Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កុំ​ចិត្តចង្អៀត​ពេ​ក! ក្រោយ​មហាជន​មួយចំនួ​ន ស្នើ​ឲ្យ​លុប​សា​ក់ «Muay Thai» ចេញពី​ខ្នង ស្រាប់តែ Thiago បញ្ជាក់ឲ្យដឹង​បែបនេះ​ថា…

spot_img

កីឡាករសញ្ជាតិប្រេស៊ីល Thiago បច្ចុប្បន្ន បានកំពុងល្បីឈ្មោះយ៉ាងខ្លាំង នោះក៏ព្រោះតែប្រជាជនខ្មែរជាច្រើន ឲ្យតម្លៃទៅលើគុណធម៌ដ៏ល្អរបស់គាត់ ដែលបានបង្ហាញក្តីស្រលាញ់ដ៏ធំធេង ចំពោះប្រជាជនខ្មែរ ជាពិសេសប្រទេសកម្ពុជា ដែលកីឡាកររូបនេះចាត់ទុកជាប្រទេសកំណើតទី២ផងដែរ។

ពិតណាស់ Thiago ត្រូវបានប្រជាជនខ្មែរ ចាប់ផ្តើមនាំគ្នាអាណិត និងស្រលាញ់ចូលចិត្ត គឺបន្ទាប់កីឡាកររូបនេះ ត្រូវបានកីឡាករជើងកម្ពុជា ធឿន ធារ៉ា បានឲ្យបែករបួសធ្ងន់ធ្ងរនៅលើក្បាល នៅក្នុងព្រឹត្តិការដណ្ដើមខ្សែក្រវាត់ IPCC KUN KHMER នៅលើទឹកដីខេត្តស្វាយរៀង កាលពីយប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣។ ជាពិសេសទៀតនោះ Tiago ក៏តែងភ្ជាប់រូប «បេះដូង» នៅលើទំព័រហ្វេសប៊ុករបស់ខ្លួន ដើម្បីបង្ហាញថា រូបលោកពិតជាស្រលាញ់ប្រទេសកម្ពុជា ក៏ដូចប្រជាជនខ្មែរយ៉ាងខ្លាំង និងសូម្បីសរសេរថា «Always love Cambodia, Khun Khmer we have to bring to the world»។

តែដោយឡែក ថ្មីៗនេះ នៅលើបណ្តាញសង្គម បានផ្ទុះវែកញែកផ្អើលទៀតហើយ ក្រោយមានអ្នកគាំទ្រមួយចំនួន បានស្នើសុំឲ្យ Thiago លុបសាក់ពាក្យ «Muay Thai» ចេញទៅ បន្ទាប់ពីបានឃើញអក្សរធំៗនៅលើខ្នងរបស់គាត់ ព្រោះម្នាក់ៗស្អប់ មិនចង់ឃើញឡើយ។

ក្រោយឃើញមហាជនមួយចំនួនបានចូល Comment ឲ្យលុបចេញ ស្រាប់តែ Thiago បានឆ្លើយតបជាភាសាអង់គ្លេស ដែលមានអត្ថន័យថា៖ «សូមអរគុណបងប្អូនទាំងអស់គ្នា! ខ្ញុំបានសាក់វាតាំងពីខ្ញុំអាយុ ១៦ ឆ្នាំ មកម្ល៉េះ។ នៅពេលនោះ ខ្ញុំមិនបានស្គាល់ «គុនខ្មែរ» ពីមុនទេ តែឥឡូវខ្ញុំបានដឹងច្បាស់ហើយ ខ្ញុំកំពុងដក់ជាប់ក្នុងចិត្ត និងគោរព ចំពោះដើមកំណើតនៃក្បាច់គុនមួយនេះ»។

ទោះជាយ៉ាងណា ជុំវិញការជម្រុញឲ្យលុបចេញនេះ អ្នកលេងបណ្តាញសង្គមម្នាក់ ក៏បានពន្យល់ថា «ពាក្យ មួយថៃ ត្រូវ ធីអាហ្គោ លុបចេញពីចិត្តអស់ហើយ ដោយគាត់ជំនួសពាក្យគុណខ្មែរម្តង ឯសាក់ជារបស់ក្រៅខ្លួនគាត់ទេ»។ រីឯម្នាក់ទៀត ក៏បានលើកឡើងថា៖ «ឲ្យតែគាត់ស្រឡាញ់គុនខ្មែរ គាត់សាក់អីដាក់ទៅ យើងក៏ដឹងហើយថា គាត់ពីមុនគាត់ហាត់មួយថៃ។ អីចឹង គាត់សាក់អក្សរមួយថៃ គ្មានអីខុសទេ។ យើងគួរបើកចិត្តឱ្យទូលាយ យើងកុំធ្វើចរិតដូចថៃ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×