Monday, March 27, 2023

មាស សុខសោភា រវល់នឹងមុខរបរថ្មី លាឈប់ពីតារាចម្រៀងក្នុងផលិតកម្មរាម

spot_img

ភ្នំពេញ ៖ អ្នកនាង មាស សុខសោភា បានលាឈប់ពីតារាចម្រៀងក្នុងផលិតកម្មរាម ដែលមានអ្នកនាងស្រីអូន សម្រស់ធម្មជាតិជាម្ចាស់ផលិតកម្ម, មាស សុខសោភា ទើបតែក្លាយជាតារាចម្រៀង នៅរាម អំឡុងឆ្នាំ២០២១ ទើបតែបានប្រហែល២ឆ្នាំប៉ុណ្ណោះ ហើយការលាឈប់នេះគឺដោយសារនាង មានមូលហេតុមួយចំនួន ដោយមិនអាចបន្តបាន ខណៈតារាយ៉េៗរូបនេះ ស្រាប់តែបង្កើតឡើងនូវ ការផលិតចម្រៀងផ្ទាល់ខ្លួន និងជំនួញលក់ផលិតផលថ្មីប្រ៊េនរបស់នាងផ្ទាល់។

ក្នុងពេលដែល មាស សុខសោភា នៅជាមួយរាម ឃើញថា នាងរមែងបង្ហាញសកម្មភាពស្និទ្ធស្នាល ច្រើនជាមួយថៅកែស្រី អ្នកនាង ស្រីអូន ដោយថែមទាំងចេះបង្កើតឱកាសរៀនរកស៊ីបានបទពិសោធន៍ពីតារាអនឡាញដ៏ឆ្នើម អ្នកនាងស្រីអូន សម្រស់ធម្មជាតិ។ មកទល់ពេលនេះមាស សុខសោភា បានប្រកាសលាឈប់តួនាទីជាផ្លូវការហើយក្នុងនាមតារាប្រចាំផលិតកម្មរាម។

នេះជាការភ្ញាក់ផ្អើលថ្មីមួយទៀត ដែលគ្រប់គ្នា ទទួលបាន និងយល់ថា តារាស្រីរូបនេះ ឆ្លងកាត់កាដោះដូរផលិតកម្មមិនតិចកន្លែងនោះទេ, ចុងក្រោយក៏បន្តធ្លាយរឿងរ៉ាវមួយទៀតថា មាស សុខសោភា មិនអាចនៅបន្តជាមួយខាងរាមបានដោយសារតែខាងផលិតកម្ម ផ្តោតលើភាពយន្តច្រើន ព្រោះចំណាយថតច្រើន។ ម្យ៉ាងនាងចង់បង្កើតអ្វីដោយខ្លួនឯង ដោយថែមទាំងចេញបង្កើតចម្រៀងផ្ទាល់ខ្លួនបានមួយចំនួន ដែលចេញនៅតាមប្រព័ន្ធទំនាក់ទំនងសង្គមឆាប់ៗនេះ។

ចម្រៀងដែល តារាសំឡេងល្អរូបនេះ បង្កើតឡើង ជាចម្រៀង លើកកម្ពស់ អំពីតម្លៃ ស្ត្រីនដែលតស៊ូ និង មានភាពរឹងមាំ។ មូលហេតុបន្តទៀត អ្នកនាង បានបង្កើតជំនួញផ្ទាល់ខ្លួន លក់ផលិតផល សម្រស់ ដែត្រូវមើលខុសត្រូវ ហើយរបរថ្មីនេះ នឹងយកថវិការខ្លះមកលើកស្ទួយ ការផលិតចម្រៀង របស់នាង ដែលកំពុងតែកសាង។

បើមើលទៅលើទឹក មុខរបស់ មាស សុខសោភា វិញឃើញថា ហាក់មិនពិបាកចិត្តអ្វីក្រោយពេល បញ្ចប់ការងារនៅរាម។ មានការសួរគ្នាថា តើទំនាក់ទំនង របស់នាង ជាមួយផលិតកម្មរាម និងអ្នកនាងស្រីអូន ជាមួយស្វាមី មើលមុខគ្នារាប់អានគ្នាដូចមុនឬយ៉ាងណា ជួបគ្នានៅក្រៅ។ប្រិយមិត្តអ្នកស្នេហា ទឹកដម សំឡេង របស់នាង កំពុងតែរង់ចាំស្តាប់ចម្រៀងថ្មី របស់នាង ពិរោះបង្កប់អត្ថន័យ បែបណា ក្រោយពេលដូរទ្រនំម្តងទៀត ខណៈចម្រៀងរបស់តារាលំដាប់ជួរមុខរូបនេះ ហាក់ស្ងាត់មិនសូវផ្ទុះប៉ុន្មានឆ្នាំចុងក្រោយនេះ៕ រក្សាសិទ្ធិដោយ ៖ ឧត្តម

×

​ថ្ងៃ ម៉ោង នាទី វិនាទី

ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២