Friday, May 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អូយ! មិនបាច់ក៏បានដែរ! មិនហ៊ានទេ! “សេវាម៉ាស្សាដោយពស់ថ្លាន់” ស្រួលខ្លួន-គ្មានពិស អ្នកទេសចរនាំគ្នាសាកល្បងកុះករ

ហ៊ានសាកអត់? បង្ហាញបទពិសោធន៍ម៉ាស្សាមហាកំពូលប្លែក “សេវាម៉ាស្សាខ្លួនដោយពស់ថ្លាន់” ដែលកំពុងបានទទួលការនិយមយ៉ាងខ្លាំងនៅក្នុងប្រទេសហ្វ៊ីលីពីន បំបាត់ភាពតានតឹងធុញថប់ តែពេទ្យព្រមានថា ពស់ គឺជាសត្វគ្រោះថ្នាក់!

វេបសាយបរទេសមួយបានរាយការណ៍ថា កសិដ្ឋានសួនសត្វ ខា-លី-បូ អូ-ស្ទ្រិច (Kalibo Ostrich) នៅក្នុងខេត្តអាក់-ឡាន់ ប្រទេសហ្វីលីពីន បានបង្កើតភាពល្បីល្បាញជាព្រឹត្តិការណ៍មួយ ក្រោយពីបានរៀបចំបម្រើសេវាកម្មម៉ាស្សាខ្លួនដោយពស់ថ្លាន់ សម្រាប់អ្នកទេសចរដែលទៅទស្សនាទីនោះ ឱ្យពួកគេបានជួបផ្ទាល់នូវបទពិសោធន៍ប្លែកថ្មីដ៏មហាសែនញាប់ញ័រ។

តាមទិន្នន័យរបស់កសិដ្ឋានចិញ្ចឹមសត្វនោះ បានបញ្ជាក់ថា សេវាកម្មនោះ បានបើកដំណើរការមកយូរឆ្នាំហើយ ក្រោយពីរកឃើញថា ពស់ថ្លាន់អាចធ្វើម៉ាស្សាឱ្យមនុស្សបាន ទើបសាកល្បងបើកបម្រើសេវាកម្មនេះសាកលមើល ហើយចរន្តស្វាគមន៍ពីអ្នកទេសចរ ក៏ទទួលបានយ៉ាងល្អ ទើបសម្រេចបើកបម្រើសេវាកម្មនេះជារឿយៗមកទល់បច្ចុប្បន្ន ដោយមានមនុស្សមួយចំនួន បានមកកសិដ្ឋាននេះ ដើម្បីទទួលសេវាម៉ាស្សាដ៏មហាវិសេសនេះទៀតផង។

សម្រាប់ថ្លៃសេវាកម្មម៉ាស្សាបែបពិសេសនេះ ស្ថិតក្នុងតម្លៃ ៣០០ប៉េហ្សូហ្វីលីពីន ឬប្រមាណ ៤ដុល្លារសម្រាប់សេវាកម្ម ៣០នាទី ដោយវីធីការធ្វើនោះគឺ ខាងបុគ្គលិកកសិដ្ឋាននឹងចាប់ពស់ថ្លាន់ និងពស់ថ្លាន់ឃ្លាច ដែលមានទំហំធំៗ និងវែងៗ យកមកដាក់ពីលើខ្លួនអ្នកទេសចរ ឱ្យពួកវាលូនវារនៅពីលើរាងកាយ ដែលមានលក្ខណៈស្រដៀងដូចពួកវាកំពុងលុញច្របាច់ធ្វើម៉ាស្សាឱ្យមនុស្សយ៉ាងសព្វទីកន្លែងដូច្នោះដែរ។

ចំណែកឯអ្នកទេសចរដែលមកទទួលសេវាកម្មម៉ាស្សាពិសេសនេះបានរៀបរាប់ថា ការធ្វើម៉ាស្សាបែបនេះ មិនត្រឹមតែធ្វើឱ្យយើងមានអារម្មណ៍ធូរស្រាលស្រួលខ្លួនប៉ុណ្ណោះទេ តែថែមទាំងជួយកម្ចាត់ការភ័យខ្លាចសត្វពស់បានទៀតផង។ “វាធ្វើឱ្យយើងមានអារម្មណ៍ធូរស្រាលល្អមែនទែន ក្នុងខណៈដែលពួកវាលូនចុះឡើង និងពត់ពេននៅលើខ្លួនប្រាណរបស់ខ្ញុំ ខ្ញុំមានអារម្មណ៍ដឹងពីភាពត្រជាក់ស្រេប មានអារម្មណ៍ដឹងពីចរន្តឈាមរត់នៅក្នុងរាងកាយរបស់ខ្ញុំ វាធ្វើឱ្យបាត់តានតឹងធុញថប់ក្នុងអារម្មណ៍មែនទែន” ខណៈអ្នកទេសចរមួយចំនួនទៀតប្រាប់ថា ពួកគេនឹងត្រឡប់មកទទួលសេវាកម្មឱ្យបានញឹកញាប់ទៀតផង។

តែយ៉ាងណាក៏ដោយ គ្រូពេទ្យជំនាញហាក់ដូចជាមិនឯកភាពចំពោះសេវាកម្មនេះឡើយ និងបានចេញមកដាស់តឿនថា ការធ្វើម៉ាស្សាដោយសត្វពស់នេះ អាចបង្កឱ្យមានគ្រោះថ្នាក់បាន ដោយសារតែសត្វពស់ថ្លាន់ទាំងនោះ មានសមត្ថភាពក្នុងការរឹតបំបាក់ឆ្អឹងរបស់មនុស្ស និងអាចធ្វើឱ្យមនុស្សលែងដកដង្ហើមបាន ហើយទោះជាមនុស្សមួយចំនួននាំគ្នាជឿថា សត្វពស់ដែលត្រូវបានមនុស្សចិញ្ចឹមមកតាំងពីតូចៗមិនបង្កគ្រោះថ្នាក់មែនក៏ដោយ តែក៏សូមដាស់តឿនដែរថា “សូមមេត្តាចាំទុកថា ពួកវាជាសត្វព្រៃ អ្វីដែលហៅថា សញ្ជាតិញាណជាអ្នកសម្លាប់របស់វា អាចកើតឡើងបានគ្រប់ពេល៕

×