោះនាង បានមកុដមុន ដោយសារតែការមើលឃើញពីម្ចាស់គ្រប់គ្រង ក្រោយពេលមានការលាឈប់ និងបោះបង់តំណែង។ មូលហេតនេះហើយទើប បវរកញ្ញា សាច់ស សម្រស់បាន រូបនេះ ប្តូរទិស ចង់ដឹងថា មកុដថ្មីនេះជារបស់នាងឬ អ្នកផ្សេងក្រោមការល្បងទេពកោសល្យទាំងអស់គ្នាពីបណ្តាបេក្ខនារីផ្សេងៗទៀត។

កញ្ញាលីវ ជីលី បានចេញមុខ បញ្ជាក់បន្ថែមថា «ជម្រាបជូនបងប្អូនការដែលនាងខ្ញុំល្បីគឺដោយសារទី១ក្រុមហ៊ុនមហាហង្ស ទី២គ្រូហ្វីលីពីនបង្វឹកដើរ(កាលទៅប្រកួតMiss grand International)ទី៣ ការខិតខំប្រឹងប្រែងរបស់នាងខ្ញុំ ទី៤ សំខាន់បំផុតគឺ ប្រជាជនក្នុងប្រទេសកម្ពុជាជាអ្នកធ្វើអោយនាងខ្ញុំល្បី មួយវិញទៀតនាងខ្ញុំខំគ្រប់យ៉ាងនេះគឺដើម្បីមុខមាត់ប្រទេសជាតិ នាងខ្ញុំសន្យានាងខ្ញុំនិងខិតខំអោយអស់ពីសមត្ថភាពនៅក្នុងការប្រកួតMiss
Supranational Cambodiaនាងខ្ញុំខំណាស់គ្មានពេលសម្រាកគ្រប់គ្រាន់ដើម្បីអ្វី ?គឺជាតិ &ប្រជាជន»។ ក្រោយឃើញ សំណេរនេះ អ្នកខម មិន មួយចំនួន បាន ជូនពរនាង សម្រេចដោយជោគជ័យ បានដល់គោលដៅ ហើយខំប្រឹង ដណ្តើមមកុដអោយបាន ទោះជានាងស្គាល់អ្នកដាក់ពិន្ទុ ជាក្រុមការងារ ៕ រក្សាសិទ្ធិដោយ ៖ ឧត្តម

×

​ថ្ងៃ ម៉ោង នាទី វិនាទី

ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២