Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងរ៉ែ និង ADB ផ្សព្វផ្សាយពីផែនការមេអភិវឌ្ឍន៍វិស័យថាមពល និងគោលនយោបាយ​ជាតិ ​ប្រសិទ្ធភាពថាមពលកម្ពុជា

spot_img

ភ្នំពេញ ៖ ក្រសួងរ៉ែ និងថាមពល បានសហការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) រៀបចំវេទិកាថាមពលដើម្បីផ្សព្វផ្សាយ​ផែនការមេអភិវឌ្ឍន៍វិស័យថាមពល​ (Power Development Masterplan​ ឬ PDP) និងគោលនយោបាយ​ជាតិ​ ប្រសិទ្ធភាពថាមពលកម្ពុជា (National Energy Efficiency Policy ឬ NEEP)​ ដែលទើបអនុម័តនាពេលថ្មីៗនេះ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣។

PDP ជាផែនការរយៈពេលវែងដំបូងរបស់កម្ពុជា សម្រាប់វិស័យថាមពលរបស់ខ្លួន ដែលរួមមាន​សេណា​រីយ៉ូ​ជាច្រើន សម្រាប់ផែនការរយៈពេល២០​ឆ្នាំ ដែលរួមបញ្ចូលកំណើនតម្រូវការអគ្គិសនី ការពង្រីកប្រភព​ផលិត​​ថាមពល និងការអភិវឌ្ឍបណ្តាញបញ្ជូននិងចែកចាយ។

NEEP គឺជាគោលនយោបាយដំបូងរបស់កម្ពុជា ស្តីពីប្រសិទ្ធភាពថាមពល ហើយវាមានក្របខ័ណ្ឌគាំទ្រ​សម្រាប់ការអភិវឌ្ឍនៃវិស័យនេះ នាពេលអនាគត។ NEEP កំណត់គោលដៅជាតិប្រកប ដោយមហិច្ឆតា​សម្រាប់ការកាត់បន្ថយការប្រើប្រាស់ថាមពលយ៉ាងហោចណាស់ ១៩% ត្រឹមឆ្នាំ ២០២៣ ធៀបនឹង​សេណា​រីយ៉ូ ដែលគ្មានប្រសិទ្ធភាពថាមពល។ NEEP ក៏កំណត់វិធានការ និងឧបករណ៍ ដែលរាជរដ្ឋាភិបាល​នឹងផ្តល់អាទិភាព និងអភិវឌ្ឍ ដើម្បីគាំទ្រដល់ការអនុម័ត កាន់តែទូលំទូលាយនៃប្រសិទ្ធភាពថាមពល។

ADB បានផ្តល់ជំនួយបច្ចេកទេសក្នុងការអភិវឌ្ឍ PDP និង NEEP ទាំងពីរ។ វេទិកាផ្សព្វផ្សាយនេះ រៀបចំ​សម្រាប់ការពិភាក្សា ក្នុងចំណោមដៃគូនានា​ អំពីឱកាស ដើម្បីគាំទ្រដល់ប្រទេសកម្ពុជាក្នុងការអនុវត្ត បទប្បញ្ញត្តិដែលមានចែងក្នុង NEEP។

វេទិកានេះ មានការចូលរួមពីតំណាងស្ថាប័ន រដ្ឋាភិបាល អង្គការអភិវឌ្ឍន៍អន្តរជាតិ អង្គការមិនមែន រដ្ឋាភិបាល (NGOs) និង វិស័យឯកជន។ មន្ត្រី​ប្រមាណ​៨០​នាក់ ​បាន​ចូលរួម​ក្នុង​ពិធី​នេះ ​ដែល​រៀបចំ​នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ​ភូ​គី​ត្រា កាលពី​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០២៣ ។

វេទិកានេះ ត្រូវបានបើកជាផ្លូវការដោយលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ដែលបានរំលេចពីសារៈសំខាន់នៃគោលនយោបាយទាំងនេះ ដើម្បីជំរុញអន្តរកម្មថាមពលរបស់កម្ពុជា និងឆ្លើយតប ទៅនឹងការប្តេជ្ញាចិត្តអន្តរជាតិក្រោមកិច្ចព្រមព្រៀងទីក្រុងប៉ារីស។

ឯកឧត្តម ស៊ុយ សែម បានថ្លែងថា កម្ពុជាប្តេជ្ញាបង្កើនការប្រើប្រាស់ថាមពលកកើតឡើងវិញ និងប្រសិទ្ធភាពថាមពល ដែលនឹងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការផ្តល់ថាមពលប្រកបដោយភាពជឿជាក់ ស្ថិរភាព និងតម្លៃសមរម្យ។

លោកស្រី Jyotsana Varma នាយិកាប្រចាំប្រទេសកម្ពុជារបស់ ADB បានសាទរចំពោះ​កិច្ចខិតខំ​ប្រឹង​ប្រែង​របស់កម្ពុជា ក្នុងការផ្លាស់ប្តូរទៅរកទម្រង់ថាមពលស្អាតជាងមុន និង​ បានបញ្ជាក់នូវការ​គាំទ្រ​​របស់ ADB ដល់ការផ្លាស់ប្តូរនេះ ទាំងតាមរយៈការគាំទ្រគោលនយោបាយ និងការវិនិយោគជាគម្រោង។

គម្រោងដែលកំពុងដំណើរការរបស់ ADB គាំទ្រដល់ការពង្រឹងបណ្តាញថាមពលជាតិ ការពង្រីកថាមពលពន្លឺ ព្រះអាទិត្យ PV តាមរយៈភាពជាដៃគូឯកជនសាធារណៈ និង ការបង្កើនល្បឿននៃការទទួលយកបច្ចេក វិទ្យា ដែលកំពុងរីកចម្រើន ដូចជាប្រព័ន្ធផ្ទុកថ្មជាដើម៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី

spot_img
×