Monday, March 20, 2023

មិន​គួរ​សោះ​ឡើយ! ស្អាត​ទាំង​រូ​ប វ័យ​ក៏​នៅក្មេ​ង មិន​គួរណា​ត្រូវ​បាត់​បង់​ជីវិត​​យ៉ាង​លឿន​បែបនេះ ដោយសារតែ…

spot_img

ថ្មីៗនេះ មហាជននៅលើបណ្តាញសង្គម ពិតជាសម្ដែងក្ដីសង្វេគចិត្ត និងអាណិតអាសូរជាពន់ពេកក្រៃ ព្រោះតែម្នាក់ៗ មិននឹកស្មានថា នារីមានរូបឆោមដ៏ស្រស់សោភា និងមានសាច់ឈាមដ៏ស្រស់ថ្លាម្នាក់ មិនគួរណារូបនាងត្រូវបាត់បង់ជីវិតយ៉ាងលឿន លាចាកចោលក្រុមគ្រួសារ មិត្តភក្តិ ទាំងអាយុនៅក្មេងបែបនេះសោះ។

បើតាមប្រភពបានឲ្យដឹងថា នារីដ៏អភ័ព្វខាងលើ មានឈ្មោះ វី ស្រីរ័ត្ន អាយុ ៣៣ ឆ្នាំ មានទីលំនៅស្ថិតនៅក្នុងស្រុកប្រាសាទ នៃខេត្តសៀមរាប បានអស់និស្ស័យនៅលើភពផែនដីនេះ ដោយបានស្លាប់បាត់បង់ជីវិត កាលពីវេលាម៉ោង ៣ និង ៣០នាទី ទៀបភ្លឺថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ ដោយសារតែជំងឺកាចសាហាវ «មហារីកគ្រាប់ឈាម»។

ការលាចាកលោកគ្មានថ្ងៃវិលត្រឡប់របស់នាង បានធ្វើឱ្យក្រុមគ្រួសារ សាច់ញាតិ និងមិត្តភ័ក្តិជាច្រើន កើតទុក្ខក្រៀមក្រំយ៉ាងក្រៃលែង ព្រោះតែបាត់បង់សមាជិកគ្រួសារ និងមិត្តភ័ក្តិជាទីស្រឡាញ់ ដែលគ្រប់គ្នាសឹងតែមិនអាចទទួលយកបានសោះឡើយ។

ទន្ទឹមនឹងការបាត់បងស្រីជាទីស្រឡាញ់ និងដ៏ល្អម្នាក់នេះ នារីជាប្អូនស្រីដែលមានគណនីហ្វេសប៊ុកឈ្មោះ Pöv Pöv បានបង្ហោះសារយ៉ាងក្ដុលក្ដួលថា៖ «បងខ្ញុំមិនបានស្លាប់ទេ បងស្រីខ្ញុំស្អាតណាស់ឃើញអត់ គាត់ញញឹមស្រស់ណាស់។ បងស្រីល្អរបស់ប្អូនអើយ ប្អូនស្រីម្នាក់នេះស្រលាញ់បងស្រីខ្លាំងណាស់ បងដឹងខ្លួនវិញមក។ បងអើយ បើសិនជាអាចប្អូនស្រីចង់ទៅជំនួសបងវិញ»។

ជាមួយគ្នានេះ នារីម្នាក់ដែលត្រូវជាមិត្តភក្តិ មានគណនីហ្វេសប៊ុកឈ្មោះ Mak Kon Ta ក៏បានបង្ហោះសារយ៉ាងសោកសៅថា៖ មិនគួរឱ្យជឿទេលឿនពេកហេីយមិត្តសម្លាញ់ មនុស្សល្អៗហេតុអីទៅលឿនម្ល៉េះ? ឯងហត់ហើយ ឯងសំរាកចុះណាសម្លាញ់ សូមឯងទៅឱ្យបានសុខណា។ បើជាតិក្រោយមានពិត សូមយើងក្លាយជាមិត្តនឹងគ្នាទៀត។ RiP Roth Avira»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×

​ថ្ងៃ ម៉ោង នាទី វិនាទី

ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២