Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មោទនភាព ! ស៊ីន យូប៊ីន នាំមកុដអប្សរាខ្មែរផ្សព្វផ្សាយ លើទស្សនាវដ្តីលំដាប់ពិភពលោក

spot_img

ភ្នំពេញ ៖ ជាមោទនភាពមួយសម្រាប់វិស័យសិល្បៈវប្បធម៌ខ្មែរ ក្នុងពេលដែលតារាសម្តែងកញ្ញា ស៊ីន យូប៊ីន បានធ្វើឲ្យអន្តរជាតិភ្ញាក់ផ្អើល បន្ទាប់ពីនាងបាននាំយកមកុដអប្សរាខ្មែរបង្ហាញជាមួយនឹងការថតម៉ូតដាក់ឲ្យទស្សនាវដ្តីលំដាប់ពិភពលោកមួយ។
ជាតារាដែលកំពុងមានឈ្មោះបោះសម្លេងមួយរូបនៅកម្ពុជា ស៊ីន យូប៊ីន បានឈានមួយជំហ៊ានថ្មីមួយទៀតនៅក្នុងការនាំយកសិល្បៈវប្បធម៌របស់កម្ពុជា ទៅកាន់ឆាកអន្តរជាតិតាមរយៈទស្សនាវដ្តីលំដាប់ពិភពលោក ដែលមានឈ្មោះថា HARPER’SBAZAAR ។

ស៊ីន យូប៊ីន បានសម្តែងនូវមោទនភាពយ៉ាងខ្លាំង ក្នុងនាមជាតារាខ្មែរទីមួយ ដែលបានបង្ហាញវត្តមាននៅលើគម្របមុខ (COVER) សម្រាប់ទស្សនាវដ្តីលំដាប់ថ្នាក់ពិភពលោកនៅឆ្នាំ២០២៣នេះ។
ជាមួយនឹងកិត្តិយស និងមោទនភាពនេះ ស៊ីន យូប៊ីន បានបង្ហោះសារអមជាមួយនឹងរូបភាពសម្រាប់ដាក់ទស្សនាវដ្តីខាងលើនេះថាបតាមសន្យា…….! នេះគឺជាការឈានមួយជំហ៊ានទៀតក្នុងការនាំសិល្បៈវិប្បធម៌ដ៏ស្រស់ផូរផង់របស់កម្ពុជា ទៅកាន់ឆាកអន្តរជាតិដូចដែលyubin ធ្លាប់បានសន្យាហ្វេនៗ ….។

Yubin មានកិត្តិយសដែលបានបង្ហាញខ្លួនព្រមជាមួយនិងវិប្បធម៌ដ៏ផូរផង់ របស់កម្ពុជានៅលើcover របស់ HARPER’SBAZAAR 3-2023 ទៅកាន់ពិភពលោក ។
សូមគោរពអរគុណជាពិសេស សម្រាប់បង Botramohar Art ដែលបានតម្លើងម្កុដដ៏ស្រស់ស្អាតស្អាត ដល់ថ្នាក់សាសន៍គេស្រែកwow និងព្រឺសម្បុរពេញstudio ពេលលើកមកុដនេះចេញមក ។ និងសូមអរគុណដល់បង Skor krob សម្រាប់ការជួយរៀបចំឈុតនិងគ្រឿងដល់ប្អូន។
នាងបញ្ចាក់ថា concept របស់ harper’s bazaarគឺ business fashion in the dawn of metaverse ហេតុដូចនេះហើយទើបYubinមិនអាចគ្រងឈុតនិងម្កុដពេញលេញបាន ។

នាងបន្ថែមថា Yubinបានព្យាយាមអស់ពីលទ្ធភាពក្នុងការចរចារបញ្ចូលរូបភាពមួយសន្លឹកនេះ ទៅកុ្នងការថតលើកនេះហើយហេតុដូចនេះសង្ឃឹមថា អ្នកទាំងអស់គ្នានិងពេញចិត្តនិងហើយចូលរួមសាទរជាមួយនិងYubin និង proud ជាមួយវប្បធម៌ខ្មែរយើង។

គួរបញ្ជាក់ថា នេះមិនមែនជាលើកទីមួយទេសម្រាប់តារាសម្តែង ស៊ីន យូប៊ីន ខណៈពេលដែលកន្លងមកនាងក៏ធ្លាប់បង្ហាញវត្តមាន នៅក្នុងការដើរម៉ូតនៅលើឆាកលំដាប់ពិភពលោកនេះផងដែរ។
កាលពីដើមឆ្នាំ២០២៣នេះ ស៊ីន យូប៊ីន បានទៅចូលរួមដើរម៉ូតនៅក្នុងកម្មវិធី«Christian Dior haute couture spring/summer 2023» ដែលប្រជុំដោយតារាល្បីៗលំដាប់ពិភពលោក មកជុំគ្នាបង្ហាញសម្រស់ និងបង្ហាញនូវសមិទ្ធផលថ្មីជាច្រើនទៀត របស់ប្រេន «Dior»។

យ៉ាងណាមហាជន និងអ្នកគាំទ្រតារាសម្ដែង ស៊ីន យូប៊ីន ជាបានសម្ដែងក្ដីត្រេកអរ និងរំភើបចិត្តជំនួសរូបនាង នៅពេលដែលឃើញតារាខ្មែរបានបង្ហាញវត្តមាន យ៉ាងអស្ចារ្យនៅលើឆាកអន្តរជាតិ ដែលបានលើកមុខមាត់ជាតិសាសន៍របស់ខ្លួន និងបានធ្វើឲ្យអន្តរជាតិស្គាល់សិល្បៈវប្បធម៌ របស់ខ្មែរកាន់តែច្បាស់ ជាកត្តាធ្វើឲ្យទីផ្សាររបស់តារាខ្មែរ កាន់តែរីកសុះសាយ និងល្បីល្បាញខ្លាំងឡើង ពាសពេញពិភពលោក៕ រក្សាសិទ្ធិដោយ ៖ សំណាង SV

spot_img
×