Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គួរឲ្យ​សង្វេគ​ណាស់! ក្រោយ​គ្រូពេទ្យ​ទាំង​ថៃ​និង​ខ្មែរ ខិតខំ​អស់ពី​សមត្ថភា​ព ពេលនេះ ស្រី​អូន លាចាក​លោក​ហើ​យ ខណៈ​កូនស្រី​បាន​ត្រឹមតែ…

spot_img

នេះជាដំណឹងដ៏សោកសៅ និងគួរឲ្យសោកស្តាយជាខ្លាំង ចំពោះក្រុមគ្រួសារ ជាពិសេសកូនស្រី និងប្តី ខណៈដែលពេលនេះ ស្រ្តីដែល​យកកូនក្នុងផ្ទៃ៤ខែ​ ហើយត្រូវក្រុមគ្រូពេទ្យសម្ភពដើមអង្រ្កង​ ធ្វើការ​ធ្វេសប្រហែស​ បណ្តាលឲ្យដាច់ពោះវៀននោះ​ គាត់បានទទួលស្លាប់កាលពីយប់មិញ​នេះហើយ។

នេះបើតាមគណនីហ្វេសប៊ុកលោក Seyha Sem ជាមន្រ្តីនគរបាលក្នុងមូលដ្ឋាន បានជម្រាបដូនដំណឹងនេះយ៉ាងដូច្នេះថា «ប្អូនស្រីដែលយកសពកូនក្នុងផ្ទៃ​អាយុ​០៤ខែ​ ហើយត្រូវក្រុមគ្រូពេទ្យសម្ភពដើមអង្រ្កង​ ធ្វើការធ្វេសប្រហែសបណ្តាលអោយដាច់ពោះវៀននោះ​ គាត់បានទទួលមរណៈភាព​ កាលពីវេលា​ម៉ោង​ ២ និង​ ១០នាទី​ រំលង​អាធ្រាត្រ​យប់មិញ​ ១៦​ មីនា​ ២០២៣​ នៅមន្ទីពេទ្យកាលម៉ែត​ ដោយក្រុមគ្រូពេទ្យនៅមន្ទីពេទ្យកាល់ម៉ែត​ ក៏ដូចជា​ក្រុមគ្រូពេទ្យនៅប្រទេសថៃ​ ព្យាយាម​អស់​ពី​សមត្ថភាព​ហើយ​ សពប្អូនស្រីយកមកធ្វើបុណ្យតាមប្រពៃណី​ នៅផ្ទះ​ភូមិ​ពងទឹក​ ឃុំស្រែចែង​ ស្រុកជុំគិរី​ ខេត្ត​កំពត»។

មុនបាត់បង់ជីវិត លោកសាស្ត្រាចារ្យ ឡឹម តារា អគ្គនាយករងមន្ទីរពេទ្យកាល់ម៉ែត បានប្រាប់ព័ត៌មានក្នុងស្រុក នៅយប់ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ ថា ស្ថានភាពរបស់អ្នកជំងឺ (ស្ត្រីដែលពេទ្យឯកជន កាយយកសពទារកក្នុងផ្ទៃដោយទាំងពោះវៀន) កំពុងតែវិវឌ្ឍន៍ទៅកាន់តែធ្ងន់ធ្ងរ បច្ចុប្បន្ននេះកំពុងតែនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ ដោយទទួលបានការព្យាបាលយ៉ាងយកចិត្ដទុកដាក់ ពីក្រុមគ្រូពេទ្យឯកទេសនៅមន្ទីរពេទ្យកាល់ម៉ែត។

គួររំលឹកផងដែរថា ស្ដ្រីម្នាក់ដែលរំលូតគភ៌ស្លាប់ក្នុងផ្ទៃ ឈ្មោះ សឿន ស្រីអូន អាយុ២២ឆ្នាំ បានចូលមកសម្រាកនៅគ្លីនិកដើមអង្គ្រង កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយរោគវិនិច្ឆ័យមានកូនស្លាប់ក្នុងស្បូនអាយុ១៨សប្តាហ៍។

ក្រុមគ្រូពេទ្យរបស់គ្លីនិក បានធ្វើការព្យាបាលដោយរំលូត​យក​កូនដែលស្លាប់ក្នុងផ្ទៃចេញ និងបន្តសម្រាកនៅគ្លីនិក រយៈពេល១យប់ ហើយបានចេញពីគ្លីនិកដើមអង្គ្រងនៅថ្ងៃទី១១ ខែ​វិច្ឆិ​​​​កា ឆ្នាំ២០២២។ តែដោយសាររោគ​សញ្ញាឈឺ​ពោះខ្លាំងនៅផ្នែកខាងក្រោម ស្ត្រីអ្នកជំងឺបានមកគ្លីនិកដដែលម្ដងទៀត នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ ហើយគ្រូពេទ្យនៃមន្ទីរពេទ្យខាងលើនេះ ក៏បានធ្វើការសម្អាតស្បូនឡើងវិញ តែដោយអាការៈធ្ងន់ធ្ងរ គ្លីនិកក៏បាន​បញ្ជូន​ស្ត្រីអ្នកជំងឺទៅព្យាបាលបន្តនៅរាជធានីភ្នំពេញ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×