Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស៊ុំ សុម៉ាលី ខកស្នេហ៍លើកទី២ក្រោយផ្តាច់ពាក្យជាមួយបុរសអាណិកជន

spot_img

ភ្នំពេញ ៖ តារាសម្តែងនាង ស៊ុំ សុម៉ាលី បានប្រកាសផ្តាច់ស្នេហ៍ជាមួយបុរសជាអាណិកជនខ្មែររស់នៅអាមេរិក ដែលនោះជាការខកស្នេហ៍ជាលើកទី២សម្រាប់រូបនាង ។
ស៊ុំ សុម៉ាលី បានប្រកាសរឿងរ៉ាវខាងលើនេះជាសាធារណៈឲ្យមហាជនបានដឹង បន្ទាប់ពីនាងបានបង្ហាញតម្រុយមួយបង្ហាញពីការបែកបាក់ស្នេហាជាលើកទី២របស់នាង ។
ដូចជាពាក្យចាស់ពោលថា ក្រដាសមិនអាចខ្ចប់ភ្លើងបានឡើយ នៅទៅបំផុត ស៊ុំ សុម៉ាលី បានចេញមុខបញ្ជាក់យ៉ាងច្បាស់ពីទំនាក់ទំនងរបស់នាង ជាមួយនឹងអតីតគូដណ្តឹងដែលជាអណិកជនរស់នៅអាមេរិកនោះបានផ្តាច់ពាក្យវិញហើយ។

ស៊ុំ សុម៉ាលី បានបង្ហោះសារដោយខ្លីតាមរយៈគណនេយ្យហ្វេសប៊ុករបស់ខ្លួនថា ខ្ញុំសុំប្រកាសជាសាធារណៈថា ខ្ញុំជាមួយគូរដណ្ដឹងម្នាក់នឹងបានផ្ដាច់ពាក្យចប់ស្រេចបាច់ហើយមិនមានអីពាក់ព័ន្ធគ្នាទៀតទេ ។
ក្រោយប្រកាសពីការបែកបាក់គ្នានេះ នាងក៏បានបង្ហោះសារបន្ថែមថា នៅពេលយើងបានជួបមនុស្សម្នាក់ ដែលស្រលាញ់យើងដោយគ្មានលក្ខខណ្ឌ ទោះយើងជាមនុស្សដែលមិនស្អាតបំផុត ឬល្អបំផុត មិនថាធាត់ស្គម ខ្មៅស ឈឺ ឬជាគឺតែងបារម្មណ៍គ្រប់ពេល គេនៅតែប្រើពាក្យថាបងស្រលាញ់គ្រប់យ៉ាងជាអូន ហើយស្រលាញ់ខ្លាំងទៀត។

ទោះជាយ៉ាងណាក្រោយលឺដំណឹងនេះគេឃើញមានមិត្តភក្តិ ជាពិសេសបណ្តាអ្នកធ្លាប់គាំទ្រការសម្តែងរបស់នាងនោះបានចូលទៅធ្វើការខំមិន ដោយម្នាក់ៗសម្តែងការសោកស្តាយ និងស្នើឲ្យនាងមានភាពរឹងមាំចំពោះរឿងរ៉ាវមួយនេះ ។
តារាសម្តែងនាង ស៊ុំ សុម៉ាលី បានសម្រេចចិត្តភ្ជាប់ពាក្យជាមួយបុរសដែលជាអាណិកជនខ្មែររស់នៅអាមេរិក បន្ទាប់ពីនាងបានរស់មានឈ្មោះជាស្ត្រីមេម៉ាយកូនមួយអស់ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កាលពីអំឡុងខែមីនា ឆ្នាំ២០២២ ។
ស៊ុំ សុម៉ាលី បានលើកឡើងថា នាងបានស្គាល់គ្នាជាមួយបុរសជាគូដណ្តឹងនេះ គឺតាមរយៈមិត្តភក្តិដែលរស់នៅទឹកដីអាមេរិក ហើយពួកនាងបាននិយាយគ្នាប្រហែលជាមួយសប្តាហ៍ប៉ុណ្ណោះ បុរសខាងលើក៏បានចុះមករៀបពិធីភ្ជាប់ពាក្យជាមួយនាងតែម្តង។
ស៊ុំ សុម៉ាលី ធ្លាប់បែកបាក់គ្រួសារជាលើកដំបូងជាមួយអតីតស្វាមីដែលជាអ្នករកស៊ីមួយរូបនៅរាជធានីភ្នំពេញ ក្នុងពេលចំណងស្នេហាជាប្តីប្រពន្ធរបស់អ្នកទាំងពីរទទួលបានកូនស្រីម្នាក់ដែលកំពុងរស់នៅជាមួយនាងនាពេលបច្ចុប្បន្ន៕ រក្សាសិទ្ធិដោយ ៖ សំណាង SV

spot_img
×