Monday, September 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កំពុង​ឈូស​ឆាយ​ធ្វើ​ផ្លវ ស្រាប់តែ​ប្រទះឃើញ «ក្រ​ញ៉ាំ​នា​គ» ដ៏​ធំ បង្ក​ការ​ភ្ញាក់ផ្អើ​ល ដល់​ជំនាញ​ចុះ​មក​ពិនិ​ត្យ និង​បញ្ជាក់​ច្បាស់​ថា…

យោងតាមប្រព័ន្ធផ្សព្វផ្សាយចិន ថ្មីៗនេះ ខណៈពេលដែលកំពុងឈូសឆាយធ្វើផ្លូវនៅក្នុងភូមិ Shidi ស្រុក Maping ទីក្រុង Wugang ខេត្ត Hunan ប្រទេសចិន ស្រាប់តែមានអេស្កាវ៉ាទ័រមួយគ្រឿង បានជីករកឃើញថ្មដ៏ធំមួយ ដែលមានរូបរាងដូចក្រញ៉ាំនាគ នៅជើងភ្នំ Longtouling។

ដោយគិតថា ថ្មដ៏ធំនេះអាចជាហ្វូស៊ីលដ៏កម្រ កម្មករធ្វើផ្លូវបានជូនដំណឹងភ្លាមៗ ដល់រដ្ឋាភិបាលក្នុងតំបន់ និងអង្គភាពពាក់ព័ន្ធ។ បន្ទាប់មក បុគ្គលិកនៃក្រុមប្រឹក្សាការពារវត្ថុបុរាណនៃទីក្រុង Shaoyang មានវត្តមាននៅកន្លែងកើតហេតុ ដើម្បីត្រួតពិនិត្យ។ ទោះជាយ៉ាងណា បន្ទាប់ពីពិនិត្យរួច ក្រុមជំនាញបានប្រាប់ថា ថ្មនេះមិនមែនជាហ្វូស៊ីលទេ តែជាថ្មធម្មជាតិ ដែលគ្រាន់តែមានរូបរាងពិសេសបន្តិចប៉ុណ្ណោះ ទើបបណ្តាលឱ្យមានការយល់ច្រលំ។

អ្នកស្រី Yang ជា​អ្នក​ស្រុក​ បាន​និយាយ​ថា ដោយ​ការ​ចង់​ដឹង នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ នាង​បាន​ទៅ​ជើង​ភ្នំ​ ដើម្បី​មើល​ក្រញ៉ាំ​របស់​នាគ ហើយ​ពិត​ជា​បាន​​ឃើញ​ថ្ម​នោះ​មាន​ចំណុច​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជា​ច្រើន។ អ្នកស្រី Yang ក៏បានចែករំលែកថា ភ្នំ Longtouling ត្រូវបានចាត់ទុកថាជាកន្លែងសម្រាប់ហុងស៊ុយដ៏ល្អ ហើយអ្នកស្រុកជាច្រើនមានបំណងចង់បញ្ចុះសពនៅលើភ្នំនេះ បន្ទាប់ពីការស្លាប់របស់ពួកគេ។

លោក Su ប្រធានគណៈកម្មាធិការភូមិ Shidi បានប្រាប់អ្នកយកព័ត៌មាន Jimu News ថា ឈ្មោះភ្នំ Longtouling ត្រូវបានបុព្វបុរសបុរាណបានបន្សល់ទុក ប៉ុន្តែលោកមិនដែលឮពីរឿងព្រេងទាក់ទងនឹងនាគក្នុងស្រុកទេ។ ដោយឡែក ​វិធី​ដោះស្រាយ​ចំពោះថ្ម​រាង​ចម្លែក​នេះ គណៈកម្មការ​នៅ​រង់ចាំ​ការ​វាយតម្លៃ​ពី​មន្ទីរ​ពាក់ព័ន្ធ មុននឹង​ធ្វើ​ការ​សម្រេចផ្លូវការ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×